Month: January 2018

យាយ​ជរា​អាយុ​៩០​ឆ្នាំ​ម្នាក់(គួរឲ្យអាណិត) ស្លាប់​ក្នុង​អណ្តាតភ្លើង​យ៉ាង​អាណោចអាធ័ម

ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៨ម៉ោង ១៩:៤៧ ខេត្តកំពង់ចាម ៖ លោកយាយចាស់ជរាវ័យ៩០ឆ្នាំម្នាក់ឈ្មោះ យឹម ណាង បានស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងអណ្តាតភ្លើងដែលកំពុងតែឆាបឆេះផ្ទះឈើរបស់ខ្លួន មានទំហំ៤,៥០ម៉ែត្រគុណ ៥,៥០ម៉ែត្រប្រក់សង្កសី ក្នុងពេលដែលកំពុងតែសម្រាន្តលង់លក់នោះ។ ហេតុការណ៍នោះកើតឡើងនៅវេលាម៉ោងជិត១១យប់ ថ្ងៃទី១៣ មករា ២០១៨ ក្នុងភូមិអូរវាយ ឃុំស្ពឺ ស្រុកចម្ការលើ ដោយមិនមាននរណាម្នាក់ចូលមកជួយស្រោចស្រង់ជីវិតរបស់លោកយាយបាននោះទេ។ លោកវរសេនីយ៍ទោ ខេង ស្រេង អធិការនគរបាលស្រុកចម្ការលើ ប្រាប់ឲ្យដឹងថា ផ្ទះរបស់លោកយាយចាស់ជរាខាងលើនេះនៅឆ្ងាយពីផ្ទះកូនៗ ហើយនៅយប់កើតហេតុក៏គាត់បានសម្រាន្តតែម្នាក់ឯងទៀត លុះដល់ជិតកណ្តាលអាធ្រាត្រ ស្រាប់តែមានគ្រោះអគ្គិភ័យកើតឡើង ដោយភ្លើងឆេះយ៉ាងសន្ធោសន្ធៅផ្សែងហុយខ្មួលខ្មាញ់ទៅលើអាកាស ហើយត្រូវបានអាជ្ញាធរភូមិបានរាយការណ៍មករូបលោកតាមទូរស័ព្ទដើម្បីឲ្យរថយន្តពន្លត់អគ្គីភ័យ របស់អធិការដ្ឋាននគរបាលស្រុកចម្ការលើ ចេញមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ដើម្បីការពារកុំឲ្យឆេះឆ្លងទៅដល់ផ្ទះ របស់អ្នកភូមិផ្សេងទៀត។ អធិការនរបាលស្រុកចម្ការលើប្រាប់បន្តថា បន្ទាប់ពីទទួលបាននូវព័ត៌មាននេះភ្លាម រូបលោកបានចាត់ ឲ្យរថយន្តចេញមកកាន់កន្លែងផ្ទះឆេះជាបន្ទាន់តែដោយសារតែផ្លូវឆ្ងាយ និងផ្ទះឆេះនៅតំបន់ដាច់ពីគេ ទំរាំតែមកដល់ផ្ទះឈើត្រូវបានឆេះស្ទើរតែអស់ទៅហើយ។ ជាមួយនោះកម្លាំងពន្លត់អគ្គីភ័យបានទៅ ដល់បាញ់ទឹកអស់១រថយន្ត ព្រមទាំងបានការពារមិនឲ្យភ្លើងឆេះឆ្លងទៅដល់ផ្ទះអ្នកផ្សេងទៀតទេ។ នៅយប់មុនពេលកើតហេតុលោកយាយអាយុ៩០ឆ្នាំ បានអុជធូបហើយរងើកធូបបានធ្លាក់មកក៏បាន ជាអគ្គីភ័យឆាបឆេះផ្ទះខ្ទេចតែម្តង។ ហើយផ្ទះនេះជាកម្មសិទ្ធរបស់ឈ្មោះ កន ឃី ភេទប្រុស

