Month: January 2018

ទាំង​ភ្ញាក់​ផ្អើល និងរិះគន់! ហង្សមាស ទម្លាយ​រឿង​កូន​ទាំង​៣របស់ ​ព្រាប​ សុវត្ថិ បាន​ក្លាយជា​…..

ព្រឹកមិញផលិតកម្មហង្សមាស បានធ្វើសន្និសីទផ្លូវការមួយបង្ហាញពីសមាសភាពកូនប្រុសទាំងបីដួងរបស់លោក ព្រាប សុវត្ថិ គឺ សុវត្ថិ មុនីវណ្ណ សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ ដែលបានក្លាយជាតារាចម្រៀងពន្លកថ្មីពេញសិទ្ធិនៅក្នុងផលិតកម្មនេះ។ ទន្ទឹមនឹងបានក្លាយជាតារាចម្រៀងជ្រកកោនក្នុងផលិតកម្មជាមួយឪពុកខ្លួននោះ ក៏មានបណ្តាអ្នកគាំទ្រមួយចំនួនបានលើកឡើងតាមរយៈវីដេអូ Live របស់ Sabay កាលពីព្រឹកមិញថា ការចូលម្តងទាំងបី ដោយមិនបានឆ្លងកាត់ការប្រលង ឬ តេស្តអ្វីមួយនោះវាហាក់មិនសមស្រប និងលើកតម្កើងហួស ជាពិសេសពួកគេបានលើកឡើងថាអ្នកទាំងបីមានខ្សែ ដោយសារវត្តមានឪពុកដែលជាតារាចម្រៀងកំពូលក្នុងព្រះរាជាណាចក្រកម្ពុជាតែម្តង។ ឆ្លើយតបនឹងការរិះគន់នេះ អគ្គនាយករងផលិតកម្មហង្សមាស អ៊ឹង គឹមលាង បានបកស្រាយដើម្បីឲ្យអស់ចម្ងល់ ក៏ដូចជាឲ្យអ្នកគាំទ្របានដឹងកាន់តែច្បាស់ពីបញ្ហានេះផងដែរ។ អ្នកស្រី អ៊ឹង គឹមលាង បានរៀបរាប់ថា ការយកចូលនេះ មិនមែនដោយសារខ្សែអ្វីនោះទេ តែវាជាសមត្ថភាពពិតប្រាកដរបស់អ្នកទាំងបី។ ហើយពួកគេសុទ្ធតែមានប្រជាប្រិយភាពស្រាប់ ពីអ្នកគាំទ្រមួយចំនួនធំ តាំងពីមុនចូលផលិតកម្មទៅទៀត។ “ការស្វែងរកធនធានថ្មី គឺមិនមែនមើលតែលើការប្រលងមួយមុខប៉ុណ្ណោះទេ គឺយើងមានក្រុមការងារផ្សេង ចាំតាមដាន ពីសមត្ថភាពអ្នកដែលមាននៅខ្មែរ។ ពួកគេទាំង៣នេះហើយ ដែលជាធនជានមួយដ៏កម្រ ហើយមានជាប់សាច់ឈាម និងទេពកោសល្យសិល្បៈដូចលោកឪពុក ដែលជាកំពូលតារាចម្រៀងប្រចាំព្រះរាជាណាកម្ពុជា និងប្រចាំហង្សមាស ចឹងពួកយើងត្រូវតែក្តោបឱកាសនេះ ដើម្បីជារសជាតិថ្មីសម្រាប់អ្នកគាំទ្រសិល្បៈខ្មែរផងដែរ”។

