REVEALED! Judge Confirms What Trump Has Been Saying All Along

UDGE ANDREW NAPOLITANO CONFIRMED THAT THE FBI OFFERED CHRISTOPHER STEELE $50,000 IF HE PROVES ANY OF THE CLAIMS IN THE TRUMP-RUSSIA DOSSIER. “I believe, just from examining the public sources, that the FBI offered Christopher Steele $50,000 if he could corroborate the dossier. He either couldn’t, didn’t, wouldn’t, and they didn’t pay him the money,”

ជម្លោះរវាងតារាចម្រៀងរៀមច្បង ម៉េង កែវពេជ្ជតា និង ចន ច័ន្ទលក្ខិណា កាន់តែក្ដៅគគុក ថែមទាំង​រាលដាលដល់នាង ដេននី ក្វាន់

រាជធានីភ្នំពេញ ៖ សង្គ្រាមពាក្យសម្ដីដ៏ក្ដៅគគុកបានកក្រើកជាថ្មីទៀតហើយ រវាងតារាចម្រៀងរៀមច្បង អ្នកនាង ម៉េង កែវពេជ្ជតា ជាមួយនិង អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមសិល្បករខ្មែរ ដែលកាលពីថ្ងៃម្សិលមិញនេះ បានផ្ទុះចាប់សារជាថ្មីម្ដងទៀតបន្ទាប់ពី អ្នកនាង ម៉េង កែវពេជ្ជតា បានចេញមុខព្រលះធ្ងន់ៗ ចំៗ ទៅលើប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា ព្រមទាំងបន្ថែមដៀមដាមដល់តារាសម្ដែងសិចស៊ី នាង ដេននី ក្វាន់ ថែមទៀតផង។ អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះសារដៀលចំៗ ទៅលើប្រធានសមាគមសិល្បៈ អ្នកនាង ចន ច័ន្ទលក្ខិណា ព្រោះតែនៅសុខៗ ចេះតែមានរឿងរ៉ាវអាក្រក់ៗ កើតឡើងផ្ទួនៗ ខណៈដែលរាល់រឿងល្អត្រូវគេបិទបាំងនោះ ដែលសារទាំងនោះ បានធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំង។ អ្នកនាង ម៉េង កែវពេជ្ជតា បានសរសេរនៅលើគណនីហ្វេសប៊ុកដោយបានរៀបរាប់យ៉ាងវែងថា «ដើមឈើចង់ស្ងប់ តែខ្យល់មិនព្រមឈប់!! ..ដោយសារបានទទួលពាក្យពីបងៗ និងហ្វ៊ែនដែលសុំឲ្យខ្ញុំដកចិត្តចេញពីរឿងនេះ ទើបខ្ញុំស្ងៀម និងមិនដែលរំលឹកសូម្បីម្តង តាំងពីយូរហើយ។ មិនមែនខ្ញុំខុស មិនមែនខ្ញុំខ្លាច

