Category: Uncategorized

ក្រោយ​ដឹង​តុលាការ​ដោះ​លែង​កូន​ញៀន​ថ្នាំ​នេះ លោកឪពុក​ត្រៀម​រត់​ចេញពី​ភូមិ​ព្រោះចង់​រក្សា​ជីវិត

ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០១៨ ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរសជាឪពុកកូនប្រុសញៀនថ្នាំម្នាក់ ដែលតែងតែប្រើហិង្សាប៉ងសម្លាប់គាត់ជាច្រើនលើកមកនោះ កំពុងមានអារម្មណ៍ភ័យខ្លាច និងបារម្ភពីសុវត្ថិភាពគាត់ជាខ្លាំង ក្រោយដឹងថា តុលាការបានដោះលែងកូនប្រុសញៀនថ្នាំនោះវិញ កាលពីរសៀលថ្ងៃទី១៦ មករា ដោយលើកហេតុផលថា គ្មានអ្វីធ្ងន់ធ្ងរដែលអាចត្រូវដាក់ទោសនោះទេ ខណៈដែលលោកឪពុករូបនេះ ចង់ឱ្យឃុំខ្លួនលើកូនប្រុស ដើម្បីកែខ្លួនជាថ្មី ។ សេចក្តីរាយការណ៍បន្តថា បុរសជាឪពុកខាងលើ មានឈ្មោះវង តត អាយុ៥២ឆ្នាំ ប្តឹងឱ្យចាប់ខ្លួនកូនប្រុសឈ្មោះនួន រដ្ឋា ហៅខា អាយុ២៦ឆ្នាំ ដែលពួកគេទាំង២នាក់ រស់នៅក្នុងភូមិបេងស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ ឪពុកឈ្មោះវង តត រូបនេះបានឱ្យកោះសន្តិភាពដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៨ មករា នេះថា គាត់ពិតជាការភ័យខ្លាចខ្លាំងណាស់ ព្រោះមិនដឹងថា កូនប្រុសញៀនថ្នាំនេះមកសម្លាប់គាត់ពេលណានោះទេ នៅពេលដែលតុលាការបានដោះលែងវិញ ។ កន្លងមកកូនប្រុសនេះ បានបោះសម្តីគំរាមគាត់និងប្រពន្ធថា «បើមានអ្ហែងអត់អញ បើមានអញអត់អ្ហែង» ។ ជួបកាលហៅម្តាយខ្លួនសុទ្ធតែ «ង៉ែញ»