អុញនោះ!! ផ្អើលទាំងព្រឹកតែម្ដង ក្មេងស្រីអាយុ 19 ឆ្នាំប៉ុនប៉ងធ្វើអត្តឃាតក្រោយពីបានដឹងថាសង្សាខ្លួនមានប្រពន្ធកូនហើយ…..

ផ្អើលទាំងព្រឹក តើក្មេងស្រីជំទង់នេះខូចចិត្តរឿងអ្វីបានជាចង់លោតពីលើអាគាដើម្បីបញ្ចប់ជីវិត?មានហេតុការណ៍គួរភ្ញាក់ផ្អើលមួយ ដែលក្មេងស្រីជំទង់ម្នាក់ប៉ុនប៉ងធ្វើអត្តឃាត ដោយសារតែទំនាក់ទំនងស្នេហាបានបរាជ័យ នាងព្យាយាមបញ្ចប់ជីវិតរបស់នាងដោយលោតចេញពីអគារបន្ទាប់ពីនាងបានដឹងថាមិត្តប្រុសរបស់នាងមានប្រពន្ធនិងកូនអាយុ 10 ឆ្នាំ។ហេតុការណ៍នេះកើតឡើងនៅក្រុងហាំងចូវប្រទេសចិិន ក្មេងស្រីអាយុ 19 ឆ្នាំដែលមិនស្គាល់អត្តសញ្ញាណម្នាក់នៅប្រទេសចិនបានឡើងតាមបង្អួចនៃជាន់ទី 3 នៃអាគារផ្ទះល្វែងរបស់នាងហើយបានគំរាមថានឹងលោតសំលាប់ខ្លួន។ភ្លាមនោះ ក្រុមប៉ូលីសបានមកដល់កន្លែងកើតហេតុហើយបានអន្តរាគមទាន់ពេលវេលា នៅពេលនេះនាងបានរួចផុតពីគ្រោះថ្នាក់ហើយ គេបានបញ្ជូននាងទៅកាន់មន្ទីពេទ្យ។ សូមជួយស៊ែរបន្តផង! សូមអរគុណ!

សុខ សោម៉ាវត្តី ត្រូវក្រុមកីឡាករហៅ “ប្រពន្ធលី វ៉ាហេទ” ពេញៗមាត់

សុខ សោម៉ាវត្តី បានលេចមុខទៅគាំទ្រសង្សាររបស់នាង កីឡាករខ្សែរការពារបឹងកេត លី វ៉ាហេទ ដល់ទីលានប្រកួតវគ្គផ្ដាច់ព្រ័ត្រ រវាងក្រុមបាល់ទាត់បឹងកេត និងក្រសួងការពារជាតិ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ហើយជាលទ្ធផល ក្រុមបឹងកេតក្លាយទៅជាម្ចាស់ជើងឯក ដោយយកឈ្នះក្រុមការពារជាតិ ក្នុងលទ្ធផលបាល់ប៉េណាល់ទី ១០ទល់និង៩ បន្ទាប់ពីលេង១២០នាទី ១ទល់និង១នោះ។ សុខ សោម៉ាវត្តី សប្បាយចិត្តក្រៃលែងនៅពេលដែលក្លឹបរបស់សង្សារនាងឈ្នះពាននោះ ទោះបីជានាងខកចិត្តបន្ដិច ព្រោះថាក្នុងការប្រកួតបូកទាំងថែមម៉ោងដល់ទៅ១២០នាទីនោះ គឺកីឡាករវ៉ាហេទ គ្មានបានប៉ះបាល់បន្ដិច ព្រោះនៅអង្គុយតែកៅអីបម្រុងរហូតក្ដី តែចុងក្រោយ វត្តី នៅតែរីករាយពេលដែលឃើញសង្សារនាងកាន់ពាននោះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលផងដែរនោះ គឺក្រុមកីឡាករបាល់ទាត់ដែលអង្គុយបម្រុងទាំងក្រុមបឹងកេត និងការពារជាតិ នោះ គ្រាន់តែឃើញលី វ៉ាហេទ ភ្លាម ពួកគេហៅកីឡាករនេះថា ”ប្ដីអាតី” ហើយនៅពេលដែលឃើញសោម៉ាវត្តី ដើរទៅទីលាន ក្រោយបញ្ចប់ការប្រកួតនោះភ្លាម ក្រុមកីឡាករបានហៅវត្តី ថា ”ប្រពន្ធវ៉ាហេទ” ដែរ ដែលមើលទៅរឿងស្នេហាសុខ សោម៉ាវត្តី និងកីឡាករបាល់ទាត់ លី វ៉ាហេទ នោះហាក់ល្បីពេញចង្កោមកីឡាករបាល់ទាល់ និងនៅកីឡដ្ឋានជាតិអូឡាំពិកតែម្ដង

