ខ្លាំង​ដៃ​ម្ល៉េះ ! ដេញ​តាម​សម្លាប់​គេ​ដល់​ផ្ទះ​(​មាន​វី​ដេ​អូ​)

ថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០១៨ម៉ោង ០៩:៥០

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មានករណីឃាតកម្មចាក់សម្លាប់មួយបានកើតឡើងកាលពីវេលាម៉ោង១និង៤៥នាទីយប់ឈានចូលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅភូមិពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

1
ជនរងគ្រោះខាងលើឈ្មោះ ប៊ុន ធឿនធារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ-ឃុំកើតហេតុខាងលើ ។
សេចក្តីរាយការណ៍បន្តទៀតថា សព្វថ្ងៃជនរងគ្រោះដើរស៊ីឈ្មួលឲ្យគេ មិនថាធ្វើការងារអីក៏ដោយ មុនពេលកើតហេតុ ខណៈពេលជនរងគ្រោះកំពុងតែធ្វើការស្រាប់តែមានជនដៃដល់មួយក្រុមមិនដឹងមកពីណាទេ ហើយក៏មិនស្គាល់អត្តសញ្ញាណដែរ ស្រាប់តែចូលមករករឿងបង្កជាជម្លោះគ្នាជាមួយជនរងគ្រោះ ។

2
ក្រោយមកជនរងគ្រោះបានរត់ទៅផ្ទះភ្លាមៗនោះក្រុមជនដៃដល់បានជិះម៉ូតូដេញតាមដោយក្នុងដៃមានដែកឆាប និងកាំបិត ខណៈពេលជនរងគ្រោះរត់ដល់ផ្ទះ ក្រុមជនដៃដល់ក៏ដេញតាមទាន់កាប់ជនរងគ្រោះយ៉ាងសាហាវនៅផ្ទះ បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមនៅនឹងកន្លែងតែម្តង ។

3
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះអន្តរាគមន៍ធ្វើការវាស់វែង និងត្រួតពិនិត្យសព ដើម្បីកសាងសំណុំរឿងតាមចាប់ជនដៃដល់មកផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕

4


ប្រភពពីកោះសន្តិភាព

Add a Comment

Your email address will not be published. Required fields are marked *