Author: adminkhcam

តក់ស្លុត​ណាស់ មើលចុះ

ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៨ ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ និង​ម៉ូតូ​ដែល​ម្នាក់​មិន​សង្ឃឹម​រស់ និង​ម្នាក់​ទៀត​របួសធ្ងន់​បាក់ដៃ ។ ហេតុការណ៍​ខាងលើ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៨ ខែមករា​នេះ នៅ​ត្រង់​ចំណុច​ភូមិ​ព្រែ​កកោះ ឃុំ​ព្រែក​បាក់ ស្រុក​ស្ទឹង​ត្រង់ ។ ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ បូ តុលា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ (​មិន​សង្ឃឹម​រស់​) និង​ម្នាក់​ទៀត​ឈ្មោះ​ស៊ី​ន សុភា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ខេត្ត​ត្បូងឃ្មុំ (​របួស​បាក់ដៃ​) ។ សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មាន​ម៉ូតូ​២​គ្រឿង​បាន​បើក​ពី​ជើង​ទៅ​ត្បូង ដែល​បាន​បើក​បញ្ច្រាស​គ្នា លុះដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​កៀរ​ប៉ះ​គ្នា ហើយ​បុក​ម៉ូតូ​សេ​១២៥ បណ្តាល​ឲ្យ​រង​របួស​យ៉ាង​ខ្លាំង ។ សេចក្តីរាយការណ៍​បន្ត​ថា ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ក៏​បាន​មក​ដល់ រួច​ប​ញ្ជូ​ល​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ ចំណែកឯ​ម៉ូតូ​ទាំងនោះ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​ទុក​នៅ​អធិការដ្ឋាន​ស្រុក​ស្ទឹង​ត្រង់ រួច​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​ច្បាប់ ៕ ប្រភព កោះសន្តិភាព

បុរស​នៅ​អូស្ត្រាលី​នាំ ចរិយា ពេជ្រ ចេញពី​ពិភព​សិល្បៈព្រោតែ…..

ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៨ រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៥ មករា ឆ្នាំ២០១៨ កញ្ញាចរិយា ពេជ្រ ជាតារាសម្តែងដែលច្រើនតែលេចមុខនៅលើកញ្ចក់ទូរទស្សន៍ស៊ីធីអិន បានក្លាយជាកូនក្រមុំក្នុងពិធីមង្គលការជាមួយកូនកំលោះជាអាណិកជនខ្មែរនៅអូស្ត្រាលី ។ ស្វាមីរបស់ចរិយា ពេជ្រ ឈ្មោះជា ចឺម វ័យ៣៧ឆ្នាំ ។ ពិធីមង្គលការរបស់តារាសម្តែងចរិយា ពេជ្រ រៀបចំធ្វើឡើងនៅភោជនីយដ្ឋានទន្លេបាសាក់២ក្បែរក្បាលថ្នល់ ក្នុងរាជធានីភ្នំពេញ ។ បើតាមបងស្រីរៀបរាប់ឱ្យដឹងថា ចរិយា ពេជ្រ បានសម្រេចចិត្តចូលរោងការជាមួយបុរសនៅអូស្ត្រាលីក្រោយពេលឈ្វេងយល់ចិត្តគ្នាអស់រយៈពេលជាច្រើនខែ ។ ចរិយា ពេជ្រ នឹងចេញទៅរស់នៅប្រទេសអូស្ត្រាលីបន្ទាប់ពីសំណុំឯកសាររត់ការច្បាប់រួចរាល់ហើយ។ ក្រោយពេលរៀបការរួចហើយ ចរិយា ពេជ្រ មិនទាន់ចាកចេញពីអាជីពសិល្បៈទាំងស្រុងទេ គឺនៅប្រឡូកមួយរយៈទៀតដើម្បីកុំឱ្យទស្សនិកជនភ្លេចមុខ។ ចំណែកមួយរយៈកន្លងមកចរិយា ពេជ្រ រវល់ការងារនៅហាងទើបបើកថ្មី ដូច្នេះហើយទើបនាងអវត្តមានច្រើនខែពីពិភពសិល្បៈ ។ ចរិយា ពេជ្រ និយាយថា «នាងខ្ញុំខកខានទទួលថតរឿងប្រមាណជា២ឆ្នាំ ធ្វើឱ្យអ្នកគាំទ្របាត់មុខនាងខ្ញុំក្នុងការសម្ដែងភាពយន្ត ដែលនាងខ្ញុំធ្លាប់គ្រងបានតំណែងជាតួឯកនាពេលចុងក្រោយ ។ ប៉ុន្តែរយៈពេលមិនទទួលការសម្ដែង នាងខ្ញុំក៏បានលេចមុខថតស្ប៉ត និងបង្ហាញម៉ូដផងដែរ