នាយ​កុយ​ស្នើ​ទូរទស្សន៍​នានា​កុំ​បំបាត់​ចោល​កម្មវិធី​កំប្លែង

ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៧ម៉ោង ២០:០០ រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​បង្ហោះ​សារ​សម្តែង​ការ​ព្រួយបារម្ភ​រឿង​បាត់បង់​កម្មវិធី​សម្តែង​នោះ​មក តារា​កំប្លែង​នាយ​កុយ បាន​ចេញ​វី​ដេ​អូ​ឃ្លី​ប​ថ្មី​មួយទៀត​ទទូច​សូម​ឱ្យ​បណ្តា​ស្ថានីយទូរទស្សន៍​នានា​កុំ​បំបាត់​សិល្បៈ​កំប្លែង​ចោល ដោយ​គួរ​បង្កើត​ឲ្យ​មាននៅ​ក្នុង​កម្មវិធី​ណាមួយ ។ នាយ​កុយ​អះអាង​ថា «​ក្នុង​នាម​ជា​អ្នកសិល្បៈ​ដែល​បាន​ចូលរួម​សម្តែង​តាំងពី​ឆ្នាំ​៨០​មក ខ្ញុំ​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​បម្រើ​ទស្សនិកជន​គ្រប់​ស្រទាប់​ឱ្យ​បាន​សប្បាយ​រីករាយ បើ​ទោះបីជា​ពេល​សម្តែង​ខ្លះ​ខ្ញុំ​មានការ​លើសលស់​ពាក្យ​សម្តី​ប​ន្តិ​បន្តួច​ក៏​ដោយ ។ បន្ទាប់​ពី​បញ្ចប់​ការ​សម្តែង​កំប្លែង​នៅ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​មក ខ្ញុំ​បាន​មក​ចូល​លែង​កំប្លែង​ជា​ប្រចាំ​នៅ​ស្ថានីយទូរទស្សន៍​CTN​រហូត​មក​ដល់​បច្ចុប្បន្ន​ដើម្បី​បម្រើ​អារម្មណ៍​ទស្សនិកជន​រៀង​រាល់​ចុង​ស​ប្តា​ហ៍ ។ ប៉ុន្តែ​ពេល​នេះ​ការ​សម្តែង​នៅ​ស្ថានីយទូរទស្សន៍​មួយ​នេះ​ប្រហែលជា​ត្រូវ​បាត់​ទៅ​វិញ ដោយសារ​កម្មវិធី​មន្ត​ស្នេហ៍​សំនៀង ដែល​ក្រុម​កំប្លែង​របស់ខ្ញុំ​ត្រូវ​សម្តែង​រាល់​ស​ប្តា​ហ៍​នោះ​នឹង​ត្រូវ​បិទ​នៅ​ដំណាច់ខែ​នេះ​ ។ នាយ​កុយ បាន​ស្នើ​សុំ​ដល់​អគ្គនាយក​ស្ថានីយទូរទស្សន៍​នានា បង្កើត​កម្មវិធី​សម្តែង​កំប្លែង​​នៅ​ក្នុង​កម្មវិធី​ណាមួយ ដ្បិត​ការ​សម្តែង​របស់​ក្រុម​នាយ ផ្តល់​កម្រៃ​ឲ្យ​ត្រឹមតែ​៣០០​ដុល្លារ​ប៉ុណ្ណោះ​។ សម្រាប់​ទឹកប្រាក់​នេះ​នាយ​ត្រូវ​ចែក​ឲ្យ​សមាជិក​សម្តែង​១០​នាក់​ឯណោះ ។ បន្ទាប់​ពី​តារា​កំប្លែង​នាយ​កុយ បាន​ត្អូញត្អែរ​ពី​ការ​បាត់​ឱកាស​សម្តែង​តាម​បណ្តា​ទូរទស្សន៍​​នានា​មក អ្នក​នាង​ខាត់ សុ​ឃី​ម បាន​សម្តែង​ការ​ឈឺចាប់​ជំនួស​តារា​កំប្លែង​រូប​នេះ ប្រសិនបើ​បញ្ហា​នោះ​ពិតជា​ដូច​ការ​លើក​ឡើង​មែន ។ អ្នក​នាង​ខាត់ សុ​ឃី​ម បាន​សម្តែង​ការ​ខកចិត​ក្នុង​ពេល​ដែល​បាន​ទទួល​ដំណឹង​នោះ​ពី​នាយ​កុយ ហើយ​នាង​ចាត់​ទុក​វា​គឺជា​ការ​បោះបង់​ចោល​អ្នកសិល្បៈ​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​មាន​ស្នាដៃ​រាប់​មិន​អស់​ឱ្យ​នៅ​ឯកា ។ តាម​រយៈ​សារ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​អ្នក​នាង​ខាត់ សុ​ឃី​ម រៀបរាប់​ថា​៖ «​បើសិនជា​ខ្ញុំ​និយាយ​​ថា ​គេ​មិនសូវ​ឲ្យ​តម្លៃ​លើ​សិល្បៈ​បុរាណ ឬ​ក៏​សិល្បៈ ចាស់​ៗ អ្នកខ្លះ​ថា​ខ្ញុំ​ច្រណែន ឬ​ក៏​ថា​ខ្ញុំ​ធ្វើ​ដើម្បី​ប្រយោជន៍​ខ្លួនឯង ។

តារាចម្រៀងស្រី Original Song អេដា ជួប​គ្រោះថ្នាក់រអិលដួល​​បោកក្បាលនៅ​ភ្នំ​ទឹកកកពេល​កំពុង​ជិះស្គី​ នៅ​ប្រទេស​​អាល្លឺម៉ង់

