វត្តមាន អម្ពរ​ទេវី ធ្វើ​ឲ្យ​កក្រើក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ

តារាសម្ដែងជើងចាស់អ្នកនាង អម្ពរ ទេវី បានមកដល់ប្រទេសកម្ពុជាតាមការគ្រោងទុកហើយនៅវេលាថ្ងៃត្រង់នេះ ក្រោយពីជាប់កិច្ចសន្យាជាមួយផលិតករពីររូប។ ដំណើរមកដល់នេះធ្វើឲ្យកក្រើកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាំងពីព្រឹក រហូតដល់ម៉ោងជាង១រសៀល ព្រោះមានអ្នកគាំទ្រ សាច់ញាតិ និងអ្នកសិល្បៈទៅឈរចាំទទួលតារាសម្ដែងជើងចាស់រូបនេះយ៉ាងច្រើនកុះករ។

1
ដំណើរពីអាមេរិក មកកាន់កម្ពុជាសាជាថ្មីម្ដងទៀតរបស់អ្នកនាង អម្ពរទេវី រយៈពេល ២ ខែ គឺក្នុងគោលបំណងថតរឿងភាគថ្មីឲ្យផលិតកម្ម Red Picture រឿង “ឆន្ទា” ដាក់បញ្ចាំងនៅទូរទស្សន៍ CTN និងផលិតកម្ម LD រឿង “កាកី” គ្រោងនឹងដាក់បញ្ចាំងនៅទូរទស្សន៍ PNN ។

2
នេះគឺជាដំណើរចុះមកថតកុនលើកទី២របស់អ្នកនាង អម្ពរទេវី បន្ទាប់ពីបានថតភាពយន្តខ្នាតធំ១ រឿងឲ្យអ្នកស្រី ពាន់ ភួងបុប្ផា កាលពីពេលកន្លងទៅ។ ការបង្ហាញវត្តមានលើកទី២នេះដែរទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនទាំងក្នុង និងក្រៅសិល្បៈ។

3

4

ដំណើរមកកាន់កម្ពុជាក្នុងគោលបំណងមកថតខ្សែភាពយន្តជាលើកទី២ នេះអ្នកនាង អម្ពរទេវី មកជាមួយកូនប្រុស និងម្ដាយ គ្មានវត្តមានស្វាមីមកជាមួយឡើយ៕

5

6

7

អត្ថបទ៖ ឆុង ស៊ីណាន

Add a Comment

Your email address will not be published. Required fields are marked *