ក្រោយ​ដឹង​តុលាការ​ដោះ​លែង​កូន​ញៀន​ថ្នាំ​នេះ លោកឪពុក​ត្រៀម​រត់​ចេញពី​ភូមិ​ព្រោះចង់​រក្សា​ជីវិត

ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០១៨ ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរសជាឪពុកកូនប្រុសញៀនថ្នាំម្នាក់ ដែលតែងតែប្រើហិង្សាប៉ងសម្លាប់គាត់ជាច្រើនលើកមកនោះ កំពុងមានអារម្មណ៍ភ័យខ្លាច និងបារម្ភពីសុវត្ថិភាពគាត់ជាខ្លាំង ក្រោយដឹងថា តុលាការបានដោះលែងកូនប្រុសញៀនថ្នាំនោះវិញ កាលពីរសៀលថ្ងៃទី១៦ មករា ដោយលើកហេតុផលថា គ្មានអ្វីធ្ងន់ធ្ងរដែលអាចត្រូវដាក់ទោសនោះទេ ខណៈដែលលោកឪពុករូបនេះ ចង់ឱ្យឃុំខ្លួនលើកូនប្រុស ដើម្បីកែខ្លួនជាថ្មី ។ សេចក្តីរាយការណ៍បន្តថា បុរសជាឪពុកខាងលើ មានឈ្មោះវង តត អាយុ៥២ឆ្នាំ ប្តឹងឱ្យចាប់ខ្លួនកូនប្រុសឈ្មោះនួន រដ្ឋា ហៅខា អាយុ២៦ឆ្នាំ ដែលពួកគេទាំង២នាក់ រស់នៅក្នុងភូមិបេងស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ ឪពុកឈ្មោះវង តត រូបនេះបានឱ្យកោះសន្តិភាពដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៨ មករា នេះថា គាត់ពិតជាការភ័យខ្លាចខ្លាំងណាស់ ព្រោះមិនដឹងថា កូនប្រុសញៀនថ្នាំនេះមកសម្លាប់គាត់ពេលណានោះទេ នៅពេលដែលតុលាការបានដោះលែងវិញ ។ កន្លងមកកូនប្រុសនេះ បានបោះសម្តីគំរាមគាត់និងប្រពន្ធថា «បើមានអ្ហែងអត់អញ បើមានអញអត់អ្ហែង» ។ ជួបកាលហៅម្តាយខ្លួនសុទ្ធតែ «ង៉ែញ»

ម៉ូតូ២គ្រឿងបុកគ្នាដួលត្រូវរថយន្តកូរ៉ូឡាទៅដល់កិនរងរបួសធ្ងន់២នាក់(មានវីដេអូ)

ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០១៨ រាជធានីភ្នំពេញ ៖ មនុស្សចំនួន២នាក់បានរងរបួសធ្ងន់ធ្ងរ និងត្រូវបានរថយន្តសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ចំណែក២នាក់ទៀតរងរបួសស្រាល ខណៈដែលជនរងគ្រោះទាំងនោះជិះម៉ូតូម៉ាកហុងដាឌ្រីម២គ្រឿងផ្សេងគ្នាក្នុងទិសដៅស្របគ្នាហើយបានបុកគ្នាពីក្រោយបណ្ដាលឲ្យដួលបោកទៅលើថ្នល់ពេញទំហឹង និងខ្ទាតចូលក្រោមកង់រថយន្តកូរ៉ូឡា១គ្រឿងកិនបណ្ដាលឲ្យរងរបួសបាក់ជើង២នាក់តែម្ដង ។ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីវេលាម៉ោង៧នឹង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៣នៅក្នុងភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។ យុវជនរងគ្រោះដែលរងរបួសធ្ងន់ទាំង២នាក់នោះម៉ូតូ១គ្រឿងទៀតម៉ាកហុងដាឌ្រីមសេ១១០(អាសង់ប៊ិច) ពណ៏ខ្មៅពាក់ស្លាកលេខ ភ្នំពេញ ១BF-៩៩០៩ ហើយម្នាក់ឈ្មោះ ហម ឆាយ អាយុ១៧ឆ្នាំ រងរបួសបាក់ជើងស្តាំ និងម្នាក់ទៀតឈ្មោះ ហម ហាវ អាយុ១៨ឆ្នាំ បានរងរបួសបាក់ជើងទាំងខាងឆ្វេង និងខាងស្ដាំតែម្ដងហើយអ្នកទាំង២នាក់នេះត្រូវជាបងប្អូននឹងគ្នា មានទីលំនៅក្នុងភូមិស្កូវ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ ។ ដោយឡែកភាគីម្ខាងទៀត ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៏ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១GN-៨៧៥៨ បើកបរដោយបុរសម្នាក់មានឌុបកូនប្រុសម្នាក់ផងបានរងរបួសស្រាល អ្នកទាំង២នាក់នេះមានទីលំនៅក្នុងភូមិព្រៃស្ពឺ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែករថយន្តកូរ៉ូឡាបានបើករត់គេចខ្លួនបាត់ស្រមោល

៥ថ្ងៃទៀតចូលរោងការ៖ កូនកំលោះស្លាប់ កូនក្រមុំ យំឱបថើបសព

ភ្នំពេញ៖ នារីម្នាក់ បានយំឱបថើបសពគូដណ្តឹង ដែលនៅខ្វះតែ ៥ថ្ងៃទៀត ដល់ថ្ងៃចូលរោងការ តែជាអកុសលកូនកំលោះបានជួបគ្រោះចង្រៃឆក់យកជីវិតត្រឹមតែមួយពព្រិចភ្នែក ធ្វើឲ្យក្រុមគ្រួសារនឹងស្មានមិនដល់មានរឿងនេះកើតឡើងឡើយ។ កូនក្រមុំ បានយំរៀបរាប់ថា «សល់តែ ៥ថ្ងៃទៀតទេ យើងចូលរោងការហើយ! ចុះពេលនេះម៉េចបងទុកអូនចោល។ តើឲ្យអូនរៀបការជាមួយអ្នកណា?»។ គួរសង្វេគណាស់ កូនស្រីដង្ហោយឲ្យកូនកំលោះវិលវិញ និងបានយំសោកបោកខ្លួនដូចអក តែកូនកំលោះមិនបានវិលវិញឡើយ ព្រោះលោកបានស្លាប់បាត់ទៅហើយ។ នាងបន្តទាំងអាល័យថា «មនុស្សដែលអូនស្រលាញ់ចាកចេញដោយមិនបានប្រាប់សូម្បីតែពាក្យថាលា»៕

ម៉ូតូ​២​គ្រឿង​ពន្លះ​គ្នា​ពេញទំហឹង​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់

ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៨ម៉ោង ១៥:១៨ ខេត្តព្រៃវែង ៖ នារី​វ័យក្មេង​ម្នាក់​បាន​រង​របួសធ្ងន់ និង​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​ឯ​មន្ទីរពេទ្យ​ខេត្ត បន្ទាប់​ពី​ជិះ​ម៉ូតូ​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ផ្សេង​ទៀត ដែល​បើក​កាត់​ពីមុខ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៨​អា ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៩៩-១០០ ក្នុងភូមិ​គរ ឃុំ​ដូន​កឹង ស្រុក​កំចាយមារ ខេត្តព្រៃវែង ។ នារី​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ ពុធ កៃ អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ថ្មី ឃុំ​ដូន​កឹង ស្រុក​កំចាយមារ ខេត្តព្រៃវែង ។ ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​នារី​រង​គ្រោះ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ឌ្រី​ម​សង់ C១២៥ ស៊េរី​ឆ្នាំ​២០១៧ ធ្វើ​ដំណើរ​តែ​ម្នាក់ឯង​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ផ្សេង​ទៀត​ម៉ាក​ឌ្រី​ម​សង់ C១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៦ ពាក់​ស្លាក​លេខ ព្រៃវែង ១J-៤៨៥៦ បើកបរ​ដោយ​ឈ្មោះ រ៉ា ធឿ​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ

ខឹងឡានកុងតឺន័របើកលឿនបម្រុងកៀរ លោកស័ក្តិ៥និងមិត្តភក្តិ ដេញកាក់ពីមុខឡាន រួចដកកាំភ្លើងភ្ជង់គំរាម

ភ្នំពេញ ៖ បុរស២នាក់ ជាមន្ត្រីនគរបាលបំរើការអង្គភាពប្រឆាំងភេរវកម្ម ចេញពីច្រៀងខារ៉ាអូខេ ញូស្តារ បើកឆ្លងផ្លូវ ខឹងរថយន្តកុងតឺន័របើកជែង មិនព្រមឆ្លង បានបើករថយន្តដេញតាមកាក់ពីមុខរថយន្តកុងតឺន័រ រួចដកកូនកាំបិត និងកាំភ្លើងខ្លីភ្ជង់គំរាម បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអាធាត្រ ឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ២៧១ នៅចំណុចមុខក្រុមហ៊ុនស៊ីញូ ខេអេភី ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។ ភាគីខាងរថយន្តកុងតឺន័រ មានឈ្មោះញ៉ាន ឌួច ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបើករថយន្តក្រុមហ៊ុន SP ដឹកការ៉ូ ស្នាក់នៅមុខធនាគារជាតិ ផ្លូវហាណូយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ចំណែកឯភាគីខាងរថយន្តកាមរី មានឈ្មោះខាត់ នីម អាយុ៣០ឆ្នាំ មុខរបរជាមន្ត្រីពាក់ស័ក្តិ៥ នៅអង្គភាពប្រឆាំងភេរវកម្ម ជាអ្នកកាន់កាំបិតដេញចាក់តៃកុងតឺន័រ និងមិត្តភក្កិម្នាក់ទៀតជាអ្នកកាន់កាំភ្លើង មិនស្គាល់អត្តសញ្ញាណ ។ តាមប្រភពព័ត៌ពីអ្នកបើករថយន្តកុងតឺន័រ បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់ជាកម្មករបើករថយន្តកុងតឺន័រ ពណ៌ក្រហម រួមដំណើរជាមួយប្រពន្ធ ដឹកការ៉ូមកពីអ្នកលឿងដឹកយកទៅទម្លាក់ឲ្យគេ នៅម្តុំធនាគារជាតិ តាមផ្លូវហាណូយ ខណៈពេលបើកមកដល់ផ្លូវ២៧១

ស្នេហ៍តាមហ្វេសប៊ុក!!! ចរិយា ពេជ្រ ដឹកដៃលោកចឺម ចូលរោងការ និងទទួលកាដូគ្រឿងអលង្ការពេជ្រជាង៣ម៉ឺនដុល្លារ

