មាស សុខសោភា ប្តីមិនខ្វល់រឿងចេញខោក្នុង

បទ “MY Only One” របស់តារាចម្រៀងមាស សុខសោភា ដែលចេញនៅផលិតកម្មផ្ទាល់ខ្លួនរបស់នាង Camtrax នោះ មានការរិះគន់ច្រើន ដោយសារតែតារាចម្រៀងល្បីល្បាញរូបនេះ ហ៊ានស្លៀកឈុតចេញខោក្នុង ឱ្យគេឃើញដូចតារាបរទេសដែរ។ ប៉ុន្តែ ប្រភពបានឱ្យដឹងថា សោភា ត្រូវស្វាមីបើកសិទ្ធិយ៉ាងទូលាយ ដោយនាងអាចច្រៀងសម្តែងបែបណា ក៏ស្វាមីគ្មានការរារាំង និងហួងហែងឡើយ…។

cv
មាស សុខសោភា ហាក់គ្មានញញើតឡើយ ក្នុងបទ “My Only One” ដែលនាងថតជា MV នៅបរទេសទាំងស្រុង និងយកស្ទីលតាមតារាបរទេសផងនោះ មានឈុតមួយដែលអ្នកចម្រៀងល្បីរូបនេះ ធ្វើឱ្យមហាជនជាច្រើនមានការជជែកគ្នាមិនឈប់សោះនោះ គឺនាងស្លៀកឈុតប៊ីគីនីនៅមាត់សមុទ្រ ដោយគ្របតែអាវសំណាញ់ពីលើ មើលទៅធ្លុះដល់អាវ និងខោក្នុងទាំងអស់នោះ មានអ្នកលេងបណ្តាញសង្គមជាច្រើន បាននាំគ្នារិះគន់ទៅលើសុខសោភា ថា ចង់ល្បីជ្រុលពេក ធ្វើឱ្យប៉ះពាល់ដល់ប្រពៃណីខ្មែរទៀតផង ព្រោះថា ខ្លួនជាតារាល្បី គួរណាតែធ្វើអ្វីជាគំរូសម្រាប់យុវវ័យជំនាន់ក្រោយ។ ប៉ុន្តែ ក្នុងនោះ ក៏មានអ្នកគាំទ្រ (Fan) តារាចម្រៀងមាស សុខសោភា ខ្លះបានចេញមុខមកការពារតារារបស់ខ្លួនដែរ ដូចជាថា “ម៉េចចង់ឱ្យគេស្លៀកហូល ផាមួង ចងក្បិន ចុះលេងទឹកសមុទ្រ?…”។

1

2

ជុំវិញការប្រតិកម្មពីអ្នកលេងបណ្តាញសង្គម Facebook ទៅលើការស្លៀកពាក់របស់មាស សុខសោភា នេះ តារាចម្រៀងម្នាក់របស់ផលិតកម្មថោន បានឱ្យដឹងថា ថោន មិនខ្វល់ឡើយ ព្រោះថា បទនោះ សុខសោភា ថតនៅផលិតកម្មផ្ទាល់ខ្លួន ដូច្នេះត្រូវទទួលខុសត្រូវដោយខ្លួនឯង មិនពាក់ព័ន្ធថោន ទេ។ ចំណែកស្វាមីរបស់សោភា លោកអ៊ឹត រ៉ាដា ក៏មិនមានប្រតិកម្មតតបទៅនឹងអ្នកដែលរិះគន់រឿងបញ្ចោញជ្រុល នាំឱ្យប្រុសៗជាច្រើនជ្រួលជ្រើមនេះដែរ។

ប្រភពពីតារាចម្រៀងម្នាក់នៅផលិតកម្មថោន បានបង្ហើបឱ្យដឹងថា សុខសោភា ចង់ថតបែបណា ឬធ្វើបទចម្រៀងយ៉ាងណា គឺស្វាមីនាងបានគាំទ្រជានិច្ច ព្រោះរ៉ាដា ស្រលាញ់សោភា ខ្លាំង និងច្រើនតែសម្របខ្លួនតាមអ្នកចម្រៀងរូបនេះជានិច្ច ហេតុនេះហើយ ការបញ្ចោញឈុតសិចស៊ីនោះ គឺអាណិកជនខ្មែរ នៅកាណាដា នោះ មិនត្រឹមតែមិនប្រឆាំងទេ តែថែមទាំងមានការគាំទ្រទៀតផង ទើបអាចថតទៅរួចបែបនេះ ព្រោះសំអាងថា សិល្បៈ បើធ្វើដដែលៗ គឺគ្មានអ្នកណាគេមើលឡើយ ហេតុនេះហើយត្រូវតែរកអ្វីដែលថ្មី និងប្លែកអ៊ីចឹងក៏បញ្ចោញជ្រុលតិចទៅ។

