នូ ប៊ុនណារ៉ែម មកប្រលងដើម្បីបំពេញបំណងម៉ែ ដែលស្លាប់បាន២ខែ ពិតជាកម្សត់គ្មានពាក្យថ្លែង! (មានវីដេអូ)

ភ្នំពេញ៖ កម្មវិធី Cambodian Idol រដូវកាលទី៣ វគ្គ Judge Audition នេះទៀតសោត ក៏បានកន្លងទៅ៤សប្តាហ៍ រួចទៅហើយដែរ។

ក្នុងនោះគណៈកម្មការទាំង៤រូប ក៏បានសម្រិតសម្រាំងយកបេក្ខភាព ដែលមានទាំងសមត្ថភាពពិសេស និងសម្លេងពីរោះ ដើម្បីបន្តដំណើរឈានទៅវគ្គបន្តបន្ទាប់ទៀត។

ជាក់ស្ដែង យប់មិញនេះ ក៏មានបេក្ខនារី នូ ប៊ុនណារ៉ែម មកពីខេត្តកំពង់ឆ្នាំង បានលើកយកបទ «កូនស្រីអ្នកនេសាទ» សម្រាប់ចូលរួមប្រកួតក្នុងកម្មវិធី។

ប៉ុន្តែអ្វីដែលធ្វើឲ្យប្រិយមិត្ត ស្លុងចិត្តនឹកអាណិតពន់ពេកនោះ គឺប្អូនស្រីមកប្រលងទីនេះ ដើម្បីតែបំពេញបំណងម៉ែ ដែលទើបតែចែកឋានទៅ បាន២ខែ គ្រាន់តែឮភ្លាម ធ្វើឲ្យទស្សនិកជនជាច្រើន អាចស្រក់ទឹកភ្នែកបានដោយមិនដឹងខ្លួន។

យ៉ាងណាមិញ គ្រប់គ្នាក៏បានចូលរួមអបអរ ព្រោះបេក្ខនារីរូបនេះ បានឆក់យកបេះដូង គណៈកម្មការទាំង៤រូប ជាមួយនឹងទឹកដមសម្លេង ពីរោះយ៉ាងក្រអួនក្រអៅ របស់នាងផងដែរ។

ជាពិសេសនោះ ក៏ជាមោទនភាពមួយ ដែលកូនស្រីរូបនេះ បានបំពេញបំណងជូនម្ដាយជាទីស្រលាញ់ បើទោះបីជាពេលនេះ ម្តាយរបស់នាងមិនបានមានវត្តមាន ទស្សនានាងច្រៀងផ្ទាល់ក៏ដោយ៕

ចង់ជ្រាប កាន់តែច្បាស់ទស្សនា វីដេអូទាំងអស់គ្នា៖
1
លោក ណុប បាយ៉ារិទ្ធ ស្ដាប់ បេក្ខនារី នូ ប៊ុនណារ៉ែម បង្ហូរទឹកភ្នែកពេលនឹកឃើញម្ដាយ
3

3
បេក្ខនារី នូ ប៊ុនណារ៉ែម បង្ហូរទឹកភ្នែកពេលនឹកឃើញម្ដាយ

Add a Comment

Your email address will not be published. Required fields are marked *