Category: សង្គមនិងជីវិត

​ព្រោះ​មិន​ចង់​ចាយ​លុយ​ប្ដី ​ប្ដូរផ្ដាច់​បើក​ហាង​កាហ្វេ​តម្លៃ​ជាង​១៣ម៉ឺន​ដុល្លារ​

ក្នុងនាម​ជាមនុស្ស​ស្រីមាន​ទាំងគ្រួសារ​និងកូន​ត្រូវបីបាច់​ ​អ្នកនាង​ ឈឿន ​ម៉ានីន បារំដោះខ្លួនចេញជីវិត​ជាស្ត្រី​មេផ្ទះ​ ​ងាក​មក​ប្រឡូក​ក្នុងវិថី​ជំនួញ​លើក​ដំបូង​ ដោយ​ការ​ចាប់​ផ្ដើម​អាជីវកម្ម​បើក​ហាង​កាហ្វេកូន​ខ្មែរ​មាន​ស្ដង់ដា​មិន​ឲ្យចាញ់​បរទេស​ឡើយ​។ មានដើម​កំណើត​ជាអ្នក​បាត់ដំបង​ សហគ្រិន​ស្ត្រី​កម្ពុជាវ័យ​ ២៥ឆ្នាំ ​អ្នកនាង ម៉ានីន​ បាន​លើក​ឡើង​ថា ហាង​កាហ្វេ​មានស្តង់ដា​ក្នុងស្រុក​ពុំមាន​ច្រើន​នោះទេ​ ខណៈហាង​កាហ្វេ​បរទេស​ចូលមក​កម្ពុជា​កំពុងពង្រីក​ខ្លូនដូច​ផ្សិតនា​ពេល​បច្ចុប្បន្ន​។ ​នេះ​ជាដើម​ចមមួយ​ ​ដែល​អ្នកនិយម​ញ៉ាំ​កាហ្វេ​រូបនេះ​ ហ៊ាន​បោះទុន​ជាមួយដៃ​គូប្រមាណ​ជាង១៣ម៉ឺនដុល្លារ​ បើក​ហាង​កាហ្វេ​ឈ្មោះ​ថា P.Plus Coffee ស្ថិត​តាម​ផ្លូវ​ឧកញ៉ា ​ទ្រី ហេង​។ ក្រោយ​ពេល​រៀបការ​ ​អ្នកនាង​ចាប់​មាន​គំនិត​ផ្លាស់​ប្ដូរ​ ស្រប​ពេលការ​ចំណាយ​លើភាព​ស៊ីវិល័យជា​ទម្លាប់ខ្លួន​នោះ​ តែមិនអាច​ចាយវាយ​ផ្ដេសផ្ដាស​បាន​ ​ព្រោះ​តែខ្លួន​មិនមែន​អ្នក​រកលុយ​។ ​អ្នកនាង​ ម៉ានីន​ ឲ្យ​ដឹង​ថា៖ “វាជា​ទំព័រជីវិត​ថ្មី​សម្រាប់ខ្ញុំ​ ​ដែល​ដំបូង​ឡើយ​ខ្ញុំគិត​ថាការ​រកស៊ី​មិន​លំបាក​ទេ ប៉ុន្តែ​ដល់​ពេល​មកកាន់ផ្ទាល់​ទើបដឹងថា​ ខ្ញុំបាន​ចាកចេញ​ជីវិត​សុខស្រួល​ ងាកមក​ស្វែងរក​ជីវិត​ដ៏​មមាញឹក​ហើយ​”។ ជាក់ស្ដែង​របររក​ស៊ីចាក់​ទឹកយក​លុយ​នៅស្រុក​ខ្មែរ​ មានការ​ប្រកួត​ប្រជែង​ខ្លាំង​ធ្វើឲ្យ​សហគ្រិន​វ័យក្មេង​នេះស្ទើរ​តែ​បោះបង់​ម្ដងៗ​។ ​ប៉ុន្តែ​ដោយ​មានការ​ជ្រោម​ជ្រែង​ និង​លើក​ទឹកចិត្ត​ពីដៃគូ​ជីវិតជា​ហូរហែរ​តាមរយៈ​សម្ដី​មួយ​ឃ្លា​ចងចាំ​បំផុត​នោះគឺ​ ​“អ្នករកស៊ី​មិនអាច​និយាយ​ថាហត់​បានទេ​ តែ​អាច​សម្រាក​ហើយ​ក្រោក​មកធ្វើ​ទៀត​”។ ​រហូតថ្ងៃ​នេះ​អ្នក​នាង​បានក្លាយ​ជាផ្នែក​មួយជួយ​បង្កើន​ចំណូល​ឲ្យគ្រួសារ​ និង​មិនចាយ​លុយស្វាមី​ដូចគ្រា​មុន​។ បើទោះ​ជាការ​ឈាន​ចូលវិថី​ជំនួញ​គ្មានបទពិសោធន៍​រឿងលក់​កាហ្វេ​ក៏ពិតមែន​ ​តែអ្នកនាង​ជឿថា​ ការផ្ដល់​តម្លៃដល់​បុគ្គលិក​ដូច​សមាជិក​គ្រួសារ​ជាកត្តា​រុញ​ច្រាញ​ឲ្យ​អាជីវកម្ម​ជោគជ័យ​។ ​កាល​ណា​បុគ្គលិក​មាន​អារម្មណ៍​កន្លែង​ការងារ​ដូចជា​ផ្ទះ​ ​នោះ​ការបំពេញ​ការងារ​ក៏ត្រូវ​ប្រើក្ដី​ស្រឡាញ់​ពេញ​ចិត្ត​មកធ្វើ​ផងដែរ​។ បន្ទាប់​មកគឺ​គុណភាព​ផលិតផល​ ​ដោយ​អ្នកនាង​​ ​ម៉ានីន​ ​មើល​ឃើញ​ថា​ គ្រប់​អាជីវកម្ម​ណាក៏​ត្រូវតែ​វិវត្តឲ្យ​ទាន់​សម័យ​កាល​។