ខឹងស្រីស្នេហ៍ទាក់ទងស្រីម្នាក់ យកដុំថ្មគប់ចូលផ្ទះ ប៉ះក្បាលឪស្រីស្នេហ៍របួសធ្ងន់

ថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០១៨ ភ្នំពេញ ៖ យុវជនម្នាក់បានព្យាយាមហាមនារីជាសង្សាររបស់ខ្លួនកុំឱ្យទាក់ទងជាមួយនារីជាមិត្តភក្តិម្នាក់ទៀត តែសង្សារមិនព្រមស្តាប់ នៅតែបន្តទាក់ទងគ្នា លុះពេលដឹងថា នារីជាសង្សារទៅលេងផ្ទះមិត្តភក្តិម្នាក់នោះ ក៏ជិះម៉ូតូទៅយកដុំថ្មគប់ចូលផ្ទះនារីជាមិត្តភក្តិនោះ បណ្តាលឱ្យចំបុរសជាឪពុកបែកក្បាលរងរបួសធ្ងន់ ជាហេតុធ្វើឱ្យនារីជាកូនស្រី រួមនឹងសាច់ញាតិបើករថយន្តដេញតាមចាប់យុវជនបង្ក យកទៅប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ១១៣ កែងផ្លូវលេខ២៧៦ ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន។ យុវជនដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះចាន់ បូរី អាយុ២២ឆ្នាំ មានលំនៅក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។ ចំណែកបុរសរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា មានលំនៅក្នុងខណ្ឌទួលគោក។ តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលឈានទៅដល់ការឃាត់ខ្លួនយុវជនខាងលើយកមកសាកសួរ សមត្ថកិច្ចបានទទួលដំណឹងថា មានបុរស៣នាក់ បានជិះម៉ូតូម៉ាក PCX ពណ៌ខ្មៅ ត្រូវបានរថយន្តម៉ាកហាយឡែនឌ័រ មួយគ្រឿង បើកដេញបុក ហើយបានចុះពីលើរថយន្តព្រួតវាយទៅលើយុវជនម្នាក់ បណ្តាលរងរបួសតិចតួច ចំណែក២នាក់ទៀត រត់គេចខ្លួនបាត់  ហើយខាងរថយន្តក៏គេចខ្លួនបាត់អស់ដែរ។ ប្រភដដែលបន្តថា បន្ទាប់ពីមានករណីខាងលើនេះ កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការសាកសួរពីដំណើររឿង ស្រាប់តែភ្លាមនោះ មានបុរសម្នាក់ រួមនឹងនារី២នាក់ បានបើករថយន្តមួយគ្រឿង ម៉ាក Rang

បង្រ្កាបឃាត់ខ្លួនក្មេងទំនើងដៃឆៅ ៣នាក់ ដែលធ្វើសកម្មភាពអុកឡុកក្នុងវង់រាំធុងបាស​ពិធីការកូនអ្នកស្រុក

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលរកាត សហការជាមួយកម្លាំងអធិការដ្ឋានគរបាលស្រុកភ្នំក្រវាញ កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ នេះ បានបង្រ្កាបក្មេងទំនើង ១ក្រុម មានគ្នា ៣នាក់ ដែលបានធ្វើសកម្មភាពអុកឡុកក្នុងវង់រាំធុងបាសពេលពិធីអាពាហ៏ពិពាហ៏កូនអ្នកស្រុក កាលពីយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ៩យប់ នៅភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី ។   លោកវរសេនីយ៍ត្រី តាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញ បានឲ្យដឹងថា ក្មេងទំនើងទាំង ៣នាក់ មានឈ្មោះ ទី១.ឈ្មោះ ចុច វ៉ាន់នី ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិវាលវង់ ឃុំរកាត មានកាន់ដាវ ១ដើម, ទី២.ឈ្មោះ លន់ សុខលឿន ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា មានកាន់ដាវ ១ដើម

ក្តៅៗបទថ្មី! ពេជ្រ ថៃ ច្រៀងអរគុណ បងប្អូនខ្មែរ និង អនុគ្រោះបើខុសឆ្គងព្រោះនៅក្មេងខ្ចី