ហូប​អាហារ​រួច ទើប​ហៅ​ប៉ូលិស​ឲ្យ​លាងចានម្យ៉ាងដែរ

ថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០១៨ម៉ោង ១៤:៣៨ រាជធានី​ភ្នំពេញ ៖ អធិការ​នគរបាល​ខណ្ឌមានជ័យ លោក​វរសេនីយ៍ឯក តេ​ង ស៊ី​ណូ បាន​បញ្ជា​ឲ្យ​កូនចៅ​ក្រោម​ឱវាទ ពិសេស​លោកនាយ​ប៉ុស្តិ៍​ចាក់​អង្រែ​លើ មិន​ត្រូវ​ចូលរួម​សហ​ការណ៍​ជាមួយ លោក​អនុប្រធាន​ការិយាល័យ​លទ្ធកម្ម​ខណ្ឌមានជ័យ ក្នុង​ការ​ចុះ​បង្ក្រាប​ហ្គេ​ម​បាញ់​ត្រី​ខុសច្បាប់​ជា​ដាច់ខាត ព្រោះ​មន្ត្រី​សាលា​ខណ្ឌ​រូប​នេះ​ធ្វើ​ខុស​នីតិវិធី ។ ការ​ដាក់​បញ្ជា​របស់​លោក​អធិការ​មក​លើ​កូនចៅ​ខាងលើ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី លោក ស៊ុំ រិ​ទ្ធី ដែល​មាន​តួនាទី​ជា​អនុប្រធាន​ការិយាល័យ​លទ្ធកម្ម​ខណ្ឌមានជ័យ បាន​ដឹកនាំ​កម្លាំង​ប្រជា​ការពារ​ខណ្ឌ​ជិត​២០​នាក់ ចុះ​បង្ក្រាប​ទីតាំង​លួចលាក់​បើក​លេង​ហ្គេ​ម​បាញ់​ត្រី​ខុសច្បាប់ នៅ​ចំណុច​ឃ្លាំង​មួយ​កន្លែង ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។ ថ្លែងប្រាប់​កោះសន្តិភាព​តាម​រយៈ​ទូរស័ព្ទ នា​ព្រឹក​ថ្ងៃ​ដដែល លោក តេ​ង ស៊ី​ណូ អធិការ​នគរបាល​ខណ្ឌ​ឲ្យ​ដឹង​ថា ចំពោះ​មូលហេតុ​ដែល​លោក​បញ្ជា​ឲ្យ​កូនចៅ​មិន​ត្រូវ​ចូលរួម​សហ​ការណ៍ ពិសេស​ការ​ធ្វើ​កំណត់ហេតុ​នោះ គឺ​ដោយសារ​មន្ត្រី​សាលា​ខណ្ឌ​ឈ្មោះ ស៊ុំ រិ​ទ្ធី ខាងលើ​នេះ ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប ដោយ​មិន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​នគរបាល​ជា​មុខ​សិន មុន​ពេល​ចុះ​បង្ក្រាប លុះ​ទៅ​ទៅ​ដល់ទី​តាំង និង​បាន​ឃាត់​មនុស្ស​ដោយ​ខ្លួនឯង​រួច​ហើយ ទើប​ទំនាក់ទំនង​មក​កាន់​មន្ត្រី​នគរបាល​ឲ្យ​ចូលរួម​សហ​ការណ៍ និង​បន្ត​នីតិវិធី​លើ​ក្រុម​មនុស្ស​ដែល​ឃាត់ខ្លួន​បាន​ទៅ​វិញ ។ លោក​អធិការ​បញ្ជាក់​ថា ការ​ធ្វើ​បែប​នេះ

ខ្លាំង​ដៃ​ម្ល៉េះ ! ដេញ​តាម​សម្លាប់​គេ​ដល់​ផ្ទះ​(​មាន​វី​ដេ​អូ​)

ថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០១៨ម៉ោង ០៩:៥០ រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មានករណីឃាតកម្មចាក់សម្លាប់មួយបានកើតឡើងកាលពីវេលាម៉ោង១និង៤៥នាទីយប់ឈានចូលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅភូមិពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះខាងលើឈ្មោះ ប៊ុន ធឿនធារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ-ឃុំកើតហេតុខាងលើ ។ សេចក្តីរាយការណ៍បន្តទៀតថា សព្វថ្ងៃជនរងគ្រោះដើរស៊ីឈ្មួលឲ្យគេ មិនថាធ្វើការងារអីក៏ដោយ មុនពេលកើតហេតុ ខណៈពេលជនរងគ្រោះកំពុងតែធ្វើការស្រាប់តែមានជនដៃដល់មួយក្រុមមិនដឹងមកពីណាទេ ហើយក៏មិនស្គាល់អត្តសញ្ញាណដែរ ស្រាប់តែចូលមករករឿងបង្កជាជម្លោះគ្នាជាមួយជនរងគ្រោះ ។ ក្រោយមកជនរងគ្រោះបានរត់ទៅផ្ទះភ្លាមៗនោះក្រុមជនដៃដល់បានជិះម៉ូតូដេញតាមដោយក្នុងដៃមានដែកឆាប និងកាំបិត ខណៈពេលជនរងគ្រោះរត់ដល់ផ្ទះ ក្រុមជនដៃដល់ក៏ដេញតាមទាន់កាប់ជនរងគ្រោះយ៉ាងសាហាវនៅផ្ទះ បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមនៅនឹងកន្លែងតែម្តង ។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះអន្តរាគមន៍ធ្វើការវាស់វែង និងត្រួតពិនិត្យសព ដើម្បីកសាងសំណុំរឿងតាមចាប់ជនដៃដល់មកផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕ ប្រភពពីកោះសន្តិភាព