អតីតអធិបតី អធិបតីរង នៃក្រុមជំនុំព្រះត្រៃបិដក ពីឆ្នាំ ១៩២៩-ទ.វ ទី៦០

អតីតអធិបតី អធិបតីរង នៃក្រុមជំនុំព្រះត្រៃបិដក ពីឆ្នាំ ១៩២៩-ទ.វ ទី៦០ ១.ព្រះសិរីសម្មតិវង្ស ល្វី ឯម អធិបតីក្រុមជំនុំព្រះត្រៃបិដក និងជា ចាងហ្វាងសាលាបាលីជាន់ខ្ពស់ (១៨៧៩-១៩៥៧) ២.ព្រះមហាព្រហ្មមុនី ទេព អ៊ូ អធិបតីរងទី១ ក្រុមជំនុំព្រះត្រៃបិដក ៣.ព្រះឧត្ដមមុនី អ៊ុម ស៊ូ អធិបតីរង ក្រុមជំនុំព្រះត្រៃបិដក (១៨៨០-១៩៣៩) ៤. ព្រះពុទ្ធឃោសាចារ្យ ជួន ណាត សមាជិកក្រុមជំនុំព្រះត្រៃបិដក (១៨៨៣-១៩៦៩) ៥.ព្រះពោធិវង្ស័ ហួត តាត អធិបតីក្រុមជំនុំព្រះត្រៃបិដក (១៨៩១-១៩៧៥) ៦.ព្រះមុនីកោសល សូរ ហាយ អធិបតីរង ក្រុមជំនុំព្រះត្រៃបិដក (១៩០៥-១៩៧៥) ៧.ព្រះសាសនមុនី កឹម តូ ចន្ទមង្គលោ សមាជិកក្រុមជំនុំព្រះត្រៃបិដក (១៩០៨-១៩៧៥) ៨.ព្រះញាណវង្ស អ៊ុម ស៊ុម សមាជិកក្រុមជំនុំព្រះត្រៃបិដក(១៩១៨-២០០០) ៩.ព្រះញាណសំវរៈ ហេង លាងហោ សមាជិកក្រុមជំនុំព្រះត្រៃបិដក

