ក្រោយ​​ផ្ទុះ​រឿង​បែក​បាក់​ស្វាមី​អ្នក​មេម៉ាយ​៤ រូប​ល្បី​មាន​ស្នេហា​ជាមួយ​កំលោះ​សង្ហា​ក្នុង​សិល្បៈ

អ្នកមេម៉ាយចាយរាង ៤ រូបល្បីថាមានទំនាក់ទំនងស្នេហានឹងកំលោះសង្ហា ៥ រូបជាអ្នកសិល្បៈដូចគ្នា ក្រោយពីពួកគេបែកបាក់ស្វាមី។

១/ អ្នកមេម៉ាយចាយសម្រស់ ពេជ្រ សោភា ក្រោយពីលែងលះ ស្វាមីជាអានិកជនខ្មែរ នៅអាមេរិករួចមក នាង បានបង្កើតទំនាក់ទំនងស្នេហានឹងកំលោះសង្ហា ឈឹម សក្កដា ជាតារាសម្ដែង ហើយប្រកាសប្រាប់ទៅមហាជនថា អ្នកទាំងពីរពិតជាស្រលាញ់គ្នាពិតប្រាកដមែន មិនបានបោកប្រាស់ភ្នែកមហាជនដើម្បីទាញយកភាពល្បីល្បាញឡើយ។ អ្នកទាំងពីរថា ពេលនេះកំពុងតែមើលចិត្តថ្លើមគ្នាទៅវិញទៅមក មុនឈានចូលដល់ថ្ងៃរៀបការ។

1
២/បើនិយាយពីអ្នកមេម៉ាយចាយរាង សុខ សោម៉ាវត្តី វិញបន្ទាប់ពីលែងលះស្វាមីលោក ទូច ដាណារ៉ា ជាកូនប្រុសឯកឧត្ដម ទូច ណារ៉ុថ រួចមកស្រាប់តែនៅដើមឆ្នាំ ២០១៧ ក៏លេចឮដំណឹងថា នាង កំពុងលួចបង្កាត់ភ្លើងស្នេហាយ៉ាងផ្អែមល្ហែមជាមួយកីឡាករបាល់ទាត់ និងតារាសម្ដែង លី វ៉ាហេទ។ ប៉ុន្តែពាក្យចចាមអារ៉ាមទាំងនេះត្រូវបានសាមីខ្លួនច្រានចោលថា មិនមែនជាការពិត ដោយអះអាងថាទំនាក់ទំនងកន្លងមកក្នុងនាមជាបងប្អូនមិត្តភ័ក្ដិរួមការងារជាមួយគ្នាតែប៉ុណ្ណោះគ្មានអ្វីលើសពីហ្នឹងនោះទេ។

2
៣/ចំណែកឯអ្នកមេម៉ាយវ័យក្មេងលេងសម្រស់មិនចាញ់ស្រីក្រមុំ ភិន សុដាលីស ក្រោយពីបែកបាក់ស្នេហ៍នៅតុលាការជាមួយលោក ប៉ែន ចំរ៉ុង រួចមក មានព័ត៌មានខ្សឹបខ្សៀវមួយចំនួនថា នាងកំពុងលួចបង្កាត់ភ្លើងស្នេហ៍នឹង កូនកាត់ខ្មែររុស្ស៊ី គឺ លោក សួន រ៉ានីរ៉ាស៊ី ។ ប៉ុន្តែព័ត៌មាននេះត្រូវបានសាមីខ្លួនទាំងពីរបដិសេធថា ទំនាក់ទំនងរបស់ពួកគេគ្មានអ្វីជ្រាលជ្រៅឈានទៅដល់ស្នេហានោះឡើយ សកម្មភាពស្និទ្ធស្នាលនាពេលកន្លងមកក្នុងនាមជាបងប្អូនមិត្តភ័ក្ដិតែប៉ុណ្ណោះ។

3
៤/សម្រាប់អ្នកមេម៉ាយសម្បូរស្នេហ៍ កែវ នីសា វិញបន្ទាប់ពីលែងលះស្វាមី ក៏លេចឮព័ត៌មានថា នាង និងលោក សាន ផានិត មានទំនាក់ទំនងស្នេហាស៊ីជម្រៅជាមួយគ្នា តែដំណឹងនេះត្រូវបាន នីសា ចេញមុខបកស្រាយថាខ្លួនទុកលោក ផានិត ត្រឹមជាបងប្រុសប៉ុណ្ណោះ។

4
ក្រោយពីបញ្ចប់ព័ត៌មានស្នេហាជាមួយលោក សាន ផានិត រួចមកក៏បែកធ្លាយព័ត៌មានមួយទៀតថា អ្នកមេម៉ាយ សម្បូរស្នេហ៍រូបនេះកំពុងតែលួចមានទំនាក់ទំនងស្នេហានឹងកំលោះសង្ហា លឹម ជាឡាយ អស់រយៈពេលច្រើនឆ្នាំផងដែរ មុនឈានដល់ដំណាក់កាលចែកផ្លូវគ្នាដើររៀងៗខ្លួន។

ទាក់ទងនឹងរឿងរ៉ាវស្នេហាជាមួយលោក លឹម ជាឡាយ ត្រូវបាន កែវ នីសា ចេញមុខបដិសេធមិនទទួលស្គាល់ថាជាស្នេហាឡើយ នាងថាអ្វីៗគ្រប់យ៉ាងកើតឡើងក្នុងនាមជាមិត្តភ័ក្ដិរួមអាជីពគ្មានអ្វីលើសពីហ្នឹងនោះទេ៕

5
6
ប្រភពពី Sabay news

Add a Comment

Your email address will not be published. Required fields are marked *