ខួបកំណើតកូនស្រីមានវ័យ១ឆ្នាំ គង់ សុជាតិ និងស្វាមី លេងស្ទីលឈុតពណ៌ស ប្លែកភ្នែកតែម្ដង!

ភ្នំពេញ៖បន្ទាប់ពីពិធីការិនីចាស់វស្សា អ្នកនាង គង់ សុជាតិ បានសម្រេចចិត្ត រៀបការជាមួយលោក ជា វិបុល គ្រប់គ្នាសម្គាល់ឃើញថា អ្នកនាង ហាក់បីដូចជារស់នៅទ្រនំសុខស្រួល យ៉ាងពេញៗដៃ ក្រោមការថ្នាក់ថ្នម មើលថែទាំពីស្វាមី ឃើញហើយគួរឲ្យច្រណែន និងថែមទាំងទទួលបានចំណងដៃកូនស្រី ដ៏គួរឲ្យស្រលាញ់ម្នាក់ទៀតផង។ ជាក់ស្ដែង ប៉ុន្មានថ្ងៃមុននេះ ជាថ្ងៃកំណើតកូនស្រីរបស់អ្នកនាង និងស្វាមី ដែលមានវ័យ១ឆ្នាំ ។ ក្នុងនោះ អ្នកទាំងពីរ ក៏បានរៀបចំពិធីអបអរ ជូនកូនស្រីបណ្ដូលចិត្ត ជាមួយក្រុមគ្រួសារ ដែលពោរពេញដោយភាពសប្បាយរីករាយ អមនិងស្នាមញញឹម។ ហើយបើទោះជា ពិធីនេះជាលក្ខណៈក្រុមគ្រួសារពិតមែន ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ អ្នកម្ដាយសម័យថ្មី និងលោកប៉ាហាយសូ ទាំងពីរនាក់នេះ បានជ្រើសរើស ការតុបតែង រួមទាំងសម្លៀកបំពាក់ ជាឈុតពណ៌.ស ដែលមើលទៅគួរឲ្យទាក់ទាញខ្លាំងមែនទែន។ ជាពិសេស គឺម្ចាស់កម្មវិធីនាងតូច ជា សុជាតិនារី ហៅ ដូរី ក៏ត្រូវបានម៉ាក់ប៉ា តុបតែងឲ្យយ៉ាងស្រស់ស្អាត មិនឲ្យចាញ់មនុស្សធំពេញវ័យឡើយ។ គួរបញ្ជាក់ផងដែរថា អ្នកនាង គង់ សុជាតិ និងលោក

នូ ប៊ុនណារ៉ែម មកប្រលងដើម្បីបំពេញបំណងម៉ែ ដែលស្លាប់បាន២ខែ ពិតជាកម្សត់គ្មានពាក្យថ្លែង! (មានវីដេអូ)