ខាត់ សុ​ឃី​ម និង​ឪពុក រង​ការ​ប្រមាថថា​ គោ​ចាស់​ប្រទះ​ស្មៅ​ខ្ចី

ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៨ រាជធានីភ្នំពេញ ៖ រូបថតរវាងអ្នកនាងខាត់ សុឃីម និងឪពុក ត្រូវបុរសម្នាក់ប្រមាថបែបអសីលធម៌ថា«ប្រុសចាស់ប៉ះស្រីក្មេង »។ រឿងនេះធ្វើឱ្យមានប្រតិកម្មព្រោះមនុស្សទូទៅសុទ្ធតែស្គាល់ឪពុករបស់ខាត់ សុឃីម ។ អ្នកនាងខាត់ សុឃីម ថ្មីៗកន្លងមកបានផ្ទុះកំហឹង និងប្រកាសឲ្យបុរសម្ចាស់ហ្វេសប៊ុកមួយត្រូវតែសុំទោសឪពុករបស់នាងជាសាធារណៈ បន្ទាប់ពីគេបានប្រមាថលើរូបនាង និងឪពុកថាជាគូស្នេហ៍នឹងគ្នា ។ ហ្វេសប៊ុកឈ្មោះ«ជោតិ ជាំក្សាន្ត»បានសរសេរភ្ជាប់នឹងរូបថតដែលខាត់ សុឃីម ថតបង្ហោះជាមួយឪពុករបស់ខ្លួនថា «តាច្បាស់ជាស្លាប់លើបង្គងហើយ តាកុំខំពេកមួយយប់តែមួយដងបានហើយ…»។ បន្ទាប់ពីមានរឿងនេះកើតឡើង អ្នកនាងខាត់ សុឃីម បានប្រតិកម្មថា «មានរឿងហួសចិត្តមួយ! ពូម្នាក់ម្ចាស់ Account Facebook ជោតិ ជាំក្សាន្ត មិនដឹងជាគាត់ទើបមកពីឋានណាទេបានជាគាត់មិនស្គាល់ឪពុកខ្ញុំនេះ ។ យី!ក្នុងលោកនេះមានមនុស្សដូចពូដែរ ? សូមពូសុំទោសលោកអ្នកមានគុណខ្ញុំផងណាពូ» ។ ខាត់ សុឃីម បានស្នើឲ្យបុរសប្រើប្រាស់គណនីហ្វេសប៊ុក ឈ្មោះជោតិ ជាំក្សាន្ត សុំទោសឪពុកនាងជាការលុបលាងកំហុស បន្ទាប់ពីបុរសនោះបានចូលទៅ Comment ដោយសម្តីអសីលធម៌ថា «តាច្បាស់ជាស្លាប់លើបង្គងហើយតា

វត្តមាន អម្ពរ​ទេវី ធ្វើ​ឲ្យ​កក្រើក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ

តារាសម្ដែងជើងចាស់អ្នកនាង អម្ពរ ទេវី បានមកដល់ប្រទេសកម្ពុជាតាមការគ្រោងទុកហើយនៅវេលាថ្ងៃត្រង់នេះ ក្រោយពីជាប់កិច្ចសន្យាជាមួយផលិតករពីររូប។ ដំណើរមកដល់នេះធ្វើឲ្យកក្រើកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាំងពីព្រឹក រហូតដល់ម៉ោងជាង១រសៀល ព្រោះមានអ្នកគាំទ្រ សាច់ញាតិ និងអ្នកសិល្បៈទៅឈរចាំទទួលតារាសម្ដែងជើងចាស់រូបនេះយ៉ាងច្រើនកុះករ។ ដំណើរពីអាមេរិក មកកាន់កម្ពុជាសាជាថ្មីម្ដងទៀតរបស់អ្នកនាង អម្ពរទេវី រយៈពេល ២ ខែ គឺក្នុងគោលបំណងថតរឿងភាគថ្មីឲ្យផលិតកម្ម Red Picture រឿង “ឆន្ទា” ដាក់បញ្ចាំងនៅទូរទស្សន៍ CTN និងផលិតកម្ម LD រឿង “កាកី” គ្រោងនឹងដាក់បញ្ចាំងនៅទូរទស្សន៍ PNN ។ នេះគឺជាដំណើរចុះមកថតកុនលើកទី២របស់អ្នកនាង អម្ពរទេវី បន្ទាប់ពីបានថតភាពយន្តខ្នាតធំ១ រឿងឲ្យអ្នកស្រី ពាន់ ភួងបុប្ផា កាលពីពេលកន្លងទៅ។ ការបង្ហាញវត្តមានលើកទី២នេះដែរទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនទាំងក្នុង និងក្រៅសិល្បៈ។ ដំណើរមកកាន់កម្ពុជាក្នុងគោលបំណងមកថតខ្សែភាពយន្តជាលើកទី២ នេះអ្នកនាង អម្ពរទេវី មកជាមួយកូនប្រុស និងម្ដាយ គ្មានវត្តមានស្វាមីមកជាមួយឡើយ៕ អត្ថបទ៖ ឆុង ស៊ីណាន

