ចន ច័ន្ទលក្ខិណា ឆេះដុំកាត់ព្រឹកព្រោះតែស្ត្រីម្នាក់ជេរខ្លួនជាសត្វពីងពាងកញ្ចាស់

ភ្នំពេញ ៖ តារាសម្តែង និង ជាប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ចេញប្រតិកម្មភ្លាមៗ បន្ទាប់ពីត្រូវបានស្ត្រីម្នាក់ជេរ និង ប្រមាថហៅនាងថាជាសត្វពីងពាងកញ្ចាស់ ដោយមិនបានប្រមាណថាជាប្រធានសមាគមសិល្បៈ ។ មិនតែប៉ុណ្ណោះថែមទាំងដាក់ទំនាយឲ្យស្លាប់មួយគ្រួសារទៀតផង ។

ឆ្លើយតបនឹងការជេរប្រមាថពីសំណាក់ស្ត្រីម្ចាស់ Account Facebook ឈ្មោះ ឃុន ចន្តា នេះ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានពន្លះយ៉ាងចាស់ដៃទៅវិញលើស្ត្រីម្នាក់នោះ ដោយនាងបានចាត់ទុកស្ត្រីម្ចាស់ Account Facebook ឈ្មោះ ឃុន ចន្តា ថាជាឈ្លើងសង្គមឈាមដង្កូវ។
1

2

អ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ចេញកំហឹងបែបនេះថា ស្រីម្នាក់នេះខួរក្បាលសត្វ ឬក៏មនុស្ស ? លោក Heng Loong អ្នកផុសបែរជាមកជេរឯង យី គិតទៅមនុស្សយើងសម្បូរពួកអគតិ ពួកបំពាន ពួកលាបពណ៌ ទាំងស្រីទាំងប្រុសច្រើនម្ល៉េះ។ បើគ្រាន់តែប៉ុណ្ណេះគឺបំពាន និង គ្មានយុត្តិធម៌ទៅហើយ ទម្រាំរឿងផ្សេងទៀតយ៉ាងម៉េចទៅវិញ សម្បូរណាស់ពពួកមនុស្សសម្លាប់គេហើយចោទ និង ទម្លាក់កំហុសដាក់អ្នកដទៃ។

តារាសម្តែងចាស់វស្សាអ្នកនាង ចន ច័ន្ទលក្ខិណា បានបន្តទៀតថា កុំអាងតែយករូបអ្នកដទៃមកធ្វើជា Acc(Account Facebook) ខ្លួនឯងហើយដើរជេរអ្នកដទៃ ហើយចូលចិត្តធ្វើខ្លួនថោកៗ Add ខ្ញុំដើម្បីជេរ ពូជពួកនាងថោកៗណាស់ បើថាខ្ញុំជាពីងពាងកញ្ចាស់ នាងគឺជាឈ្លើងសង្គមឈាមដង្កូវ។ តៃហោងទាំងពូជ គឺពូជនាងហ្នឹងហើយ ព្រោះជាពូជរត់ចោលស្រុក ពូជចោរពានវាំង អត់ចង់ផុសទេតែចង់បញ្ជាក់ថា ពួកនេះសម្បូរពួកខួរក្បាលរាក់ៗ។

3

cv

សូមបញ្ជាក់ថា ការបញ្ចេញប្រតិកម្មពីតារាសម្តែង និង ជាប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា ខាងលើនេះ បានធ្វើឡើងភ្លាមៗ ខណៈពេលដែរស្ត្រីម្ចាស់ Account Facebook ឈ្មោះ ឃុន ចន្តា បានប្រើពាក្យសម្តីជេរប្រមាថនាងថា មីចោរសត្វពីងពាងកញ្ចាស់ មីតៃហោងមួយពូជ។ ប៉ុន្តែទន្ទឹមគ្នានេះ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានព្រលះកប់ៗមាត់វិញផងដែរ៕

អត្ថបទ៖នគរធំ

Add a Comment

Your email address will not be published. Required fields are marked *