ភ្នំពេញ៖ កម្មវិធី Cambodian Idol រដូវកាលទី៣ វគ្គ Judge Audition នេះទៀតសោត ក៏បានកន្លងទៅ៤សប្តាហ៍ រួចទៅហើយដែរ។ ក្នុងនោះគណៈកម្មការទាំង៤រូប ក៏បានសម្រិតសម្រាំងយកបេក្ខភាព ដែលមានទាំងសមត្ថភាពពិសេស និងសម្លេងពីរោះ ដើម្បីបន្តដំណើរឈានទៅវគ្គបន្តបន្ទាប់ទៀត។ ជាក់ស្ដែង យប់មិញនេះ ក៏មានបេក្ខនារី នូ ប៊ុនណារ៉ែម មកពីខេត្តកំពង់ឆ្នាំង បានលើកយកបទ «កូនស្រីអ្នកនេសាទ» សម្រាប់ចូលរួមប្រកួតក្នុងកម្មវិធី។ ប៉ុន្តែអ្វីដែលធ្វើឲ្យប្រិយមិត្ត ស្លុងចិត្តនឹកអាណិតពន់ពេកនោះ គឺប្អូនស្រីមកប្រលងទីនេះ ដើម្បីតែបំពេញបំណងម៉ែ ដែលទើបតែចែកឋានទៅ បាន២ខែ គ្រាន់តែឮភ្លាម ធ្វើឲ្យទស្សនិកជនជាច្រើន អាចស្រក់ទឹកភ្នែកបានដោយមិនដឹងខ្លួន។ យ៉ាងណាមិញ គ្រប់គ្នាក៏បានចូលរួមអបអរ ព្រោះបេក្ខនារីរូបនេះ បានឆក់យកបេះដូង គណៈកម្មការទាំង៤រូប ជាមួយនឹងទឹកដមសម្លេង ពីរោះយ៉ាងក្រអួនក្រអៅ របស់នាងផងដែរ។ ជាពិសេសនោះ ក៏ជាមោទនភាពមួយ ដែលកូនស្រីរូបនេះ បានបំពេញបំណងជូនម្ដាយជាទីស្រលាញ់ បើទោះបីជាពេលនេះ ម្តាយរបស់នាងមិនបានមានវត្តមាន ទស្សនានាងច្រៀងផ្ទាល់ក៏ដោយ៕ ចង់ជ្រាប កាន់តែច្បាស់ទស្សនា វីដេអូទាំងអស់គ្នា៖ លោក ណុប បាយ៉ារិទ្ធ

លោក​អើយ​សាហាវ​ម្ល៉េះ ចាក់​សម្លាប់​ប្រពន្ធ​ខ្លួនឯង​គ្មាន​អាសូរព្រោះតែ….

ថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០១៨ម៉ោង ១៧:៥៨ ខេត្តតាកែវ ៖ ប្តី​ប្រពន្ធ​២​នាក់​ទើប​រៀប​ការ​បាន​ជាង​១​ឆ្នាំ​អត់​ទាន់​មានកូន​ទេ ពួក​គេ​បាន​ឈ្លោះប្រកែក​គ្នា​យ៉ាង​ខ្លាំង រហូត​ប្តី​បាន​ចាក់​ប្រពន្ធ​ខ្លួន​ជា​ច្រើន​កាំបិត ករណី​ឃាតកម្ម​មួយ​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​០៧​និង​២០​នាទី​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០១៨ នៅ​ភូមិ​បា​ម ឃុំ​គោ​គ​ព្រេច ស្រុក​គិរីវង់ ។ លោក​វរ​សេនី​ឯក​យ៉ុ​គ សា​រ៉ាត់ អធិការ​នគរបាល​ស្រុក​គី​រី​វង់​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ហង់ ច​ន្ធូ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ (​ប្តី​) ទីលំនៅ​ភូមិ​បា​ម ឃុំ​គោក​ព្រេច ស្រុក​គិរីវង់ មានស្រុក​កំណើត​ភូមិ​ព្រៃ​ឃ្មុំ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូរ ខេត្តកំពត បាន​ធ្វើ​សកម្មភាព​ចាក់​សម្លាប់​ទៅ​លើ​ប្រពន្ធ​ឈ្មោះ​ប៉ែន ស្រី​ខួច អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បា​ម ឃុំ​គោក​ព្រេច ស្រុក​គិរីវង់ ត្រូវជា​ច្រើន​កាំបិត បណ្តាល​ឲ្យ​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោច​អា​ធ​ម័ ។ លោក​អធិការ​នគរបាល​ស្រុក​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ដោយ​បន្សល់​ទុក​នៅ​វត្ថុ​តាង​មាន កាំបិត​ចុង​ស្រួច​១ ស្រោម​ប្លា​ស្ទិ​ច​ពណ៌​ខ្មៅ​១ និង​ម៉ក​សុវត្ថិភាព​ពណ៌​សរ​១ ។ ចំពោះ​ហេតុការណ៍​ចាក់​សម្លាប់​នេះ​បណ្តាល​មក​ពីរ​ទំនាស់​ផ្ទៃក្នុង​គ្រួសារ ។ មុន​ពេល​កើតហេតុ​គ្រួសារ​មួយ​នេះ​បាន​ឈ្លោះប្រកែក​គ្នា​យ៉ាង​ខ្លាំង រហូត​ដល់​ថ្នាក់​ប្តី​គិត​ខ្លី​ហ៊ាន​យក​កាំបិត​ចុង​ស្រួច​ចាក់​សម្លាប់​ប្រពន្ធ​ជាទី​ស្រលាញ់​របស់​ខ្លួន ដល់​ស្លាប់​បាត់បង់​ជីវិត​ដោយ​មិន​ស្តាយស្រណោះ​អ្វី​ឡើយ