ចង់ដាច់ផ្ងារ! ពេលដឹង​សង្ឃទាំងនេះ​ដេកនៅ​ផ្ទះសំណាក់

ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៨ម៉ោង ១៧:០៤ ខេត្តសៀមរាប ៖ សមត្ថកិច្ចនគរបាលខេត្តបានឃាត់ខ្លួនមនុស្ស១៩នាក់ ដែលក្លែងបន្លំធ្វើជាព្រះសង្ឃដើរបិណ្ឌបាតតាមទីផ្សារ ទីសាធារណៈ និងស្នាក់នៅតាមផ្ទះសំណាក់ ក្នុងនោះមានកុមារម្នាក់ជា ( កូនសិស្សលោក) កាលពីព្រឹកថ្ងៃទី១០ មករា ស្ថិតក្នុងក្រុងសៀមរាប រួចនាំយកមកស្នងការខេត្ត ដើម្បីធ្វើការសួរនាំ។ កម្លាំងនគរបាលកណ្ដាលសន្តិសុខ បានចូលរួមសហការពីកម្លាំងផ្នែកសន្តិសុខក្រុង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គោកចកនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ចុះប្រមូលជនសង្ស័យ ដែលធ្វើសកម្មភាពក្លែងបន្លំជាសង្ឃដើរបិណ្ឌបាតតាមទីផ្សារទីសាធារណៈ និងដេកស្នាក់នៅតាមផ្ទះសំណាក់ក្នុងក្រុងសៀមរាបបែបអាណាធិបតេយ្យចំនួន១៩នាក់ និងកុមារម្នាក់ជាកូនសិស្សលោក។ លោកបន្តថា ជនសង្ស័យដែលបានឃាត់ខ្លួនទាំងនោះ គឺមានស្រុកកំណើតនៅខេត្តព្រៃវែង ខេត្តព្រះវិហារ ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តកោះកុង ខេត្តកែប ខេត្តព្រះសីហនុ ខេត្តឧត្តរមានជ័យ និង ខេត្តកំពត ។ លោកឧត្តមសេនីយ៍ត្រី ហួត សុធី បានបញ្ជាក់ថា បន្ទាប់ពីអនុគុណ និង ធម្មការ ក្រុងខេត្តសៀមរាប ធ្វើការបកស្បង់ ជីវរ ហើយបានប្រគល់ឲ្យសមត្ថកិច្ចនគរបាលយើង យកមកធ្វើការសាកសួរនិងពិនិត្យទឹកនោមរកសារធាតុញៀនលទ្ធផលវិជ្ជមាន១៧នាក់ បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់