កុមារា ពេជ្រ ថៃ ដែលគ្រប់គ្នាស្គាល់ថា ជាម្ចាស់ជ័យលាភី The Voice Kid Cambodia រដូវកាលទីមួយនេះ។ ឥឡូវនេះតារាចម្រៀង ក្មេងតូចម្នាក់នេះបានចេញចម្រៀងមួយបទ គឺ បទ ក្តីស្រមៃ។ បទនេះមានអត្ថន័យភ្ជាប់ជាមួយក្តីស្រលាញ់សិល្បៈចម្រៀងយ៉ាងខ្លាំង រួមទាំងការថ្លែងអំណរគុណដល់ ម្តាយ ឪពុក និង បងប្អូនគ្រប់រូប ហើយ ក៏បានសុំនូវការអនុគ្រោះបើ កុមារា ពេជ្រ ថៃ ធ្វើខុសឆ្គងចិត្តបងប្អូនត្រង់ប្រការណមួយ ព្រោះប្អូនពិតនៅក្មេងខ្ចីណាស់។ ទស្សនាវីដីអូខាងក្រោម

​ព្រោះ​មិន​ចង់​ចាយ​លុយ​ប្ដី ​ប្ដូរផ្ដាច់​បើក​ហាង​កាហ្វេ​តម្លៃ​ជាង​១៣ម៉ឺន​ដុល្លារ​

ក្នុងនាម​ជាមនុស្ស​ស្រីមាន​ទាំងគ្រួសារ​និងកូន​ត្រូវបីបាច់​ ​អ្នកនាង​ ឈឿន ​ម៉ានីន បារំដោះខ្លួនចេញជីវិត​ជាស្ត្រី​មេផ្ទះ​ ​ងាក​មក​ប្រឡូក​ក្នុងវិថី​ជំនួញ​លើក​ដំបូង​ ដោយ​ការ​ចាប់​ផ្ដើម​អាជីវកម្ម​បើក​ហាង​កាហ្វេកូន​ខ្មែរ​មាន​ស្ដង់ដា​មិន​ឲ្យចាញ់​បរទេស​ឡើយ​។ មានដើម​កំណើត​ជាអ្នក​បាត់ដំបង​ សហគ្រិន​ស្ត្រី​កម្ពុជាវ័យ​ ២៥ឆ្នាំ ​អ្នកនាង ម៉ានីន​ បាន​លើក​ឡើង​ថា ហាង​កាហ្វេ​មានស្តង់ដា​ក្នុងស្រុក​ពុំមាន​ច្រើន​នោះទេ​ ខណៈហាង​កាហ្វេ​បរទេស​ចូលមក​កម្ពុជា​កំពុងពង្រីក​ខ្លូនដូច​ផ្សិតនា​ពេល​បច្ចុប្បន្ន​។ ​នេះ​ជាដើម​ចមមួយ​ ​ដែល​អ្នកនិយម​ញ៉ាំ​កាហ្វេ​រូបនេះ​ ហ៊ាន​បោះទុន​ជាមួយដៃ​គូប្រមាណ​ជាង១៣ម៉ឺនដុល្លារ​ បើក​ហាង​កាហ្វេ​ឈ្មោះ​ថា P.Plus Coffee ស្ថិត​តាម​ផ្លូវ​ឧកញ៉ា ​ទ្រី ហេង​។ ក្រោយ​ពេល​រៀបការ​ ​អ្នកនាង​ចាប់​មាន​គំនិត​ផ្លាស់​ប្ដូរ​ ស្រប​ពេលការ​ចំណាយ​លើភាព​ស៊ីវិល័យជា​ទម្លាប់ខ្លួន​នោះ​ តែមិនអាច​ចាយវាយ​ផ្ដេសផ្ដាស​បាន​ ​ព្រោះ​តែខ្លួន​មិនមែន​អ្នក​រកលុយ​។ ​អ្នកនាង​ ម៉ានីន​ ឲ្យ​ដឹង​ថា៖ “វាជា​ទំព័រជីវិត​ថ្មី​សម្រាប់ខ្ញុំ​ ​ដែល​ដំបូង​ឡើយ​ខ្ញុំគិត​ថាការ​រកស៊ី​មិន​លំបាក​ទេ ប៉ុន្តែ​ដល់​ពេល​មកកាន់ផ្ទាល់​ទើបដឹងថា​ ខ្ញុំបាន​ចាកចេញ​ជីវិត​សុខស្រួល​ ងាកមក​ស្វែងរក​ជីវិត​ដ៏​មមាញឹក​ហើយ​”។ ជាក់ស្ដែង​របររក​ស៊ីចាក់​ទឹកយក​លុយ​នៅស្រុក​ខ្មែរ​ មានការ​ប្រកួត​ប្រជែង​ខ្លាំង​ធ្វើឲ្យ​សហគ្រិន​វ័យក្មេង​នេះស្ទើរ​តែ​បោះបង់​ម្ដងៗ​។ ​ប៉ុន្តែ​ដោយ​មានការ​ជ្រោម​ជ្រែង​ និង​លើក​ទឹកចិត្ត​ពីដៃគូ​ជីវិតជា​ហូរហែរ​តាមរយៈ​សម្ដី​មួយ​ឃ្លា​ចងចាំ​បំផុត​នោះគឺ​ ​“អ្នករកស៊ី​មិនអាច​និយាយ​ថាហត់​បានទេ​ តែ​អាច​សម្រាក​ហើយ​ក្រោក​មកធ្វើ​ទៀត​”។ ​រហូតថ្ងៃ​នេះ​អ្នក​នាង​បានក្លាយ​ជាផ្នែក​មួយជួយ​បង្កើន​ចំណូល​ឲ្យគ្រួសារ​ និង​មិនចាយ​លុយស្វាមី​ដូចគ្រា​មុន​។ បើទោះ​ជាការ​ឈាន​ចូលវិថី​ជំនួញ​គ្មានបទពិសោធន៍​រឿងលក់​កាហ្វេ​ក៏ពិតមែន​ ​តែអ្នកនាង​ជឿថា​ ការផ្ដល់​តម្លៃដល់​បុគ្គលិក​ដូច​សមាជិក​គ្រួសារ​ជាកត្តា​រុញ​ច្រាញ​ឲ្យ​អាជីវកម្ម​ជោគជ័យ​។ ​កាល​ណា​បុគ្គលិក​មាន​អារម្មណ៍​កន្លែង​ការងារ​ដូចជា​ផ្ទះ​ ​នោះ​ការបំពេញ​ការងារ​ក៏ត្រូវ​ប្រើក្ដី​ស្រឡាញ់​ពេញ​ចិត្ត​មកធ្វើ​ផងដែរ​។ បន្ទាប់​មកគឺ​គុណភាព​ផលិតផល​ ​ដោយ​អ្នកនាង​​ ​ម៉ានីន​ ​មើល​ឃើញ​ថា​ គ្រប់​អាជីវកម្ម​ណាក៏​ត្រូវតែ​វិវត្តឲ្យ​ទាន់​សម័យ​កាល​។

