ទាំង​ភ្ញាក់​ផ្អើល និងរិះគន់! ហង្សមាស ទម្លាយ​រឿង​កូន​ទាំង​៣របស់ ​ព្រាប​ សុវត្ថិ បាន​ក្លាយជា​…..

ព្រឹកមិញផលិតកម្មហង្សមាស បានធ្វើសន្និសីទផ្លូវការមួយបង្ហាញពីសមាសភាពកូនប្រុសទាំងបីដួងរបស់លោក ព្រាប សុវត្ថិ គឺ សុវត្ថិ មុនីវណ្ណ សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ ដែលបានក្លាយជាតារាចម្រៀងពន្លកថ្មីពេញសិទ្ធិនៅក្នុងផលិតកម្មនេះ។

ទន្ទឹមនឹងបានក្លាយជាតារាចម្រៀងជ្រកកោនក្នុងផលិតកម្មជាមួយឪពុកខ្លួននោះ ក៏មានបណ្តាអ្នកគាំទ្រមួយចំនួនបានលើកឡើងតាមរយៈវីដេអូ Live របស់ Sabay កាលពីព្រឹកមិញថា ការចូលម្តងទាំងបី ដោយមិនបានឆ្លងកាត់ការប្រលង ឬ តេស្តអ្វីមួយនោះវាហាក់មិនសមស្រប និងលើកតម្កើងហួស ជាពិសេសពួកគេបានលើកឡើងថាអ្នកទាំងបីមានខ្សែ ដោយសារវត្តមានឪពុកដែលជាតារាចម្រៀងកំពូលក្នុងព្រះរាជាណាចក្រកម្ពុជាតែម្តង។

1

ឆ្លើយតបនឹងការរិះគន់នេះ អគ្គនាយករងផលិតកម្មហង្សមាស អ៊ឹង គឹមលាង បានបកស្រាយដើម្បីឲ្យអស់ចម្ងល់ ក៏ដូចជាឲ្យអ្នកគាំទ្របានដឹងកាន់តែច្បាស់ពីបញ្ហានេះផងដែរ។ អ្នកស្រី អ៊ឹង គឹមលាង បានរៀបរាប់ថា ការយកចូលនេះ មិនមែនដោយសារខ្សែអ្វីនោះទេ តែវាជាសមត្ថភាពពិតប្រាកដរបស់អ្នកទាំងបី។ ហើយពួកគេសុទ្ធតែមានប្រជាប្រិយភាពស្រាប់ ពីអ្នកគាំទ្រមួយចំនួនធំ តាំងពីមុនចូលផលិតកម្មទៅទៀត។

“ការស្វែងរកធនធានថ្មី គឺមិនមែនមើលតែលើការប្រលងមួយមុខប៉ុណ្ណោះទេ គឺយើងមានក្រុមការងារផ្សេង ចាំតាមដាន ពីសមត្ថភាពអ្នកដែលមាននៅខ្មែរ។ ពួកគេទាំង៣នេះហើយ ដែលជាធនជានមួយដ៏កម្រ ហើយមានជាប់សាច់ឈាម និងទេពកោសល្យសិល្បៈដូចលោកឪពុក ដែលជាកំពូលតារាចម្រៀងប្រចាំព្រះរាជាណាកម្ពុជា និងប្រចាំហង្សមាស ចឹងពួកយើងត្រូវតែក្តោបឱកាសនេះ ដើម្បីជារសជាតិថ្មីសម្រាប់អ្នកគាំទ្រសិល្បៈខ្មែរផងដែរ”។ អគ្គនាយករងផលិតកម្មហង្សមាសខាងលើ លើកឡើង។

2

រូបកណ្តាល សុវត្ថិ មុនីវណ្ណ ខាងឆ្វេង សុវត្ថិ មុនីនាគ ខាងស្តាំ សុវត្ថិ សិរីវុឌ្ឍ
“ម្យ៉ាងពួកគេទាំងបី សុទ្ធតែមានសមត្ថភាព មានទេពកោសល្យស្រាប់ ដែលពួកយើងបានសម្លឹងឃើញយូរមកហើយ ហើយទាំងខាងផលិតកម្មក៏ដូចជា តារាចម្រៀងថ្មីទាំង៣ នឹងព្យាយាមរកអ្វីដែល ថ្មី ប្លែក ដើម្បីកំដរបរិយាសដល់អ្នកគាំទ្រទាំងអស់គ្នា និងអភិវឌ្ឍខ្លួនឲ្យក្លាយជាអនាគត Super Star ដូចលោកឪពុកគេផងដែរ”។ អ្នកស្រី បន្ថែម។

ក្នុងនាមជាឪពុករបស់តារាចម្រៀងទាំងបីលោក ព្រាប សុវត្ថិ ពិតជាមានចិត្តរំភើបឥតឧបមា ហើយលោកប្តេជ្ញាថានឹងខំជួយជំរុញកូនទាំងបី ឲ្យកាន់តែមានភាពលេចធ្លោ ជាមួយនឹងសមត្ថភាព និងដុងទេពកោសល្យដែលពួកគេមានស្រាប់។ រីឯអ្នកស្រី ឡុង ស្រីមុំ ដែលត្រូវជាម្តាយពួកគេវិញ រំភើបខ្លាំង រហូតដល់ស្រក់ទឹកភ្នែក ចំពោះភាពជោគជ័យ ដែលនឹងអាចក្លាយជា Super Star ដូចស្វាមីអ្នកស្រី។

ពន្លកថ្មីក្នុងផលិតកម្មដែលមានឈាមជ័ររបស់លោក ព្រាប សុវត្ថិ ពួកគេសុទ្ធតែអះអាង និងប្តេជ្ញា ខិតខំធ្វើយ៉ាងណា រិះរកអ្វីដែលថ្មី សម្រាប់បម្រើអារម្មណ៍ទស្សនិកជន ទោះបីពួកគេកំពុងជាប់ការសិក្សា តែពន្លកថ្មីទាំង៣ នៅតែអះអាងថា មានពេលវេលាគ្រប់គ្រាន់សម្រាប់វិថីសិល្បៈ ក៏ដូចជាការរៀនសូត្រ។ ចង់ដឹងថាសមត្ថភាពពួកគេមានកម្រិតណា កុំភ្លេចល្ងាចនេះទំព័រហ្វេសប៊ុកផ្លូវការ ហង្សមាស នឹងបង្ហាញ MV ដែលច្រៀង និងសម្តែងដោយពួកគេទាំងបីផងដែរ។

មកស្តាប់ និងការបកស្រាយ ក៏ដូចជាចំណាប់អារម្មណ៍ទាំងស្រុង ក្នុងសន្និសីទកាសែតកាលពីព្រឹឹកមិញនៅសណ្ឋាគារ សូហ្វីតែល៖
https://web.facebook.com/SabayNewsEntertainment/videos/1963023190392715/

3
4
5

អត្ថបទ៖ ថា ម៉ាលីដា

Add a Comment

Your email address will not be published. Required fields are marked *