ប្តីពូកែក្បាច់ ប្រពន្ធឱបបង្វេចរត់

ជាទូទៅ ការរួមសង្វាសរវាងគូសង្សារ ឬប្តីប្រពន្ធ ខ្មែរយើង ច្រើនអនុវត្តតាមក្បាច់ធម្មជាតិបង្កើតមក តែបើពួកអឺរ៉ុប ចូលចិត្តក្បាច់៣២បែប ដែលនារីខ្មែរ យើងមិនចូលចិត្តឡើង។ សម្រាប់បុរសម្នាក់នេះ ត្រូវបានអតីត ប្រពន្ធទម្លាយថា នាងឱបបង្វេចរត់ចោលប្តី មិនមែនមកពីកត្តាជីវភាពក្រីក្រឡើយ គឺទ្រាំកម្លាំងតណ្ហាប្តីមិនបាន ដែលចូលចិត្តប្រើស្នៀតចំតិតចំតូងអាក្រក់អាក្រី ដូចពួកអឺរ៉ុប និងមានរយៈពេលយូរស្ទើរដាច់ខ្យល់ស្លាប់…។ លោកដាំ ភក្តី អាយុ៣៩ឆ្នាំ រស់នៅភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា លោកមាន ស្រុកកំណើតនៅភូមិទួលប៉ែន ឃុំតាអុង ស្រុកចម្ការលើ ខេត្ត កំពង់ចាម ឯណោះ ប៉ុន្តែក្រោយពីរៀបការជាមួយប្រពន្ធឈ្មោះចេវ ហាច អាយុប្អូន២ឆ្នាំ ក៏បាននាំគ្នាធ្វើចំណាកស្រុកមករកស៊ីនៅ ទីកន្លែងកំពុងរស់នៅសព្វថ្ងៃនេះ រួមរស់ជាមួយគ្នាបង្កើតបានកូន២នាក់ សម្រាប់តពូជពង្សវង្សត្រកូលទៅថ្ងៃមុខ។ នៅពេលរួម រស់ជាមួយគ្នាដំបូង ប្តីប្រពន្ធលោកស្រលាញ់ល្អូកល្អិននឹងគ្នាណាស់ ដូចទឹកនិងត្រី និងខំប្រឹងរកស៊ីស្មើដៃគ្នា រហូតសន្សំប្រាក់ទិញបាន ដីស្រែចម្ការ សម្រាប់បង្កបង្កើនផល សង់ផ្ទះធំទ្រនំខ្ពស់ មានសម្ភារៈប្រើប្រាស់ឥតខ្វះ មានជីវភាពធូរធាររស់នៅមានមុខមាន មាត់ក្នុងស្រុកភូមិម្នាក់ដែរ។ លុះក្រោយមក លោកបានរាប់អាន ស្រីម្នាក់ឈ្មោះម៉ែ

អ្នកសិល្បៈ​១២​រូប ជួប​រឿងអាស្រូវ​ក្នុង​ឆ្នាំ​២០១៧

  នៅឆ្នាំ២០១៧ នេះតារាចម្រៀង និងសម្ដែងប្រុសស្រីមួយចំនួនបានរងការវាយប្រហារយ៉ាងចាស់ដៃពីសំណាក់អ្នកគាំទ្រ និងបណ្ដាសារព័ត៌មានក្នុងស្រុកជុំវិញរឿងរ៉ាវអាស្រូវ ដែលកើតចេញឡើងពីទង្វើរបស់ពួកគេផ្ទាល់តែម្ដង។អ្នកសិល្បៈប្រុសស្រី ១២ រូបជួបប្រទះរឿងអាស្រូវសម្រាប់ឆ្នាំ២០១៧ រួមមាន៖ ១/ តារាចម្រៀងផលិតកម្មថោន កញ្ញា លី អ៊ីវ៉ាធីណា រងការរិះគន់ពីអ្នកប្រើប្រាស់បណ្ដាញសង្គម ក្រោយពីនាងបង្ហោះសារថា ផ្កាស្លាគ្មានន័យសម្រាប់នាង។ ពាក្យនេះធ្វើឲ្យមហាជនខឹងសម្បា ព្រោះនាងជានារីខ្មែរមិនគួរប្រើពាក្យនេះនោះទេ។ បន្ទាប់មកតារាចម្រៀងរូបនេះក៏រងការរិះគន់ជាថ្មីម្ដងទៀត ចំពោះការចម្លងបទចម្រៀងពីតារាចម្រៀងវៀតណាម។ ២/ដោយឡែកម្ចាស់បទ “ចាក់ទឹកដូង” កញ្ញាយូរី បែកធ្លាយរូបភាព និងព័ត៌មានអាស្រូវនាង និងគូស្នេហ៍បែកបាក់គ្នា ក្រោយពីមើលចិត្តថ្លើមគ្នាបាន ៤ ឆ្នាំ ហើយអតីតសង្សារថែមទាំងគម្រាមផុសរូបលាភពណ៌ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះនាងថែមទៀតផង។ ៣/ បទ “ខុសជំនាន់” ដ៏ល្បីល្បាញរបស់ ថេណា ត្រូវបានប្រិយមិត្តមួយចំនួនគិតថា បទនេះចម្លង ឬកែសាច់ភ្លេងពីបទថៃ ដែលមានចំណងជើងថា “หน้าหนาวที่แล้ว ឬ Last Winter” ដែលច្រៀងដោយ The Toy ។ ៤/តារាកំប្លែងនាយ ក្រឹម និង ស្រីលាភ វិញទទួលរងការរិះគន់ និង ជេរប្រទេចយ៉ាងខ្លាំងពីអ្នកគាំទ្រ

ក្រោយ​មាន​ពាក្យ [​កូន​ក្មេង​មាន​អំនួត​] នាយ​ចឺម​និយាយ​ថា…………..