ចំណងស្នេហ៍ឆ្លងដែន រវាងតារាសម្ដែងរូបស្រស់ អ្នកនាងចរិយា ពេជ្រ ជាមួយលោកជា ចឺម អាណិកជនខ្មែរ រស់នៅអូស្ត្រាលី ដែលត្រូវបានគេដឹងថា បានផ្ដើមស្នេហ៍តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនោះ បានឈានដល់ដឹកដៃគ្នាចូលរោងការតាមគន្លងប្រពៃណី កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ម្សិលមិញនេះ នៅភោជនីយដ្ឋានទន្លេបាសាក់២ ខណៈដែលកូនកម្លោះបានជូនកាដូគ្រឿងពេជ្រមួយឈុត ដល់កូនក្រមុំ តម្លៃជាង៣ម៉ឺនដុល្លារ គួរឲ្យភ្ញាក់ផ្អើល។ កូនក្រមុំដ៏ស្រស់សោភា អ្នកនាងចរិយា ពេជ្រ បានថ្លែងឲ្យដឹងថា “អ្នកនាងបានស្គាល់ និងពិសោធន៍ជាមួយលោកជា ចឺម រយៈពេលជាង៥ឆ្នាំមកហើយ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ហើយនាងពិតជាសប្បាយចិត្តបំផុតនៅពេលសម្រេចបំណងបានចូលរោងការកសាងសុភមង្គលរួមគ្នា។ អ្នកនាងថា អ្នកនាងពិតជាសប្បាយចិត្តយ៉ាងក្រៃលែង នៅពេលស្វាមីជូនកាដូគ្រឿងពេជ្រមួយឈុត មានទាំងចិញ្ចៀន កងដៃ តម្លៃជាង៣ម៉ឺនដុល្លារ មិនទាន់គិតខ្សែក។ ប៉ុន្តែយ៉ាងណា ការសម្រេចចិត្តចូលរោងការជាមួយលោកចឺម អ្នកនាងពុំបានសម្លឹងឃើញទ្រព្យជាធំនោះទេ ពោលគឺអ្នកនាងជ្រើសរើសលោកចឺម ដោយសារតែលោកជាបុរសល្អចិត្តធ្ងន់ ឲ្យតម្លៃអ្នកនាង ក្នុងនាមជាតារាសិល្បៈ ហើយអ្វីដែលធ្វើឲ្យអ្នកនាងកាន់តែរំភើបចិត្តបំផុតនោះ គឺបានចូលស្ដីដណ្ដឹងនឹងរៀបការតាមគន្លងប្រពៃណី។ ក្រៅពីឲ្យកាដូគ្រឿងពេជ្រមួយឈុត តម្លៃជាង៣ម៉ឺនដុល្លារ លោកចឺម ក៏បានប្រគល់ថ្លៃបណ្ណាការ ខ្ទង់ម៉ឺនដុល្លារ នឹងជួយជ្រោមជ្រែងភរិយាលើមុខជំនួញរកស៊ីផងដែរ ខណៈដែលកូនកម្លោះអះអាងថា លោកនឹងផ្គត់ផ្គង់លើសពីនេះបន្ថែមទៀត។ កូនកម្លោះវ័យចំណាស់

ម៉ៃយ៉ា ប្រតិកម្ម​ព័ត៌មាន​ជា​បវរកញ្ញា​ចក្កវាឡ​តំណាង​កម្ពុជា

ភ្នំពេញៈ សូម្បីតែសាមីខ្លួនក៏ភ្ញាក់ផ្អើលខ្លាំងដែរពីដំណឹងចុះផ្សាយតាមបណ្តាញសង្គមថា តារាស្រីមានឈាមជ័រកូនកាត់ខ្មែរ-អាល្លឺម៉ង់មានឈ្មោះពិតថា ខាហ្គឺម៉ៃយ៉ា សូរ៉ៃយ៉ាម៉ាថា ហៅកញ្ញា ម៉ៃយ៉ា ក្លាយជាតំណាងឲ្យកម្ពុជានៅក្នុងការប្រកួតតំណែងរាជិនីសម្រស់បវរកញ្ញាចក្កវាឡ ឬ Miss Cambodia Beauty Pageant ឆ្នាំ ២០១៨ ជាមួយនឹងបវរកញ្ញាពីរប្រទេសទេសគឺថៃ និងហ្វីលីពីន។ ថ្លែងទាំងនៅមានភាពងឿងឆ្ងល់នៅឡើយនោះ កញ្ញា ម៉ៃយ៉ា ក៏ប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «នាងខ្ញុំផ្ទាល់អត់បានដឹងរឿងនោះទេ ហើយខ្ញុំក៏បានឃើញគេចុះផ្សាយរឿងនេះដែរ។ ជាការពិតខាងគេហទំព័រ និងក្រុមអ្នករៀបចំកម្មវិធី ក៏មិនទាន់បានទាក់ទងនាងខ្ញុំដើម្បីចរចា ឬពិភាក្សារឿងបេក្ខភាពជាអ្នកតំណាងរបស់ប្រទេសក្នុងពិភពសិល្បៈបវរកញ្ញានោះនៅឡើយទេ»។ កញ្ញា ម៉ៃយ៉ា បន្តថា៖ «នាពេលភ្លាមៗនេះ នាងខ្ញុំពិតជាមិនអាចពណ៌នា ឬរៀបរាប់ពីអារម្មណ៍ផ្ទាល់ខ្លួនឯងថាយ៉ាងណាបាននោះទេព្រោះមិនដឹងថា វាជាព័ត៌មានពិត ឬមិនពិតផងហ្នឹង!»។ ពេលសួរថា ប្រសិនបើព័ត៌មានពិតខណៈពេលខាងក្រុមការងារប្រកួតខាងលើនឹងទំនាក់ទំនងមកកាន់តារាសម្តែងស្រីរលកក្រោយនៅក្នុងវិថីនៃសិល្បៈសម្តែង ដែលកំពុងតែមានរាសីឡើងរូបនោះ ថាតើនាងពេញចិត្តធ្វើដែរឬទេ? តារាសម្តែងស្រី ជាម៉ូដែល និងពិធីការិនីទូរទស្សន៍ CNC ទើបតែមានវ័យ ២២ ឆ្នាំ មានរូបឆោមល្អ សាច់សខ្ចី មានទម្រង់មុខស្អាត កូនកាត់ជាតិសាសន៍អាស៊ី-អឺរ៉ុប កញ្ញា ម៉ៃយ៉ា និងល្បីថាសម្បូរក្រុមកន្លង់ចោមរោមតាមសុំស្នេហ៍មិនតិចពីលំដាប់អ្នកមានទ្រព្យស្តុកស្តម្ភរហូតដល់ឋានៈជាឧកញ៉ាបានព្រលយប្រាប់ដែរថា៖ «ប្រសិនបើ មានមែននោះ