ចន ច័ន្ទលក្ខិណា ឆេះដុំកាត់ព្រឹកព្រោះតែស្ត្រីម្នាក់ជេរខ្លួនជាសត្វពីងពាងកញ្ចាស់

ភ្នំពេញ ៖ តារាសម្តែង និង ជាប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ចេញប្រតិកម្មភ្លាមៗ បន្ទាប់ពីត្រូវបានស្ត្រីម្នាក់ជេរ និង ប្រមាថហៅនាងថាជាសត្វពីងពាងកញ្ចាស់ ដោយមិនបានប្រមាណថាជាប្រធានសមាគមសិល្បៈ ។ មិនតែប៉ុណ្ណោះថែមទាំងដាក់ទំនាយឲ្យស្លាប់មួយគ្រួសារទៀតផង ។ ឆ្លើយតបនឹងការជេរប្រមាថពីសំណាក់ស្ត្រីម្ចាស់ Account Facebook ឈ្មោះ ឃុន ចន្តា នេះ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានពន្លះយ៉ាងចាស់ដៃទៅវិញលើស្ត្រីម្នាក់នោះ ដោយនាងបានចាត់ទុកស្ត្រីម្ចាស់ Account Facebook ឈ្មោះ ឃុន ចន្តា ថាជាឈ្លើងសង្គមឈាមដង្កូវ។ អ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ចេញកំហឹងបែបនេះថា ស្រីម្នាក់នេះខួរក្បាលសត្វ ឬក៏មនុស្ស ? លោក Heng Loong អ្នកផុសបែរជាមកជេរឯង យី គិតទៅមនុស្សយើងសម្បូរពួកអគតិ ពួកបំពាន ពួកលាបពណ៌ ទាំងស្រីទាំងប្រុសច្រើនម្ល៉េះ។ បើគ្រាន់តែប៉ុណ្ណេះគឺបំពាន និង គ្មានយុត្តិធម៌ទៅហើយ ទម្រាំរឿងផ្សេងទៀតយ៉ាងម៉េចទៅវិញ សម្បូរណាស់ពពួកមនុស្សសម្លាប់គេហើយចោទ និង

ក្រោយ​​ផ្ទុះ​រឿង​បែក​បាក់​ស្វាមី​អ្នក​មេម៉ាយ​៤ រូប​ល្បី​មាន​ស្នេហា​ជាមួយ​កំលោះ​សង្ហា​ក្នុង​សិល្បៈ

អ្នកមេម៉ាយចាយរាង ៤ រូបល្បីថាមានទំនាក់ទំនងស្នេហានឹងកំលោះសង្ហា ៥ រូបជាអ្នកសិល្បៈដូចគ្នា ក្រោយពីពួកគេបែកបាក់ស្វាមី។ ១/ អ្នកមេម៉ាយចាយសម្រស់ ពេជ្រ សោភា ក្រោយពីលែងលះ ស្វាមីជាអានិកជនខ្មែរ នៅអាមេរិករួចមក នាង បានបង្កើតទំនាក់ទំនងស្នេហានឹងកំលោះសង្ហា ឈឹម សក្កដា ជាតារាសម្ដែង ហើយប្រកាសប្រាប់ទៅមហាជនថា អ្នកទាំងពីរពិតជាស្រលាញ់គ្នាពិតប្រាកដមែន មិនបានបោកប្រាស់ភ្នែកមហាជនដើម្បីទាញយកភាពល្បីល្បាញឡើយ។ អ្នកទាំងពីរថា ពេលនេះកំពុងតែមើលចិត្តថ្លើមគ្នាទៅវិញទៅមក មុនឈានចូលដល់ថ្ងៃរៀបការ។ ២/បើនិយាយពីអ្នកមេម៉ាយចាយរាង សុខ សោម៉ាវត្តី វិញបន្ទាប់ពីលែងលះស្វាមីលោក ទូច ដាណារ៉ា ជាកូនប្រុសឯកឧត្ដម ទូច ណារ៉ុថ រួចមកស្រាប់តែនៅដើមឆ្នាំ ២០១៧ ក៏លេចឮដំណឹងថា នាង កំពុងលួចបង្កាត់ភ្លើងស្នេហាយ៉ាងផ្អែមល្ហែមជាមួយកីឡាករបាល់ទាត់ និងតារាសម្ដែង លី វ៉ាហេទ។ ប៉ុន្តែពាក្យចចាមអារ៉ាមទាំងនេះត្រូវបានសាមីខ្លួនច្រានចោលថា មិនមែនជាការពិត ដោយអះអាងថាទំនាក់ទំនងកន្លងមកក្នុងនាមជាបងប្អូនមិត្តភ័ក្ដិរួមការងារជាមួយគ្នាតែប៉ុណ្ណោះគ្មានអ្វីលើសពីហ្នឹងនោះទេ។ ៣/ចំណែកឯអ្នកមេម៉ាយវ័យក្មេងលេងសម្រស់មិនចាញ់ស្រីក្រមុំ ភិន សុដាលីស ក្រោយពីបែកបាក់ស្នេហ៍នៅតុលាការជាមួយលោក ប៉ែន ចំរ៉ុង រួចមក មានព័ត៌មានខ្សឹបខ្សៀវមួយចំនួនថា នាងកំពុងលួចបង្កាត់ភ្លើងស្នេហ៍នឹង កូនកាត់ខ្មែររុស្ស៊ី គឺ

