Category: កីឡា

Mbappe ថា Ronaldo លែង​ជា​Idol​ក្នុង​ចិត្ត​ទៀត​ហើយ

ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៧ម៉ោង ១៥:៥៣ តាមប្រភពព័ត៌មាន Goal បានឲ្យដឹងថា កីឡាករជើងខ្លាំងវ័យក្មេងអាយុ១៩ឆ្នាំ Kylian Mbappe បង្ហើបថា Ronaldo ធ្លាប់ជាអាយដលក្នុងបេះដូងរបស់ខ្លួន តែពេលនេះមិនមែនទេ ។ Mbappe និយាយថា ៖ “គាត់គឺជាអាយដលក្នុងកុមារភាពរបស់ខ្ញុំ ហើយរាល់ពេលខ្ញុំទៅលេងនៅ Valdebebas គឺវាតែងតែអស្ចារ្យពេលដែលខ្ញុំឃើញគាត់ ។ តែពេលនេះ ខ្ញុំគឺជាដៃគូប្រជែងរបស់គាត់ ។ អ្វីដែលខ្ញុំត្រូវធ្វើហើយចង់បាន គឺមានតែឈ្នះតែមួយមុខគត់ ។ ខ្ញុំមិនខ្វល់ថាជានរណានោះទេ ។” កីឡាករដែលទើបតែគ្រប់១៩ឆ្នាំរូបនេះ បានបន្តថា ៖ “ខ្ញុំសរសើរគាត់កាលពីខ្ញុំនៅតូច ។ តែពេលនេះគ្មានទៀតទេ ។ ខ្ញុំទៅ Bernabeu គឺដើម្បីតែឈ្នះមួយមុខគត់ ។ ក្នុងនាមជាម្ចាស់ពាន Ballon d’Or ចំនួនប្រាំ គាត់គឺជាកីឡាករខ្លាំងមួយរូប ។ តែនៅទីនេះ ក៏មានជើងខ្លាំងដែរ ដែលរួមមាន Neymar

ឡុង សុភី បាននិយាយថា ឡៅ ចន្ទ្រា អស់គូប្រកួតក្នុងស្រុកហើយ

ជើងខ្លាំង ឡុង សុភី បង្ហើបថាអ្នកប្រដាល់ល្អគ្រប់ ឡៅ ចន្ទ្រា បានវិវត្តខ្លួនទៅដល់ចំណុចកំពូលទៅហើយ។ បច្ចុប្បន្នគេជឿថា គ្មានអ្នកប្រដាល់រួមជាតិណាអាចបំបាក់អ្នកប្រដាល់ក្លិបឆ័ត្រយោង៩១១បានឡើយ។ ការដែលលើកឡើងបែបនេះគឺក្រោយពេល ឡុង សុភី បានសាកកម្រិតក្បាច់គុនជាមួយប្អូនប្រុស ឡៅ ស៊ីណាត កាលប្រកួតជើងឯកថ្នាក់ជាតិ។ សុភីថា ចន្ទ្រា មានក្បាច់ប្រកួតគ្រោះថ្នាក់ច្រើន ទាំងដៃនិងជង្គង់។ ក្រៅពីនេះ គេក៏ចេះគ្រប់គ្រងអារម្មណ៍បានល្អ ដោយពុំសូវមានចូលវាយទាំងកម្រោលឡើយ។ ជើងខ្លាំងជាច្រើនដែលធ្លាប់ចាញ់ ឡៅ ចន្ទ្រា មាន៖ ផល សោភ័ណ្ឌ ផាន់ គ្រាន់ ឡុង សុភី សុខ សុវណ្ណ ជាដើម។