គួរឲ្យសង្វេគ! ប្អូនប្រុស កញ្ញាកូកូអតីតក្រុមចម្រៀង High Class ត្រូវរថយន្តបុកហើយកិនស្លាប់

January 7, 2018

ភ្នំពេញ៖ អតីតក្រុមចម្រៀង High Class កញ្ញា កូកូ បានជួបទុក្ខជាទម្ងន់ និងជារឿងមួយដ៏រន្ធត់មួយដោយប្អូនប្រុសបង្កើតរបស់នាងជួូបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តបុកហើយ កិនទាល់តែស្លាប់តែម្តង។

15
ចំពោះហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី៥ ខែ មករា តែសាកសព ប្អូនប្រុស របស់កញ្ញា កូកូ ទើបតែបូជា យប់មិញនេះ ជាមួយនឹងសម្លេងទួញសោក បោកខ្លួន ស្ទើរតែគ្រប់ៗគ្នា។

ក្នុងនោះដែរ តារាស្រីរូបនេះ បានសរសេរពីរឿងរ៉ាវខ្លះៗ ទាក់ទងនឹង ការស្លាប់របស់ប្អូនប្រុសនាង ដែលជារឿងមួយ អយុត្តិធម៌បំផុត ដែលប្អូនរបស់នាង ត្រូវរថយន្ត បុក ហើយកិនបន្ថែម រហូតទាល់តែស្លាប់ នៅលើផ្លូវជាតិ។ អ្វីដែលឈឺចាប់បំផុត ម្ចាស់រថយន្ត ក៏បានរត់បាត់ទៅហើយ បន្សល់ទុកតែឡានតែប៉ុណ្ណោះ។

14
ខាងក្រោមនេះជាសារដែលកញ្ញា កូកូ បានសរសេរបង្ហោះនៅក្នុងហ្វេសប៊ុករបស់នាងថា៖

ប្អូនប្រុស វ៉ន វិសាន ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៏នៅថ្ងៃសុក្រ ទី05 ខែមករា វេលាម៉ោង5.30នាទីល្ងាចដោយសារឡានLand Rover បុកប្អូនខ្ញុំហើយកិនប្អូនខ្ញុំទាល់តែស្លាប់ហើយក៏រត់បាត់។ ច្បាប់មាន ទោះអ្នករត់ទៅដល់ណាក៏មិនផុតដែរ ឃាតករ។ គេងលក់អោយស្រួលណាអូន កុំបារម្មណ៏អី ហត់អ្វីមិនស្មើរហត់ចិត្ត។
សូមអភ័យទោសចំពោះការមិនបានយកធៀបទៅជូនដល់ដៃ ដោយសារពេលវេលាខ្លី ណាមួយគ្រួសារយើងខ្ញុំរវល់ក្នុងការដោះស្រាយបញ្ហាមួយចំនួន ដូច្នេះសូមបងប្អូនកុំប្រកាន់ សូមអរគុណចំពោះទឹកចិត្តរបស់បងប្អូនមកលើគ្រួសារខ្ញុំ។

គួរបញ្ជាក់ផងដែរ កញ្ញា កូកូ ជាតារាចម្រៀង ស្ថិតក្នុងក្រុមដ៏ល្បី កាលពីប៉ុន្មានឆ្នាំមុន តែក្រោយមក ក្រុមមួយនេះ ក៏បានបែកបាក់ ហើយតារាចម្រៀងៗនីមួយ ក៏ធ្វើជា អ្នកចម្រៀងទោល ចាប់ពីថ្ងៃនោះទៅ៕

រំលឹកឡើងវិញ៖ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ មនុស្ស ៣នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈកំពុងជិះម៉ូឌុបគ្នាត្រូវបានរថយន្ដស៊េរីទំនើបម៉ាកRANGROVERមួយគ្រឿងបើបុកពេញមួយទំហឹងនៅលើកំណាត់ផ្លូវ១១៥ ស្ថិតក្នុងភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

ជនរងគ្រោះស្លាប់បាត់បង់ជីវិតមានគ្នា៣នាក់ ពុំទាន់ស្គាល់អត្តសញ្ញាណ ជិះម៉ូតូឌុបគ្នា រីឯរថយន្តបង្កម៉ាកRANGROVER ពាក់ស្លាកលេខ2U-6977 អ្នកបើករត់គេចខ្លួនបាត់។

នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្តបង្កបើកក្នុងទិសដៅពីព្រែកហូរឆ្ពោះទៅស្តុបព្រែកសំរោង (ពីលេចទៅកើត) លើកំណាត់ផ្លូវជាតិលេខ១១៥ ដោយលកបឿនលឿន លុះមកដល់ចំណុចកើតហេតុបានជ្រុលទៅបុកម៉ូតូជនរងគ្រោះដែលជិះគ្នា៣នាក់ពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះទាំង៣នាក់ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ។

ក្រោយពេលរថយន្តបានបុករួចព្យាយាមបើករត់គេចខ្លួនប្រមាណ១គីឡូម៉ែត្រពីកន្លែងកើតហេតុត្រូវបានសមត្ថកិច្ចអន្តរាគមន៍ស្ទាក់ចាប់បានតែរថយន្ត រីឯម្ចាស់រត់គេចខ្លួនបាត់ស្រមោល ៕

https://web.facebook.com/coco.sweet.581/videos/885602958268635/

15
14
13
12
11
10
9
8
7
6
5
4
3
2
1
18
17
16