មាស សុខសោភា ប្តីមិនខ្វល់រឿងចេញខោក្នុង

បទ “MY Only One” របស់តារាចម្រៀងមាស សុខសោភា ដែលចេញនៅផលិតកម្មផ្ទាល់ខ្លួនរបស់នាង Camtrax នោះ មានការរិះគន់ច្រើន ដោយសារតែតារាចម្រៀងល្បីល្បាញរូបនេះ ហ៊ានស្លៀកឈុតចេញខោក្នុង ឱ្យគេឃើញដូចតារាបរទេសដែរ។ ប៉ុន្តែ ប្រភពបានឱ្យដឹងថា សោភា ត្រូវស្វាមីបើកសិទ្ធិយ៉ាងទូលាយ ដោយនាងអាចច្រៀងសម្តែងបែបណា ក៏ស្វាមីគ្មានការរារាំង និងហួងហែងឡើយ…។ មាស សុខសោភា ហាក់គ្មានញញើតឡើយ ក្នុងបទ “My Only One” ដែលនាងថតជា MV នៅបរទេសទាំងស្រុង និងយកស្ទីលតាមតារាបរទេសផងនោះ មានឈុតមួយដែលអ្នកចម្រៀងល្បីរូបនេះ ធ្វើឱ្យមហាជនជាច្រើនមានការជជែកគ្នាមិនឈប់សោះនោះ គឺនាងស្លៀកឈុតប៊ីគីនីនៅមាត់សមុទ្រ ដោយគ្របតែអាវសំណាញ់ពីលើ មើលទៅធ្លុះដល់អាវ និងខោក្នុងទាំងអស់នោះ មានអ្នកលេងបណ្តាញសង្គមជាច្រើន បាននាំគ្នារិះគន់ទៅលើសុខសោភា ថា ចង់ល្បីជ្រុលពេក ធ្វើឱ្យប៉ះពាល់ដល់ប្រពៃណីខ្មែរទៀតផង ព្រោះថា ខ្លួនជាតារាល្បី គួរណាតែធ្វើអ្វីជាគំរូសម្រាប់យុវវ័យជំនាន់ក្រោយ។ ប៉ុន្តែ ក្នុងនោះ ក៏មានអ្នកគាំទ្រ (Fan) តារាចម្រៀងមាស សុខសោភា ខ្លះបានចេញមុខមកការពារតារារបស់ខ្លួនដែរ ដូចជាថា “ម៉េចចង់ឱ្យគេស្លៀកហូល ផាមួង