3

4

មាស សុខសោភា មិនមែនជាអ្នកចម្រៀងដែលមានរូបសម្រស់ស្អាតដាច់គេ ដូចសុគន្ធ និសា ឬសុខ ពិសី ឡើយ តែក្រុមអ្នកជំនាញសិល្បៈបានលើកឡើងថា តារាដែលច្រៀងនៅផលិតកម្ម 2ម្នាក់ឯងរូបនេះ គឺមានរាងស្អាតខ្លាំង ក្នុងចំណោមអ្នកសិល្បៈបច្ចុប្បន្ន ដែលទោះជាស្លៀកពាក់សិចស៊ី ឬរម្យទម ក៏ស័ក្តិសមជាមួយរាងនាងដែរ ហេតុនេះហើយបានជាសោភា រាំបញ្ចោញរាងនោះ ច្រើនតែទទួលបានការទាក់ទាញច្រើនជាងតារាដទៃទៀត បើទោះជានាងមិនសូវមានក្បាច់រាំសាហាវៗ ដូចទេព បូព្រឹក្ស ឬឱក សុគន្ធកញ្ញា ក្តី។

ប្រភពបានឱ្យដឹងថា មាស សុខសោភា ចង់ក្តោបយកទីផ្សារចម្រៀងឱ្យកាន់តែខ្លាំងក្លា នៅឆ្នាំ2018 នេះ ហេតុនេះហើយបានជានាងហ៊ានដល់ថ្នាក់ស្លៀកបញ្ចោញឱ្យគេឃើញខោក្នុង ដោយមិនខ្វល់ពីការរិះគន់។ ប៉ុន្តែយ៉ាងណា នេះមិនមែនជាលើកទី1ឡើយ សម្រាប់មាស សុខសោភា ក្នុងការហ៊ានបញ្ចោញសិចស៊ីនោះ ព្រោះកាលពីឆ្នាំមុន បទ “ធ្វើចិត្តឱ្យសប្បាយ” របស់នាង ដែលមាន DJ ក្តឹប រ៉េបអមនោះ ក៏សុខសោភា ស្លៀកប៊ីគីនី និងពាក់តែអាវក្នុង (អាវទ្រនាប់) ដែរ គ្រាន់តែថា ពេលនេះ នាងហ៊ានបញ្ចោញឈុតខ្លី ទាំងផ្នែកខាងលើ និងខាងក្រោមតែម្តង ទើបអ្នកខ្លះនៅមិនសុខផ្ទុះប្រតិកម្មរិះគន់លើអ្នកចម្រៀងសំនៀងផ្អែមរូបនេះ។

5
6
7

មាស សុខសោភា បានបង្ហាញមុខជាមួយគូស្នេហ៍លោកអ៊ឹត រ៉ាដា ដោយឱ្យអ្នកសារព័ត៌មានថតជាចំហ នៅចុងឆ្នាំ2017នេះ ដោយមិនបណ្តើរគ្នាផ្អើលៗដូចមុនទៀតឡើយ ដែលនេះជាដំណឹងល្អមួយសម្រាប់តារាថោន ដែលជ្រើសស្នេហ៍ឆ្លងទ្វីបនេះថា ពួកគេនឹងអាចចូលរោងការក្នុងពេលដ៏ឆាប់ខាងមុខនេះជាមិនខាន បន្ទាប់ពីមិត្តភក្តិដ៏ជិតដិតរបស់សោភា គឺសុគន្ធ និសា បានលាភាពនៅលីវ ត្រឹមថ្ងៃទី01 ខែធ្នូ ឆ្នាំ2017។
8
ទស្សនិកជនដែលគាំទ្រតារាចម្រៀងមាស សុខសោភា និយាយថា តារាដែលមានសមត្ថភាពខ្ពស់រូបនេះ នៅតែមានភាពលេចធ្លោខ្លាំងដដែល ទោះជានាងរៀបការក្តី ពិសេស គឺអាចបំបាត់ការរិះគន់ទាំងឡាយលើនាងថា បានរួមរស់ជាមួយប្តី11ឆ្នាំ តែមិនហ៊ានរៀបការ ព្រោះខ្លាចធ្លាក់កូដនោះជាមិនខាន ខណៈដែលសោភា ធ្លាប់បានសន្យាថា នាងនឹងក្រាបផ្ទឹមមិនឱ្យផុតពីឆ្នាំ2009 តែពេលនេះ រយៈពេល8ឆ្នាំផុតទៅហើយ។

9
សោភា នៅតែមិនទាន់កំណត់ពេលជាក់លាក់រឿងចូលរោងការដដែល ស្របពេលដែលតារាចម្រៀងដែលជាគូប្រជែងទីផ្សារដ៏ស្វិតស្វាញជាមួយនាង គឺឱក សុគន្ធកញ្ញា ប្រកាសថា នឹងចូលរោងការនៅឆ្នាំ2018 ដែលគេជឿថា កូនកំលោះរបស់នាង គឺលោកអ៊ឹង សុខលី ប្អូនលោកឧកញ៉ាអ៊ឹង ឆៃងួន ថៅកែផលិតកម្មរស្មីហង្សមាស។ គេជឿថា សោភា នឹងមិនបង្អង់ការចូលរោងការឡើយ បើសិនជាសុគន្ធកញ្ញា លាភាពក្រមុំត្រឹមឆ្នាំ2018 មែននោះ៕

អត្ថបទ៖អង្គរធំ

Add a Comment

Your email address will not be published. Required fields are marked *