ម្នាក់​ៗ​ភ័យ​រត់​ស្ទើរតែ​ព្រលឹង​ហោះ​ហើយ នៅ​តែ​មិន​រួច

ថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០១៨ម៉ោង ១៤:៣២

ខេត្តប៉ៃលិន ៖ សមត្ថកិច្ចដឹងបានចុះទៅបង្ក្រាបក្រុមអ្នកលេងល្បែងជាច្រើននាក់ ហើយពួកគេបានចែកជើងគ្នា អ្នកខ្លះដាច់ស្បែកជើង ខ្លះរត់ផ្លោះរបង និងខ្លះទៀត រត់ចូលក្នុងព្រៃដំឡូងមី ខណៈកំពុងនាំគ្នាអង្គុយលេងល្បែងអាប៉ោងជាយូរមកហើយ ដែលចាប់ឃាត់ខ្លួនបាន០៣នាក់ និងម៉ូតូជាច្រើនគ្រឿង ។ ហេតុការណ៍ចុះប្រតិបត្តិការបង្ក្រាបកើតឡើងកាលពីវេលាម៉ោង៣ និង០០នាទីរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះអ្នកបើកលេងល្បែងអាប៉ោងម្នាក់ ភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

1
ព័ត៌មានបានឱ្យដឹងថា ជនសង្ស័យដែលនគរបាលចាប់ឃាត់ខ្លួនក្នុងករណីលេងល្បែងស៊ីសង ( អាប៉ោង ) ខុសច្បាប់នេះ ឃាត់ខ្លួនបានចំនួន០៤នាក់ក្នុងនោះ ប្រុសម្នាក់ ស្រីចំនួន០៣នាក់ ទី១- ឈ្មោះយុង វ៉ាន់ ( ជាម្ចាស់ផ្ទះ ) ភេទស្រី អាយុ៦១ឆ្នាំ ជាកសិករ ទី២- ឈ្មោះស្មាន សាអ៊ី ( ជាម្ចាស់ដី ) ភេទស្រី អាយុ៤៥ឆ្នាំ ជាកសិករ ទី៣- ឈ្មោះ អុក ស៊ីនី ភេទស្រី អាយុ២៦ឆ្នាំ ជាអ្នកលក់ដូរ ទី ៤- ឈ្មោះព្រីង ហ៊ុយ ភេទប្រុស អាយុ៣៨ឆ្នាំ ជាអ្នកលក់ដូរ ។ ប្រភពបន្តទៀតថា ខណៈពេលកំពុងធ្វើសកម្មភាពចុះបង្ក្រាបខាងជំនាញបានដកហូតនូវសម្ភារមួយចំនួនរួមមាន គម្របអាប៉ោងចំនួន០១ គ្រាប់អាប៉ោងចំនួន០២គ្រាប់ និងម៉ូតូចំនួន០៦គ្រឿង ។

2
ចំណែកអ្នកខ្លះទៀតមានក្មេងចាស់ប្រុស-ស្រី គ្រាន់តែឃើញសមត្ថកិច្ចនគរបាលចូលទៅដល់បាននាំគ្នារត់គេចខ្លួនចូលក្នុងព្រៃ ដោយមានអ្នកដួលរងរបួស និងខ្លះទៀតធ្លាក់ចូលទឹកស្រះ ហើយបម្រះយករួចខ្លួន តែត្រូវបាននគរបាលចាប់ឃាត់ខ្លួនចំនួន៤នាក់ ដើម្បីយកទៅស្នងការនគ របាលខេត្ត ដើម្បីរៀបចំសំណុំរឿងធ្វើតាមនីតិវិធី ។

3
ចំណែកប្រជាពលរដ្ឋពិតជាត្រេកអរយ៉ាងខ្លាំង ខណៈឃើញនគរបាលធ្វើសកម្មភាពចុះបង្ក្រាបករណីល្បែងស៊ីសងដូចភ្លៀងរលឹម ព្រោះល្បែងទាំងនេះនាំឱ្យបាត់បង់សន្តិសុខសណ្តាប់ធ្នាប់ បាត់បង់ភូមិ- ឃុំមានសុវត្ថិភាព នាំឱ្យមានចោរកម្ម អំពើលួចប្លន់ក្នុងភូមិ-ឃុំផងដែរ ៕

4

ប្រភពពីកោះសន្តិភាព

Add a Comment

Your email address will not be published. Required fields are marked *