ពៅ លីដា រំពឹង​​​ខ្ពស់​ ខណៈ​ប៉ះ​ អែត វីន លើក​ដំបូង

នៅព្រឹកមិញនេះផលិតកម្ម ចក្រវាឡពេជ្រភាពយន្ត បានធ្វើពិធីក្រុងពាលីខ្សែភាពយន្តភាគថ្មីរឿង ” ដួងច័ន្ទ ដួងចិត្ត” នៅគេហដ្ឋានលោកស្រី ថុង ស៊ីទៀង ជាចាងហ្វាងផលិតកម្មស្ថិតនៅបុរីវិមានភ្នំពេញ ដោយមានកំលោះសង្ហា អែត វីន និងស្រីស្អាត ពៅ លីដា ប៉ះគ្នាក្នុងតំណែងជាតួឯកលើកដំបូង។

cv

ពៅ លីដា បាននិយាយថា គឺជារឿងភាគទី៥ សម្រាប់នាងជាមួយផលិតកម្មចក្រវាឡពេជ្រភាពយន្ត ហើយក៏ជារឿងទី១ដែលសម្ដែងជាមួយកំលោះសង្ហា អែត វីន ក្រោយពីស្គាល់គ្នាអស់រយៈពេលជាច្រើនឆ្នាំ។ ដូច្នេះខ្លួនជឿជាក់ថារឿងភាគ”ដួងច័ន្ទដួងចិត្ត” នឹងទទួលបានការគាំទ្រពីទស្សនិកជនជាក់ជាពុំខាន់សម្រាប់ដើមឆ្នាំ២០១៨ នេះ។

បងស្រី ពៅ ពិសិដ្ឋ បន្ថែមថា៖”ចាសរឿងនេះខ្ញុំជឿជាក់ថា នឹងជួយលើកស្ទួយកេរ្តិ៍ឈ្មោះខ្ញុំបានមួយកម្រិតទៀតនៅពេលដាក់បញ្ចាំងនៅទូរទស្សន៍PNN ព្រោះខ្ញុំ និង អែត វីន សុទ្ធតែជាអ្នកមានបទពិសោធន៍សម្ដែងដូចគ្នា ។ ទោះបីនេះជាលើកទី១ ដែលពួកយើងជួបគ្នាក្ដី តែខ្ញុំជឿថាខ្ញុំទាំងពីរនាក់ សម្ដែងស៊ីចង្វាក់គ្នាបានល្អពេលរឿងចេញថត”។
1
លោក គ្រូ មុត ថារី និងកូនប្រុស

ដោយឡែកលោកគ្រូ មុត ថារី ជាអ្នកដឹកនាំសម្ដែងបានមានប្រសាសន៍ថា រឿង”ដួងច័ន្ទដួងចិត្ត” ជាប្រភេទភាពយន្តភាគកម្សត់បែបមនោសញ្ចេតនាស្នេហាអូនបង លាយឡំជាមួយ ឈុតឆាកកំប្លែងមួយចំនួនផងដែរ។ រឿងនេះគ្រោង នឹងចេញថតនៅថ្ងៃទី ៩ ខែ មករា ឆ្នាំ ២០១៨ ស្អែកនេះ។ ចំណែកឯទីតាំងថតវិញគឺ ភ្នំពេញ កំពង់ឆ្នាំង និងក្រុងកែប។

រឿង “ដួងច័ន្ទដួងចិត្ត” មានចំនួន ៣០ ភាគ ប្រើពេលថតរយៈពេល ៥ ខែ ត្រៀមនឹងដាក់បញ្ចាំងនៅទូរទស្សន៍ PNN នៅចុងខែ ឧសភា ឬ ដើមខែ មិថុនា ឆ្នាំ ២០១៨។ ចូលរួមសម្ដែងដោយ លោក អែត វីន ពៅ លីដា ពៅ ពិសិដ្ឋ លឹម មួយហ្គិច និងតារាសម្ដែងប្រុសស្រីជាច្រើនរូបទៀត៕

2

3

4

5

6

អត្ថបទ៖ ឆុង ស៊ីណាន

Add a Comment

Your email address will not be published. Required fields are marked *