លែងសើចម៉ិចបាន! សុភ័ក្ត្រ កុសុម៉ា កាន់​តែ​ ស៊ិច​ស៊ី​ស្រស់​ស្អាតឡើង ​ក្រោយ​ក្លាយ​ជាដៃ​គូរ​ជាមួយនឹង​ តាប៉ុយ

ជាតារា​សម្តែង​ កប្លែង ដែល​មាន​វោហា​ចាក់​ទឹក​មិន​លិច ក្រោយ​ទទូល​បាន​កាងារ​ជា​ពីធី​ការី ជាមួយ​តាបុយ ពិធីករ​រូប​ស្រស់​សង្ហា ប្រចាំ​កម្មវីធី​ ពេញចិត្ត​អត់ ។​គេសង្កេត​ឃើញថា​ នាង​កាន់​តែ​ស៊ិចស៊ី​ ស្រស់​ស្អាត​មិន​ធម្មតា ហើយ​ទទូល​បាន​កាគាំទ្រ​ខ្លាំង​ថែម​ទៀត​ផង ៕ សុភ័ក្ត្រ កុសុម៉ា សុភ័ក្ត្រ កុសុម៉ា សុភ័ក្ត្រ កុសុម៉ា សុភ័ក្ត្រ កុសុម៉ា សុភ័ក្ត្រ កុសុម៉ា សុភ័ក្ត្រ កុសុម៉ា សុភ័ក្ត្រ កុសុម៉ា សុភ័ក្ត្រ កុសុម៉ា សុភ័ក្ត្រ កុសុម៉ា សុភ័ក្ត្រ កុសុម៉ា សុភ័ក្ត្រ កុសុម៉ា សុភ័ក្ត្រ កុសុម៉ា សុភ័ក្ត្រ កុសុម៉ា សុភ័ក្ត្រ កុសុម៉ា សុភ័ក្ត្រ កុសុម៉ា សុភ័ក្ត្រ កុសុម៉ា សុភ័ក្ត្រ កុសុម៉ា

ខាត់ សុឃីម ក្តៅស្លឹកត្រចៀក ពេលគេថាឲ្យខ្លួន ជាមួយនឹងឪពុក គឺជា…..

January 07, 2018 ភ្នំពេញ៖ តារាពហុជំនាញ អ្នកនាងខាត់ សុឃីម ឆេះដុំពេលគេមើលងាយឪពុករបស់ខ្លួន នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។ កាលពីថ្មីៗនេះដែរ តារារូបនេះ បានបង្ហោះរូបភាពជាមួយនឹងឪពុករបស់នាងនៅក្នុងបណ្តាញសង្គម ក៏ប៉ុន្តែក៏មានម្ចាស់គណនីហ្វេសប៊ុកមួយ បានមើលងាយដល់ឪពុករបស់ខ្លួន ថានាងនឹងឪពុកជាគូស្នេហ៍នឹងគ្នា។ ដោយនៅក្នុងនោះដែរ បុរសម្នាក់នោះបាន Comment នៅក្នុងរូបភាពអ្នកនាង ខាត់ សុឃីម និងឪពុកថា «តាច្បាស់ជាស្លាប់លើបង្គងហើយ តាកុំខំពេកមួយយប់តែមួយបានហើយ…….» ។ ដូច្នោះហើយ ទើបធ្វើឲ្យតារារូបនេះ មិនពេញចិត្តនូវសម្តី និងប្រតិកម្មយ៉ាងខ្លាំង នៅពេលដែលបុរសម្នាក់នោះ បាននិយាយក្នុងន័យថាឲ្យឪពុករបស់ខ្លួន ដែលគេតែងនិយាយថាគោចាស់ចង់ស៊ីស្មៅខ្ចីនោះ មិនត្រឹមតែប៉ុណ្ណោះតារារូបនេះ ក៏ចេញមុខបង្ហោះសារ ចង់ឲ្យបុរសដែលនិយាយនោះ មកសុំទោសដល់អ្នកមានគុណរបស់នាងទៀតផង៕ អ្នកនាងខាត់ សុឃីម អ្នកនាងខាត់ សុឃីម និងស្វាមី រូបដែលអ្នកនាង ខាត់ សុឃីម និងឪពុក បានបង្ហោះ សាររបស់បុរសម្នាក់នោះបាននិយាយ ខាត់ សុឃីម

