ខាត់ សុ​ឃី​ម និង​ឪពុក រង​ការ​ប្រមាថថា​ គោ​ចាស់​ប្រទះ​ស្មៅ​ខ្ចី

ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៨

រាជធានីភ្នំពេញ ៖ រូបថតរវាងអ្នកនាងខាត់ សុឃីម និងឪពុក ត្រូវបុរសម្នាក់ប្រមាថបែបអសីលធម៌ថា«ប្រុសចាស់ប៉ះស្រីក្មេង »។ រឿងនេះធ្វើឱ្យមានប្រតិកម្មព្រោះមនុស្សទូទៅសុទ្ធតែស្គាល់ឪពុករបស់ខាត់ សុឃីម ។

អ្នកនាងខាត់ សុឃីម ថ្មីៗកន្លងមកបានផ្ទុះកំហឹង និងប្រកាសឲ្យបុរសម្ចាស់ហ្វេសប៊ុកមួយត្រូវតែសុំទោសឪពុករបស់នាងជាសាធារណៈ បន្ទាប់ពីគេបានប្រមាថលើរូបនាង និងឪពុកថាជាគូស្នេហ៍នឹងគ្នា ។ ហ្វេសប៊ុកឈ្មោះ«ជោតិ ជាំក្សាន្ត»បានសរសេរភ្ជាប់នឹងរូបថតដែលខាត់ សុឃីម ថតបង្ហោះជាមួយឪពុករបស់ខ្លួនថា «តាច្បាស់ជាស្លាប់លើបង្គងហើយ តាកុំខំពេកមួយយប់តែមួយដងបានហើយ…»។

1

បន្ទាប់ពីមានរឿងនេះកើតឡើង អ្នកនាងខាត់ សុឃីម បានប្រតិកម្មថា «មានរឿងហួសចិត្តមួយ! ពូម្នាក់ម្ចាស់ Account Facebook ជោតិ ជាំក្សាន្ត មិនដឹងជាគាត់ទើបមកពីឋានណាទេបានជាគាត់មិនស្គាល់ឪពុកខ្ញុំនេះ ។ យី!ក្នុងលោកនេះមានមនុស្សដូចពូដែរ ?

2

សូមពូសុំទោសលោកអ្នកមានគុណខ្ញុំផងណាពូ» ។ ខាត់ សុឃីម បានស្នើឲ្យបុរសប្រើប្រាស់គណនីហ្វេសប៊ុក ឈ្មោះជោតិ ជាំក្សាន្ត សុំទោសឪពុកនាងជាការលុបលាងកំហុស បន្ទាប់ពីបុរសនោះបានចូលទៅ Comment ដោយសម្តីអសីលធម៌ថា «តាច្បាស់ជាស្លាប់លើបង្គងហើយតា កុំខំពេកមួយយប់តែមួយបានហើយ…» ក្រោយពេលនាងបានបង្ហោះរូបថតជាមួយឪពុក ។

3

អ្នកនាងខាត់ សុឃីម អះអាងថា បើមិនស្គាល់មុខឪពុករបស់នាង ក៏មិនគួរនឹងមាក់ងាយដោយពាក្យសម្ដីបែបនោះដែរ ដោយសារតែនាង គឺជាតារាដែលបានបើកចំហរឿងរ៉ាវស្នេហា ដែលមិនគួរច្រឡំទៅកើតទេ ។

អ្នកនាងខាត់ សុឃីម បានរំសាយចិត្ត និងអរគុណត្រឡប់ទៅបុរសនោះវិញដែលបានចេញមុខសុំទោស ក្រោយពេលនាងមានប្រតិកម្ម ។

4
អ្នកលេងហ្វេសប៊ុកជាច្រើនបានកោតសរសើរទឹកចិត្តរបស់អ្នកនាងខាត់ សុឃីម ដែលអត់ឱនចំពោះបុរសនោះ ។ ទន្ទឹមនេះមានអ្នកលេងហ្វេសប៊ុកមួយចំនួនបានស្នើឲ្យបណ្តាអ្នកលេងបណ្តាញសង្គមទាំងអស់គួរប្រុងប្រយ័ត្ន និងប្រើប្រាស់ភាសាឲ្យបានសមរម្យ ថ្លៃថ្នូរជាជាងការប្រើប្រាស់ពាក្យពេចន៍មិនគួរគប្បី ពិសេសពាក្យជេរប្រមាថគ្នាទៅវិញទៅមក ៕

5

6

7

ប្រភពពីកោះសន្តិភាព

Add a Comment

Your email address will not be published. Required fields are marked *