រាជធានីភ្នំពេញ ៖ តារាចម្រៀងស្រី Original Song អេដា ដែលមានឈ្មោះពិតថា ក្រូច ចរិយា ខណៈដែលបានធ្វើដំណើរកម្សាន្តក្នុងឱកាសចុងឆ្នាំជាមួយគូស្នេហ៍ លោក Allen Tan ដោយបានធ្វើដំណើរកម្សាន្តស្ទើរជុំវិញតំបន់អឺរ៉ុបនោះ បានជួប​គ្រោះថ្នាក់រអិលដួល​​បោកក្បាលនៅ​ភ្នំ​ទឹកកក ពេល​កំពុង​ជិះស្គី​ ​បានរងរបួសគួរសម។ បើតាមប្រភពពី Admin ដែលត្រូវជាអ្នកគ្រប់គ្រងផេកហ្វេសប៊ុករបស់តារាចម្រៀង អេដា បានប្រាប់ឲ្យដឹងថា «មុននេះបន្តិច បងដា បានរអិលជើងធ្លាក់ ពេលកំពុងលេងស្គីលើភ្នំទឹកកក នៅប្រទេសអាល្លឺម៉ង់ ពេលនេះ បានបញ្ជូនទៅកាន់មន្ទីរពេទ្យជិតបំផុត ដើម្បីពិនិត្យ ព្រោះមានការប៉ះទង្គិចក្បាល រង់ចាំលទ្ធផលល្ងាចនេះ! សូមជួយបួងសួងឲ្យគាត់ផង -Admin»។ គួរបញ្ជាក់ថា កញ្ញា អេដា មានគម្រោងធ្វើដំណើរកម្សាន្តនាបំណាច់ឆ្នាំ២០១៧ ឆ្លងឆ្នាំ២០១៨ នេះ មានចំនួន ៨ប្រទេស គឺទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ថ្ងៃទី១៦-២២ ខែធ្នូ ឆ្នាំ២០១៧, ទីក្រុង មូនីក ប្រទេសអាល្លឺម៉ង់ ថ្ងៃទី២៣-២៩ ខែធ្នូ ឆ្នាំ២០១៧, ទីក្រុងឡូសអេនជឺលេស សហរដ្ឋអាមេរិក

អាណិត​តែ​ក្មេង​ទេ ទើប​អាយុ​១​ឆ្នាំ​៣​ខែ​សោះ

ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៧ម៉ោង ១៤:២២ ខេត្តមណ្ឌលគីរី ៖កុមារជនជាតិដើមភាគតិចព្នងម្នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ក្រោយពីជិះម៉ូតូ ជាមួយឪពុកម្តាយជួបគ្រោះថ្នាក់ចរាចរណ៌កាលពីវេលាម៉ោង៥នឹង៣០នាទីល្ងាច នៅថ្ងៃទី២៧ ខែឆ្នូ ឆ្នាំ២០១៧ ។ ប្រភពបានឲ្យដឹងថា គ្រោះថ្នាក់ខាងលើនេះបានកើតនៅចំណុចភូមិក្រង់តេះ ឃុំក្រង់តេះ ស្រុកពេជ្រាដា ដោយជនរងគ្រោះជិះម៉ូតូដួលខ្លួនឯង សង្កត់លើកូនតូច ស្លាប់យ៉ាងអាណោចអាធ័ម ។ ប្រភពបន្តថា ឪពុកជាអ្នកបើកបរឈ្មោះព្លឺន ព្យាក់ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិព្នង របួសស្រាល រស់នៅភូមិ ប៊ូស្រា ឃុំប៊ូស្រា ស្រុកពេជ្រាដា ជិះម៉ូតូម៉ាកវេវ ពណ៌ខៀវ គ្មានស្លាកលេខ ។ រួមដំណើរជាមួយប្រពន្ឋឈ្មោះ ចាស់ ប្លែង ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិព្នង មិនមានរបួស ។ ចំណែកកូនឈ្មោះ ព្យាក់ ស្រីពៅ ភេទស្រី អាយុ១ឆ្នាំ៣ខែ ស្លាប់នៅកន្លែងភ្លាមៗ ។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា

Mbappe ថា Ronaldo លែង​ជា​Idol​ក្នុង​ចិត្ត​ទៀត​ហើយ

ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៧ម៉ោង ១៥:៥៣ តាមប្រភពព័ត៌មាន Goal បានឲ្យដឹងថា កីឡាករជើងខ្លាំងវ័យក្មេងអាយុ១៩ឆ្នាំ Kylian Mbappe បង្ហើបថា Ronaldo ធ្លាប់ជាអាយដលក្នុងបេះដូងរបស់ខ្លួន តែពេលនេះមិនមែនទេ ។ Mbappe និយាយថា ៖ “គាត់គឺជាអាយដលក្នុងកុមារភាពរបស់ខ្ញុំ ហើយរាល់ពេលខ្ញុំទៅលេងនៅ Valdebebas គឺវាតែងតែអស្ចារ្យពេលដែលខ្ញុំឃើញគាត់ ។ តែពេលនេះ ខ្ញុំគឺជាដៃគូប្រជែងរបស់គាត់ ។ អ្វីដែលខ្ញុំត្រូវធ្វើហើយចង់បាន គឺមានតែឈ្នះតែមួយមុខគត់ ។ ខ្ញុំមិនខ្វល់ថាជានរណានោះទេ ។” កីឡាករដែលទើបតែគ្រប់១៩ឆ្នាំរូបនេះ បានបន្តថា ៖ “ខ្ញុំសរសើរគាត់កាលពីខ្ញុំនៅតូច ។ តែពេលនេះគ្មានទៀតទេ ។ ខ្ញុំទៅ Bernabeu គឺដើម្បីតែឈ្នះមួយមុខគត់ ។ ក្នុងនាមជាម្ចាស់ពាន Ballon d’Or ចំនួនប្រាំ គាត់គឺជាកីឡាករខ្លាំងមួយរូប ។ តែនៅទីនេះ ក៏មានជើងខ្លាំងដែរ ដែលរួមមាន Neymar

យី ! មួយ​យប់​សោះ​អស់​លុយរាប់​ម៉ឺន​ដុល្លារ​មិនធម្មតាទេបងចោរឡូវ

ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៧ម៉ោង ១៦:៤៩ រាជធានី​ភ្នំពេញ ៖ ចោរ​បិទមុខ​១​ក្រុម បាន​ធ្វើ​សកម្មភាព​កាត់​លួស​បន្លារ​របង​ផ្នែក​ខាងក្រោយ​រោងចក្រ​កាត់ដេរ​យីហោ​«​អ៊ី​ហ្វា ហ្គា​មិន​» មួយ​ប្រឡោះ​បន្ទាប់​មក​បាន​លូន​ចូល​ទៅ​ក្នុង​រោងចក្រ នៅ​វេលា​ទាប​ភ្លឺ រួច​គាស់​ទ្វារ​រោងចក្រ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ រហូត​ដល់​ព្រឹក​ឡើង​ទើប​មានការ​ភ្ញាក់ផ្អើល ហើយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​៣ រួម​ជាមួយ​នគរបាល​បច្ចេកទេស​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ចុះ​ទៅ​ធ្វើការ​ពិនិត្យ​កោសល្យ​វិ​ច្ច័​យ​ទៅ​លើ​ទូដែក និង​ឆែក​កាមេរ៉ា​សុវត្ថិភាព ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ចោរ​ថ្លើមធំ​ទាំងនោះ ។ តាម​ការ​ឆែក​កាមេរ៉ា​សុវត្ថិភាព​ដែល​បំពាក់​នៅ​រោងចក្រ ឃើញ​ក្រុម​ចោរ​ធ្វើ​សកម្មភាព​គាស់​ទូដែក​នៅ​វេលា​ម៉ោង​២​និង​៤២​នាទី​ទាប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៧ លុះដល់​វេលា​ម៉ោង​៦​និង​១០​នាទី​ព្រឹក​ថ្ងៃ​ដដែល​ទើប​មានការ​ភ្ញាក់ផ្អើល ។ ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កម្មករ​-​កម្មការិនី​ព្រមទាំង​បុគ្គលិក​រដ្ឋ រោងចក្រ​បាន ចេញ​ទៅ​ធ្វើការ ហើយ​ពេល​ចូល​ទៅ​ដល់​ក្នុង​រោងចក្រ​ភ្លាម ម្នាក់​ៗ​មានការ​ភ្ញាក់ផ្អើល​គ្រប់​ៗ​គ្នា បន្ទាប់​ពី​បាន​ប្រទះ​ឃើញ​ទ្វារ​រោងចក្រ​ទ្វារ​បន្ទប់​រដ្ឋបាល និង​ទ្វារ​បន្ទប់​លោក​អគ្គនាយក​រោងចក្រ​ជនជាតិ​ចិន ព្រមទាំង​ទូដែក​ស្ថិត​នៅ​ខាងក្រៅ​បន្ទប់​មាន​ស្នាម​គាស់ ទម្លុះទម្លាយ​ខូចខាត​ខ្ទេចខ្ទីរ ហើយ​អីវ៉ាន់​រប៉ាត់រប៉ាយ ។ មិនតែប៉ុណ្ណោះ​មើលទៅ​ក្នុង​ទូដែក​នោះ​បាត់​លុយ​អស់​គ្មាន​សល់​ឡើយ ហើយ​ពេល​ទៅ​មើល​របង​ផ្នែក​ខាងក្រោយ​មាន​ស្នាម​កាត់​លួស​បន្លារ ដែល​ជា​ច្រក​ក្រុម​ចូល​ធ្វើ​សកម្មភាព​លួច​គាស់​យក​លុយ​ពី​ក្នុង​ទូដែក ។ បន្ទាប់​មក​ក៏​បាន​រាយការណ៍​ជូន​ប្រធាន​រដ្ឋបាល​ឲ្យ​ដឹង ហើយ​ប្រធាន​រដ្ឋបាល​រោងចក្រ​បាន​រាយការណ៍​បន្ត​ជូន​នគរបាល​ឲ្យ​ចុះ​ទៅ​ត្រួតពិនិត្យ ។ ស្ត្រី​ឈ្មោះ​អ៊ូ ចាន់​ដា​វី ហៅ​មីង អាយុ​៣៩​ឆ្នាំ