គួរឲ្យសង្វេគ! ប្អូនប្រុស កញ្ញាកូកូអតីតក្រុមចម្រៀង High Class ត្រូវរថយន្តបុកហើយកិនស្លាប់

January 7, 2018 ភ្នំពេញ៖ អតីតក្រុមចម្រៀង High Class កញ្ញា កូកូ បានជួបទុក្ខជាទម្ងន់ និងជារឿងមួយដ៏រន្ធត់មួយដោយប្អូនប្រុសបង្កើតរបស់នាងជួូបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តបុកហើយ កិនទាល់តែស្លាប់តែម្តង។ ចំពោះហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី៥ ខែ មករា តែសាកសព ប្អូនប្រុស របស់កញ្ញា កូកូ ទើបតែបូជា យប់មិញនេះ ជាមួយនឹងសម្លេងទួញសោក បោកខ្លួន ស្ទើរតែគ្រប់ៗគ្នា។ ក្នុងនោះដែរ តារាស្រីរូបនេះ បានសរសេរពីរឿងរ៉ាវខ្លះៗ ទាក់ទងនឹង ការស្លាប់របស់ប្អូនប្រុសនាង ដែលជារឿងមួយ អយុត្តិធម៌បំផុត ដែលប្អូនរបស់នាង ត្រូវរថយន្ត បុក ហើយកិនបន្ថែម រហូតទាល់តែស្លាប់ នៅលើផ្លូវជាតិ។ អ្វីដែលឈឺចាប់បំផុត ម្ចាស់រថយន្ត ក៏បានរត់បាត់ទៅហើយ បន្សល់ទុកតែឡានតែប៉ុណ្ណោះ។ ខាងក្រោមនេះជាសារដែលកញ្ញា កូកូ បានសរសេរបង្ហោះនៅក្នុងហ្វេសប៊ុករបស់នាងថា៖ ប្អូនប្រុស វ៉ន វិសាន ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៏នៅថ្ងៃសុក្រ ទី05 ខែមករា វេលាម៉ោង5.30នាទីល្ងាចដោយសារឡានLand Rover

បើឃើញវីដេអូ កូនក្រុមពេជ្រ សោភា រឡាតបកក្រោយ ដឹងតែលាន់មាត់ថា «កប់» (មានវីដេអូ)

ក្រុងព្រះសីហនុ៖ អ្នកណាៗក៏បានដឹងដែរថា រាល់ពេល តារាចម្រៀងស្រីពូកែលេងសម្ដី ឡើងសម្ដែងលើឆាក អ្នកនាង ពេជ្រ សោភា មិនដែលខកខានក្នុងការបញ្ចេញក្បាច់រាំថ្មីប្លែកៗជាមួយក្រុមរាំខ្លួននោះទេ។ ជាក់ស្ដែងកាលពីម្សិលមិញនេះ សមាជិកក្នុងក្រុមរាំរបស់ ម្ចាស់បទ« What is your name?» រូបនេះក៏បានបញ្ចេញក្បាច់រឡាត លើឆ្នេរខ្សាច់លើទឹកដីមាត់សមុទ្រ នេះបើតាមវីដេអូដែលពួកគេបាន បង្ហោះលើបណ្ដាញសង្គម ។ អ្វីដែលកាន់តែចាប់អារម្មណ៍ និងមិនសរសើរមិនបាននោះ ចំពោះក្រុមរាំរបស់ ពេជ្រ សោភា ម្នាក់ៗសុទ្ធតែមានសមត្ថភាពខ្លាំង ដែលអាចរឡាត បកក្រោយ បានច្រើនតង់ មិនចាញ់ក្រុមរាំបរទេសនោះទេ៕ ចង់ជ្រាប កាន់តែច្បាស់ទស្សនា វីដេអូទាំងអស់គ្នា៖ https://web.facebook.com/PichsopheaFanClup/videos/1971543576444968/