បែក​ធ្លាយ​​ទឹក​ប្រាក់​តារា​ល្បី​ៗ​​ចងដៃ​​មង្គលការ​​ ឬ​ខួប​កំណើត​មិត្តភ័ក្ដិ​​

​នៅ​​ពេល​ទៅ​ចូល​រួម​ពិធី​មង្គល​ការ​ ឬខួប​កំណើត​មិត្តភ័ក្ដិ​សាច់​ញាតិ​បង​ប្អូន​ម្ដង​ៗ​​​ តារា​ចម្រៀង​ និង​ សម្ដែង​​​ល្បី​ៗ​មួយ​ចំនួន​​ជា​ទូទៅ​ស្លៀកពាក់ និងតុបតែងខ្លួនយ៉ាងស្រស់ស្អាត។ ក្នុងនាមជាតារាល្បី ហើយរៀបចំខ្លួនលេចធ្លោបែបនេះ តើពួកគេចំណាយ​ថវិកា​ចងដៃ​ម្ចាស់កម្មវិធីលើសពី​​​​ពលរដ្ឋ​សាមញ្ញ​ឬយ៉ាងណា?​ ជាក់​ស្ដែង​កាល​ពី​ពេល​ថ្មីៗ​នេះ​តារា​ចម្រៀង​ល្បី​ឈ្មោះ​មួយ​រូប​​សុំ​​​មិន​បញ្ចេញ​ឈ្មោះ បាន​​បង្ហើប​ឲ្យ​ដឹង​ថា​ពេល​ទៅ​ចូល​រួម​​​ពិធី​រៀប​អាពាហ៍ពិពាហ៍​មិត្តភ័ក្ដិ​​​​មិន​ថា​ ក្នុង​ ឬ​ក្រៅ​​រង្វង់​សិល្បៈ​នោះ​ទេ ​ខ្លួន​បាន​​ចាយ​លុយ​ចន្លោះ​ពី​ ៣០ ទៅ ៤០ ​ដុល្លារ​ដើម្បី​ចង​ដៃ​សិរីមង្គល​ដល់​គូ​ស្វាមី​ទាំង​ពីរ​។ ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដដែល​បន្ថែម​ថា​៖​” តែ​​ពេល​ខ្លះ​ក៏​អាច​ឈាន​ដល់​ ៥០ ដុល្លារ ឬ លើ​សហ្នឹង​ម្ដងម្កាលដែរ​ ​សម្រាប់​មិត្តភ័ក្ដិ​ដែល​ស្និទ្ធស្នាល​គ្នា​ខ្លាំង​បាន​ចងដៃ​ប៉ុណ្ណឹង​។ ប៉ុន្តែ​ជា​ទូ​ទៅ​ទាំង​ខ្ញុំ​ទាំង​គេ​អស់​ហើយ​ត្រឹម​ ៣០ ឬ ៤០ ដុល្លារ​​ហ្នឹង​”។ ពាក់​ព័ន្ធ​​ថវិកា​​ចងដៃ​ពី​សំណាក់​តារា​ល្បី​ៗ​នេះ​ដែរ អ្នក​សិល្បៈ​ស្រី​​មួយ​រូប​ទៀត​សុំ​មិន​បញ្ចេញ​ឈ្មោះ​ និង​ជា​ម្ចាស់​កម្មវិធី​​​បាន​ទទួល​ស្គាល់​ថា​​ ជា​ទូទៅ​អ្នក​សិល្បៈ​ចងដៃ​ក្នុង​ពិធី​មង្គលការ​ ឬខួប​កំណើត​មិន​លើស​ពី​ ៣០ ឬ ៤០ ដុល្លារ​នោះ​ទេ មាន​អ្នក​ខ្លះ​ទៀត​បណ្ដើរ​គូ​សង្សារ​ ឬ ភរិយា​មក​ចូល​រួម​ក៏​នៅ​តែ​ ចង​ដៃ​ប៉ុណ្ណឹង​ដដែល​។ នាង​ថា​៖​” ពេល​ខ្លះ​ភ្ញៀវ​​ធម្មតា​ពួក​គាត់​ចងដៃ​ច្រើន​ជាង​អ្នក​សិល្បៈ​ទៀត​ផង​ គាត់​មិន​មែន​ជា​តារា​ល្បី​តែ​គាត់​មាន​លុយ​ចងដៃ​។ ចំណែក​ឯ​អ្នក​សិល្បៈ​ខ្លះ​មាន​តែ​ឈ្មោះ​ និង​មុខ​មាត់​តែ​ពួក​គាត់​រក​ចំណូល​អត់​សូវ​បាន”៕ អត្ថបទ៖ ឆុង ស៊ីណាន

យុវសិស្សវិទ្យាល័យព្រះសុីសុវត្ថិមួយក្រុមចាប់ដៃគ្នាថតឃ្លីបអប់រំ មើលហើយទប់ទឹកភ្នែកសឹងមិនជាប់(មានវីដីអូ)

វីដេអូឃ្លីបខ្លីរបស់យុវសិស្សនៃវិទ្យាល័យព្រះសុីសុវត្ថិមួយក្រុមបានធ្វើឲ្យអ្នកទស្សនាមើលហើយទប់ទឹកភ្នែកសឹងមិនជាប់។ ដែលការសម្តែងនេះប៉ុនហ្នឹងចាប់ទុកថាល្អ និង មានភាពរស់រវើក ជាពិសេសបង្កប់នូវអត្ថន័យអប់រំដល់យុវជនខ្មែរទូទាំងប្រទេសផងដែរ។ ឃ្លីបខ្លីមួយនោះមានចំណងជើងថា “Until One Day” ប្រែជាភាសាខ្មែរថា “រហូតដល់ថ្ងៃមួយ” ចង់ដឹងថាសាច់រឿងយ៉ាងណានោះតោះទៅទស្សនាវីដេអូខាងក្រោម។ ទស្សនាវីដេអូសម្តែងខាងក្រោម៖ អត្ថបទ៖ សរសេរដោយ រដ្ឋា