ប្រពន្ធស្រែកទ្រហ៊ោយំ ក្រោយចាកចេញពីផ្ទះ៣ថ្ងៃ ដើម្បីឲ្យប្តីកែខ្លួន

ថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០១៧ ភ្នំពេញ ៖ បុរសម្នាក់ចូលចិត្តផឹកស្រាស្រវឹងអួទីនួជារៀងរាល់ថ្ងៃ ទោះជាប្រពន្ធហាមប្រាមយ៉ាងណា ក៏មិនព្រមស្តាប់ រហូតប្រពន្ធខឹងក៏បានចុះចោលផ្ទះអស់រយៈពេល៣ថ្ងៃ ស្រាប់តែប្តីខូចចិត្តផឹកស្រាស្រវឹង រួចក៏សម្រេចចិត្តចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលរបស់ជនរងគ្រោះ ស្ថិតនៅខាងក្រោយផ្សារស្ទឹងមានជ័យចាស់ ចំណុចផ្ទះជួលលេខ១៩ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។ បុរសគំនិតខ្លីដែលចងកធ្វើអត្តឃាត មានឈ្មោះឆាន់ វ៉ុន អាយុ៤០ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ និងមានស្រុកកំណើតខេត្តព្រៃវែង។ តាមសម្តីស្ត្រីឈ្មោះជិន ផាន់ណាក់ មុខរបរកម្មការិនីរោងចក្រកាត់ដេរ និងត្រូវជាប្រពន្ធរបស់រងគ្រោះ បានរៀបរាប់ប្រាប់ថា ប្តីរបស់គាត់ (ជនរងគ្រោះ) គឺជាមនុស្សប្រមឹក ដើរផឹកតែស្រាស្រវឹងរាល់ថ្ងៃ មិនដែលគិតគូរឿងរកស៊ីចិញ្ចឹមគ្រួសារទេ ហើយកន្លងមក ទោះជាគាត់ហាមឃាត់ផង អង្វរកផង ស្តីបន្ទោសផង កុំឱ្យផឹកស្រាច្រើនពេកយ៉ាងណាក៏ដោយ ក៏ប្តីមិនខ្ចីស្តាប់ នៅតែផឹកស្រវឹងអួទីនួជារៀងរាល់ថ្ងៃ។ ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តថា កាលពីថ្ងៃ២៦ ខែធ្នូ ឆ្នាំ២០១៧ គាត់បានចេញពីផ្ទះទៅធ្វើការរោងចក្រដូចសព្វដង ប៉ុន្តែដោយសារតែគាត់ខឹងនឹងប្តីប្រមឹក និយាយគ្នាពុំស្តាប់