  រាជធានីភ្នំពេញ៖សំឡេងនៃការរិះគន់បានស្រោចមកលើអតីតតារាកំប្លែងដែលកំពុងតែវិវឌ្ឍខ្លួនក្លាយទៅជាតារាចម្រៀងគឺនាយចឺម ក្រោយពីបានបង្ហាញជំហរឈរតំណែងកំពូលតារាចម្រៀងជំនួសកំពូលតារាចំរៀងប្រចាំនៅផលិតកម្មសាន់ដេ គឺលោកខេមរៈ សិរីមន្ត ដោយត្រឹមតែរយៈពេលមួយឆ្នាំឬពីរឆ្នាំខាងមុខតែប៉ុណ្ណឹង ។ តារាចម្រៀងនាយចឺម ត្រូវគេមើលឃើញថា មានសន្ទុះខ្លាំងក្នុងអាជីពចម្រៀងរបស់លោកត្រឹមប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីលោកខេមរៈ សិរីមន្ត ចាកចេញពីសាន់ដេទៅផលិតកម្មហង្សមាស ។ជាមួយទឹកដមសំឡេងនិងបទចម្រៀងចាក់ដោតចំបេះដូងយុវវ័យផងនោះបានធ្វើឲ្យតារាចម្រៀងវ័យក្មេងនាយចឺមមានសន្ទុះខ្លាំងក្នុងទីផ្សារចម្រៀង ។ សន្ទុះនៃការគាំទ្រនេះហើយ ទើបនាយចឹម បានសម្រេចដើរចេញពីក្រុមកំប្លែងនាយពែកមី ងាកទៅចាប់អាជីពចម្រៀងឲ្យពេញដៃ និងលេចលឺថា នាយ អាចនឹងឈរជំនួសតំណែងតារាចម្រៀងលោកខេមរៈ សិរីមន្ត ត្រឹមតែរយៈពេល១ ឬ២ឆ្នាំទៀតប៉ុណ្ណោះ ។ ការលេចលឺពីការប្រកាសជំហររបស់នាយចឺម បែបនេះហើយ ធ្វើឲ្យមហាជនជាច្រើន រិះគន់នាយ ដោយចាត់ទុកថា«ជាអំនួតរបស់កូនក្មេងម្នាក់» ។ មហាជនមួយចំនួនបានលើកឡើងថា ទើបតែចាប់អាជីពចម្រៀងប៉ុន្មានឆ្នាំប៉ុណ្ណោះ តែមានសម្តីអួតអាងចង់វាយបំពាក់តារាចម្រៀងជើងចាស់ដែលបានប្រឡូកក្នុងអាជីពនេះជាច្រើនឆ្នាំ និងទទួលបានការគាំទ្រពីទស្សនិកជនពេញផ្ទៃប្រទេស ។ ជាងនេះទៅទៀតក៏មានទស្សនិកជនមួយចំនួនទៀតក៏បានរិះគន់ ចំៗលើនាយចឺមថា ជាតារាម្នាក់ដែលភ្លេចកំណើរដើម ក្នុងពេលដែលខ្លួនចាប់កំណើតក្នុងវិស័យសិល្បៈកំប្លែងនោះ តែបែរជាលើកតម្កើងខ្លួនខ្លាំងពេលក្លាយជាតារាចម្រៀងដែលមានឈ្មោះបោះសំឡេងបានបន្តិច។ ជុំវិញការរិះគន់នោះនាយចឺម បានចេញមុខបដិសេធចោលទាំងស្រុងអ្វីដែលបានលើកឡើងនោះ ហើយនាយចាត់ទុកការយល់ឃើញរបស់ទស្សនិកជននេះគឺជាការភាន់ច្រឡំ។ តាមរយៈវីដេអូឃ្លីបដែលបង្ហោះតាមហ្វេសប៊ុកកាលពីពេល ថ្មីៗកន្លងមក នាយចឺម បានបញ្ជាក់ថា «ចាប់តាំងពីខ្ញុំបានងាកមកចាប់អាជីពចម្រៀងនេះ ខ្ញុំមិនដែលបាននិយាយពីការចង់ឈរតំណែងពីរៀមច្បង ចាស់ៗនោះដែរ ។ ខ្ញុំមិនដែលមានចិត្តចង់ប្រកួតប្រជែង ឬប្រឡងប្រណាំងតារាដែលជាសិស្សច្បងរបស់ខ្ញុំឡើយ