ម៉ូតូ​៤១១​គ្រឿង​ហើយ​ដែល​ប៉ូលិស​ចាប់​បាន​នៅ​រង្វង់​មូល​វិមាន​ឯករាជ្យ

ថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០១៨ម៉ោង ១០:០៨ រាជធានីភ្នំពេញ ៖ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា គិតត្រឹមម៉ោង០៦និង០០នាទី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ នេះ រដ្ឋបាលខណ្ឌដូនពេញ សហការណ៍ជាមួយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ចាប់បានម៉ូតូចំនួន៤១១គ្រឿង រថយន្តចំនួន៦គ្រឿង និងរ៉ឺម៉កម៉ូតូចំនួន៣៣គ្រឿង ដែលបានប្រព្រឹត្តិបទល្មើសជិះបញ្ច្រាសទិសចរាចរណ៍នៅរង្វង់មូលវិមានឯករាជ្យ ។ ចាប់ពីវេលាម៉ោង០៦និង៣០នាទី ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ នេះទៅ សមត្ថកិច្ចចម្រុះនឹងចុះចាប់អ្នកជិះម៉ូតូអត់ពាក់មួក ជិះបញ្ច្រាសទិស អត់កញ្ចក់ អត់ស្លាកលេខ ដោយដកហូតម៉ូតូយកទៅទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថតទូរទស្សន៍ ធ្វើកិច្ចសន្យាសិន ទើបផាកពិន័យ រួចប្រគល់ម៉ូតូឱ្យវិញ ។ សូមបញ្ជាក់ថា ៖ មិនមានការផាកពិន័យនៅនឹងកន្លែងទេ បើរឹងទទឹង គេដាក់ខ្នោះសិន ដូចនេះសូមបងប្អូនជ្រាបជាព័ត៌មាន ។ ការចុះចាប់នេះ ធ្វើនៅមុខក្រសួងមហាផ្ទៃមុនគេ ចាប់ពីវេលាម៉ោង០៦និង៣០នាទី ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ នេះតទៅ ៕

ផ្អើល​រឿង សុគន្ធ​កញ្ញា ពាក់​គ្រឿង​អលង្ការ​តម្លៃ​ជាង $២ ម៉ឺន​ឡើង​ឆាក

Thu, 4 January 2018 ភ្នំពេញៈ តារាចម្រៀងស្រីកំពូលនៅទ្រនំហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា កាលពីរាត្រីដ៏រីករាយពេលប្រគំតន្ត្រីឆ្លងឆ្នាំចាស់ ២០១៧ ចូលឆ្នាំថ្មី ២០១៨ កន្លងផុតទៅថ្មីៗនេះ ត្រូវបានមហាជនស្ងើចសរសើរផង និងភ្ញាក់ផ្អើលយ៉ាងខ្លាំងផងទៅនឹងគ្រឿងអលង្ការរបស់តារាស្រីរូបនេះហ៊ានពាក់ឡើងឆាក ដែលមានតម្លៃជាង ២ ម៉ឺន ដុល្លារ ឯណោះ។ ជាមួយនឹងឈុត មានអាវរោមសត្វពណ៌ស បួងសក់ឡើងលើផុត ហើយមានពាក់ខ្សែក ក្រវិលមួយគូ និងចិញ្ចៀន ដែលតារាចម្រៀងស្រីល្បីឈ្មោះយូរនៅលើទ្រនំហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា បានពាក់នោះ ត្រូវផុសចេញនៅតាមបណ្តាញសង្គមអ៊ីនស្តាក្រាម ខណៈថៅកែស្រីហាងលក់គ្រឿងអលង្ការដ៏ល្បីមួយបានបង្ហោះរូបតារាស្រី អមដោយរូបគ្រឿងអលង្ការមួយឈុត ដែលនាងបានពាក់នោះមានតម្លៃកប់តែម្តងគឺចំនួនសរុប ២១ ៧០០ ដុល្លារឯណោះ។ រូបតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា និងគ្រឿងអលង្ការ ដែលម្ចាស់ហាងបង្ហោះតម្លៃ $២១៧០០។ អីុនស្តាក្រាម ផ្អើលរឿង សុគន្ធកញ្ញា ពាក់គ្រឿងអលង្ការតម្លៃជាង $២ ម៉ឺនឡើងឆាក លើសពីនោះម្ចាស់ហាងលក់គ្រឿងអលង្ការខាងលើក៏បានសរសេរសារថ្លៃងអំណរគុណផងដែរថា៖ «ជូនចំពោះអតិថិជនរបស់ ហាងលក់គ្រឿងអលង្ការ សេង