អតីតអធិបតី អធិបតីរង នៃក្រុមជំនុំព្រះត្រៃបិដក ពីឆ្នាំ ១៩២៩-ទ.វ ទី៦០

អតីតអធិបតី អធិបតីរង នៃក្រុមជំនុំព្រះត្រៃបិដក ពីឆ្នាំ ១៩២៩-ទ.វ ទី៦០ ១.ព្រះសិរីសម្មតិវង្ស ល្វី ឯម អធិបតីក្រុមជំនុំព្រះត្រៃបិដក និងជា ចាងហ្វាងសាលាបាលីជាន់ខ្ពស់ (១៨៧៩-១៩៥៧) ២.ព្រះមហាព្រហ្មមុនី ទេព អ៊ូ អធិបតីរងទី១ ក្រុមជំនុំព្រះត្រៃបិដក ៣.ព្រះឧត្ដមមុនី អ៊ុម ស៊ូ អធិបតីរង ក្រុមជំនុំព្រះត្រៃបិដក (១៨៨០-១៩៣៩) ៤. ព្រះពុទ្ធឃោសាចារ្យ ជួន ណាត សមាជិកក្រុមជំនុំព្រះត្រៃបិដក (១៨៨៣-១៩៦៩) ៥.ព្រះពោធិវង្ស័ ហួត តាត អធិបតីក្រុមជំនុំព្រះត្រៃបិដក (១៨៩១-១៩៧៥) ៦.ព្រះមុនីកោសល សូរ ហាយ អធិបតីរង ក្រុមជំនុំព្រះត្រៃបិដក (១៩០៥-១៩៧៥) ៧.ព្រះសាសនមុនី កឹម តូ ចន្ទមង្គលោ សមាជិកក្រុមជំនុំព្រះត្រៃបិដក (១៩០៨-១៩៧៥) ៨.ព្រះញាណវង្ស អ៊ុម ស៊ុម សមាជិកក្រុមជំនុំព្រះត្រៃបិដក(១៩១៨-២០០០) ៩.ព្រះញាណសំវរៈ ហេង លាងហោ សមាជិកក្រុមជំនុំព្រះត្រៃបិដក

តារាទាំង៥ដួងនេះ ជាប់ឈ្មោះជាតារា ដែលមានគេនិយាយច្រើនជាងគេបំផុត ប្រចាំឆ្នាំ២០១៧!

ពីមួយឆ្នាំទៅមួយឆ្នាំ យើងសង្កេតឃើញថា រឿងរ៉ាវនៅក្នុងពិភពសិល្បៈ តែងតែកើតមានជារឿយៗ មិនថាតែរឿងអាស្រូវ ឬក៏ពាក្យចចាមអារ៉ាមគ្រប់សព្វបែបយ៉ាង ដែលធ្វើឲ្យប្រិយមិត្តទស្សនិកជន ចេះតែចង់ដឹងចង់តាមដានពីរឿងរ៉ាវព័ត៌មាន ទាក់ទងនឹងតារាទាំងនោះ។ ចង់ដឹងថាមានតារារូបណាខ្លះ តោះតាមដានទាំងអស់គ្នា៖ ១. កុមារា ពេជ្រ ថៃ ម្ចាស់ពាន់រង្វាន់ក្នុងកម្មវិធីប្រលងចម្រៀង The Voice Kids Cambodia រដូវកាលទី១ កុមារា ពេជ្រ ថៃ ត្រូវបានប្រិយមិត្តស្ទើរតែទូទាំងប្រទេស បានជជែកវែកញែកដាក់គ្នា ទាក់ទងទៅនឹងលទ្ធផលជ័យលាភីរបស់ប្អូន។ ប៉ុន្តែមិនថាយ៉ាងណា ការយល់ឃើញរបស់មនុស្សម្នាក់ មានលក្ខណៈខុសៗពីគ្នា រីឯភាពជោគជ័យរបស់ពេជ្រ ថៃ ក៏បានមកពីការបោះឆ្នោតពេញចិត្តស្រលាញ់ របស់មហាជនផងដែរ។ ២. តារាចម្រៀង ម៉ៃ សុគន្ធ អាចនិយាយបានថា តារារូបនេះមានរឿងអាស្រូវច្រើនមិនធម្មតាឡើយ។ លោក ម៉ៃ សុគន្ធ ធ្លាប់បានធ្វើការរិះគន់ទៅលើ កុមារា ពេជ្រ ថៃ ដោយថាប្អូនបានកុហសពីអាយុពិតរបស់ខ្លួន រហូតដល់ថ្នាក់ប្រកាសឲ្យគេយកកុមារារូបនេះ ទៅពិនិត្យ DNA ដើម្បីធ្វើការបញ្ជាក់ថែមទៀតផង ដោយសារតែរឿងនេះ លោកក៏ត្រូវបានមហាជនធ្វើការរិះគន់ចាស់ដៃ។ ចូលមករឿងអាស្រូវផ្សេងមួយទៀត