នាំ​កូន​ទៅ​រាយ​មង ស្រាប់តែ​​ឪពុកចុះទៅបាត់​ឈឹង

ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៨ ខេត្តព្រៃវែង ៖ បុរសម្នាក់បានលង់ទឹកស្លាប់ដោយសារតែចុះទៅរាយមងនៅក្នុងស្រះទឹក ដែលមានជម្រៅជ្រៅ ក្នុងពេលដែលខ្លួនបានផឹកស្រាស្រវឹងជោកជាំទៅហើយនោះ ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៥ ខែមករា នៅចំណុចភូមិព្រែកធំ ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ។ ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតឈ្មោះនួង រ៉ាន់ អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកសិករ និងមានទីលំនៅភូមិកើតហេតុខាងលើ ។ ព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានផឹកស្រាជាមួយមិត្តិភក្តិអ្នកជិតខាងស្រវឹងជោកខ្លួនទៅហើយ ប៉ុន្តែមិនព្រមចូលដេកបែរជានាំកូនប្រុសឈ្មោះចាន់ ចំរើន អាយុ១៤ឆ្នាំ ទៅរាយមងនៅក្នុងស្រះទឹកខាងក្រោយផ្ទះដែលមានទំហំ២០ម៉ែត្រ គុណ៥ម៉ែត្រ ជម្រៅ៣ម៉ែត្រកន្លះ ដោយជនរងគ្រោះបានឲ្យកូនប្រុសចាំនៅមាត់ស្រះខ្លួនគាត់ចុះទៅរាយមងក្នុងស្រះ ហើយក៏រអិលជើងលិចចូលទៅក្នុងទឹកបាត់ទៅ ។ ភ្លាមៗនោះកូនប្រុសដែលទៅជាមួយឃើញឪពុកលិចបាត់ក្នុងទឹកក៏រត់មកផ្ទះប្រាប់ម្តាយថា «ឪពុកលង់ទឹកហើយ» ធ្វើឲ្យមានការផ្អើលឆោឡោឡើងទាំងប្រពន្ធកូន និងអ្នកជិតខាងជាច្រើននាក់ បាននាំគ្នារត់ទៅកន្លែងកើតហេតុ និងចុះរាវរកជនរងគ្រោះប៉ុន្តែទំរាំរាវរកឃើញជនរងគ្រោះបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ។ ប្រភពដដែលបានបញ្ជាក់ថា ក្រោយពីរាវរកឃើញសពជនរងគ្រោះភ្លាម ក្រុមគ្រួសារក៏យកសពមកផ្ទះដោយមិនបានរាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗនោះទេ គឺរហូតដល់ព្រឹកឡើងម៉ោង៧និង៣០នាទីទើបក្រុមគ្រួសាររាយការណ៍ជូនសមត្ថកិច្ចចុះទៅត្រួតពិនិត្យ ហើយក្រោយពីពិនិត្យសមត្ថកិច្ចក៏ប្រគល់សាកសពឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕ ប្រភពពីកោះសន្តិភាព