ចង់ដាច់ផ្ងារ! ពេលដឹង​សង្ឃទាំងនេះ​ដេកនៅ​ផ្ទះសំណាក់

ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៨ម៉ោង ១៧:០៤

ខេត្តសៀមរាប ៖ សមត្ថកិច្ចនគរបាលខេត្តបានឃាត់ខ្លួនមនុស្ស១៩នាក់ ដែលក្លែងបន្លំធ្វើជាព្រះសង្ឃដើរបិណ្ឌបាតតាមទីផ្សារ ទីសាធារណៈ និងស្នាក់នៅតាមផ្ទះសំណាក់ ក្នុងនោះមានកុមារម្នាក់ជា ( កូនសិស្សលោក) កាលពីព្រឹកថ្ងៃទី១០ មករា ស្ថិតក្នុងក្រុងសៀមរាប រួចនាំយកមកស្នងការខេត្ត ដើម្បីធ្វើការសួរនាំ។

3a170a9fe4f47efa37d23ad521b9098e-18-780x455

កម្លាំងនគរបាលកណ្ដាលសន្តិសុខ បានចូលរួមសហការពីកម្លាំងផ្នែកសន្តិសុខក្រុង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គោកចកនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ចុះប្រមូលជនសង្ស័យ ដែលធ្វើសកម្មភាពក្លែងបន្លំជាសង្ឃដើរបិណ្ឌបាតតាមទីផ្សារទីសាធារណៈ និងដេកស្នាក់នៅតាមផ្ទះសំណាក់ក្នុងក្រុងសៀមរាបបែបអាណាធិបតេយ្យចំនួន១៩នាក់ និងកុមារម្នាក់ជាកូនសិស្សលោក។

ea66c06c1e1c05fa9f1aa39d98dc5bc1-23
លោកបន្តថា ជនសង្ស័យដែលបានឃាត់ខ្លួនទាំងនោះ គឺមានស្រុកកំណើតនៅខេត្តព្រៃវែង ខេត្តព្រះវិហារ ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តកោះកុង ខេត្តកែប ខេត្តព្រះសីហនុ ខេត្តឧត្តរមានជ័យ និង ខេត្តកំពត ។

98c6f2c2287f4c73cea3d40ae7ec3ff2-24
លោកឧត្តមសេនីយ៍ត្រី ហួត សុធី បានបញ្ជាក់ថា បន្ទាប់ពីអនុគុណ និង ធម្មការ ក្រុងខេត្តសៀមរាប ធ្វើការបកស្បង់ ជីវរ ហើយបានប្រគល់ឲ្យសមត្ថកិច្ចនគរបាលយើង យកមកធ្វើការសាកសួរនិងពិនិត្យទឹកនោមរកសារធាតុញៀនលទ្ធផលវិជ្ជមាន១៧នាក់ បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ដើម្បីបន្តនីតិវិធី និង កុមារម្នាក់បញ្ជូនទៅឲ្យអង្គការផងដែរ។

13cee27a2bd93915479f049378cffdd3-17
បច្ចុប្បន្ន ជនសង្ស័យទាំង១៩នាក់ ក្នុងនោះម្នាក់អាយុក្រោម១៦ឆ្នាំ បញ្ជូនទៅឧ្យអង្គការ និង១៨នាក់ កំពុងធ្វើការសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនបន្តទៅ តុលាការខេត្ត ។

ប្រភពពីកោះសន្តិភាព

Add a Comment

Your email address will not be published. Required fields are marked *