ម្នាក់​ៗ​ភ័យ​រត់​ស្ទើរតែ​ព្រលឹង​ហោះ​ហើយ នៅ​តែ​មិន​រួច

ថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០១៨ម៉ោង ១៤:៣២ ខេត្តប៉ៃលិន ៖ សមត្ថកិច្ចដឹងបានចុះទៅបង្ក្រាបក្រុមអ្នកលេងល្បែងជាច្រើននាក់ ហើយពួកគេបានចែកជើងគ្នា អ្នកខ្លះដាច់ស្បែកជើង ខ្លះរត់ផ្លោះរបង និងខ្លះទៀត រត់ចូលក្នុងព្រៃដំឡូងមី ខណៈកំពុងនាំគ្នាអង្គុយលេងល្បែងអាប៉ោងជាយូរមកហើយ ដែលចាប់ឃាត់ខ្លួនបាន០៣នាក់ និងម៉ូតូជាច្រើនគ្រឿង ។ ហេតុការណ៍ចុះប្រតិបត្តិការបង្ក្រាបកើតឡើងកាលពីវេលាម៉ោង៣ និង០០នាទីរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះអ្នកបើកលេងល្បែងអាប៉ោងម្នាក់ ភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ព័ត៌មានបានឱ្យដឹងថា ជនសង្ស័យដែលនគរបាលចាប់ឃាត់ខ្លួនក្នុងករណីលេងល្បែងស៊ីសង ( អាប៉ោង ) ខុសច្បាប់នេះ ឃាត់ខ្លួនបានចំនួន០៤នាក់ក្នុងនោះ ប្រុសម្នាក់ ស្រីចំនួន០៣នាក់ ទី១- ឈ្មោះយុង វ៉ាន់ ( ជាម្ចាស់ផ្ទះ ) ភេទស្រី អាយុ៦១ឆ្នាំ ជាកសិករ ទី២- ឈ្មោះស្មាន សាអ៊ី ( ជាម្ចាស់ដី ) ភេទស្រី អាយុ៤៥ឆ្នាំ

ពៅ លីដា រំពឹង​​​ខ្ពស់​ ខណៈ​ប៉ះ​ អែត វីន លើក​ដំបូង

នៅព្រឹកមិញនេះផលិតកម្ម ចក្រវាឡពេជ្រភាពយន្ត បានធ្វើពិធីក្រុងពាលីខ្សែភាពយន្តភាគថ្មីរឿង ” ដួងច័ន្ទ ដួងចិត្ត” នៅគេហដ្ឋានលោកស្រី ថុង ស៊ីទៀង ជាចាងហ្វាងផលិតកម្មស្ថិតនៅបុរីវិមានភ្នំពេញ ដោយមានកំលោះសង្ហា អែត វីន និងស្រីស្អាត ពៅ លីដា ប៉ះគ្នាក្នុងតំណែងជាតួឯកលើកដំបូង។ ពៅ លីដា បាននិយាយថា គឺជារឿងភាគទី៥ សម្រាប់នាងជាមួយផលិតកម្មចក្រវាឡពេជ្រភាពយន្ត ហើយក៏ជារឿងទី១ដែលសម្ដែងជាមួយកំលោះសង្ហា អែត វីន ក្រោយពីស្គាល់គ្នាអស់រយៈពេលជាច្រើនឆ្នាំ។ ដូច្នេះខ្លួនជឿជាក់ថារឿងភាគ”ដួងច័ន្ទដួងចិត្ត” នឹងទទួលបានការគាំទ្រពីទស្សនិកជនជាក់ជាពុំខាន់សម្រាប់ដើមឆ្នាំ២០១៨ នេះ។ បងស្រី ពៅ ពិសិដ្ឋ បន្ថែមថា៖”ចាសរឿងនេះខ្ញុំជឿជាក់ថា នឹងជួយលើកស្ទួយកេរ្តិ៍ឈ្មោះខ្ញុំបានមួយកម្រិតទៀតនៅពេលដាក់បញ្ចាំងនៅទូរទស្សន៍PNN ព្រោះខ្ញុំ និង អែត វីន សុទ្ធតែជាអ្នកមានបទពិសោធន៍សម្ដែងដូចគ្នា ។ ទោះបីនេះជាលើកទី១ ដែលពួកយើងជួបគ្នាក្ដី តែខ្ញុំជឿថាខ្ញុំទាំងពីរនាក់ សម្ដែងស៊ីចង្វាក់គ្នាបានល្អពេលរឿងចេញថត”។ លោក គ្រូ មុត ថារី និងកូនប្រុស ដោយឡែកលោកគ្រូ មុត ថារី ជាអ្នកដឹកនាំសម្ដែងបានមានប្រសាសន៍ថា រឿង”ដួងច័ន្ទដួងចិត្ត” ជាប្រភេទភាពយន្តភាគកម្សត់បែបមនោសញ្ចេតនាស្នេហាអូនបង