ហូប​អាហារ​រួច ទើប​ហៅ​ប៉ូលិស​ឲ្យ​លាងចានម្យ៉ាងដែរ

ថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០១៨ម៉ោង ១៤:៣៨

រាជធានី​ភ្នំពេញ ៖ អធិការ​នគរបាល​ខណ្ឌមានជ័យ លោក​វរសេនីយ៍ឯក តេ​ង ស៊ី​ណូ បាន​បញ្ជា​ឲ្យ​កូនចៅ​ក្រោម​ឱវាទ ពិសេស​លោកនាយ​ប៉ុស្តិ៍​ចាក់​អង្រែ​លើ មិន​ត្រូវ​ចូលរួម​សហ​ការណ៍​ជាមួយ លោក​អនុប្រធាន​ការិយាល័យ​លទ្ធកម្ម​ខណ្ឌមានជ័យ ក្នុង​ការ​ចុះ​បង្ក្រាប​ហ្គេ​ម​បាញ់​ត្រី​ខុសច្បាប់​ជា​ដាច់ខាត ព្រោះ​មន្ត្រី​សាលា​ខណ្ឌ​រូប​នេះ​ធ្វើ​ខុស​នីតិវិធី ។

ការ​ដាក់​បញ្ជា​របស់​លោក​អធិការ​មក​លើ​កូនចៅ​ខាងលើ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី លោក ស៊ុំ រិ​ទ្ធី ដែល​មាន​តួនាទី​ជា​អនុប្រធាន​ការិយាល័យ​លទ្ធកម្ម​ខណ្ឌមានជ័យ បាន​ដឹកនាំ​កម្លាំង​ប្រជា​ការពារ​ខណ្ឌ​ជិត​២០​នាក់ ចុះ​បង្ក្រាប​ទីតាំង​លួចលាក់​បើក​លេង​ហ្គេ​ម​បាញ់​ត្រី​ខុសច្បាប់ នៅ​ចំណុច​ឃ្លាំង​មួយ​កន្លែង ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

ថ្លែងប្រាប់​កោះសន្តិភាព​តាម​រយៈ​ទូរស័ព្ទ នា​ព្រឹក​ថ្ងៃ​ដដែល លោក តេ​ង ស៊ី​ណូ អធិការ​នគរបាល​ខណ្ឌ​ឲ្យ​ដឹង​ថា ចំពោះ​មូលហេតុ​ដែល​លោក​បញ្ជា​ឲ្យ​កូនចៅ​មិន​ត្រូវ​ចូលរួម​សហ​ការណ៍ ពិសេស​ការ​ធ្វើ​កំណត់ហេតុ​នោះ គឺ​ដោយសារ​មន្ត្រី​សាលា​ខណ្ឌ​ឈ្មោះ ស៊ុំ រិ​ទ្ធី ខាងលើ​នេះ ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប ដោយ​មិន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​នគរបាល​ជា​មុខ​សិន មុន​ពេល​ចុះ​បង្ក្រាប លុះ​ទៅ​ទៅ​ដល់ទី​តាំង និង​បាន​ឃាត់​មនុស្ស​ដោយ​ខ្លួនឯង​រួច​ហើយ ទើប​ទំនាក់ទំនង​មក​កាន់​មន្ត្រី​នគរបាល​ឲ្យ​ចូលរួម​សហ​ការណ៍ និង​បន្ត​នីតិវិធី​លើ​ក្រុម​មនុស្ស​ដែល​ឃាត់ខ្លួន​បាន​ទៅ​វិញ ។

លោក​អធិការ​បញ្ជាក់​ថា ការ​ធ្វើ​បែប​នេះ គឺ​ខុស​ផ្ទុយ​ពី​នីតិវិធី ពិសេស​ច្បាប់​ស្តី​ពី​ការ​ចុះ​បង្ក្រាប​ទីតាំង​លួចលាក់​បើក​ល្បែងស៊ីសង ដែល​តម្រូវ​ឲ្យ​មាន​កម្លាំង​ចម្រុះ​ទាំងអស់ ចូលរួម​សហ​ការណ៍​ជាមួយ​គ្នា​ជា​មុន​សិន ទើប​អាច​ចុះ​បង្ក្រាប ។

លោក​អធិការ​បន្ថែម​ថា បាតុភាព​បែប​នេះ គឺ​កើតឡើង​ចំនួន​៣​លើក​មក​ហើយ ដែល​មន្ត្រី​សាលា​ខណ្ឌ​ឈ្មោះ ស៊ុំ រិ​ទ្ធី រូប​នេះ ដឹកនាំ​កម្លាំង​ប្រជា​ការពារ​ចុះ ចាប់​ហ្គេ​ម​ដោយ​មិន​ទំនាក់ទំនង​ជាមួយ​នគរបាល​ជា​មុន​សិន ។

នា​ព្រឹក​ថ្ងៃ​ដដែល ចៅសង្កាត់​ចាក់​អង្រែ​លើ លោក កែវ សា​វឿ​ន បញ្ជាក់​ថា លោក​ក៏​មិន​បានដឹង​ពី​ការ​ចុះ​បង្ក្រាប​ដែរ ដោយពេល​ដែល​កម្លាំង​ប្រជា​ការពារ​ខណ្ឌ ដែល​ដឹកនាំ​ដោយ​ឈ្មោះ ស៊ុំ រិ​ទ្ធី ចុះ​ចាប់​រួច​ហើយ​នោះ ទើប​ទំនាក់ទំនង​មក​កាន់​លោក​ឲ្យ​ចូលរួម​សហ​ការណ៍ និង​ធ្វើ​កំណត់ហេតុ​ទទួលស្គាល់​ការ​ចុះ​បង្ក្រាប ៕

1

2

3

4

5

6

7

8

9

10

11

12

ប្រភពពីកោះសន្តិភាព

Add a Comment

Your email address will not be published. Required fields are marked *