ខាត់ សុឃីម ក្តៅស្លឹកត្រចៀក ពេលគេថាឲ្យខ្លួន ជាមួយនឹងឪពុក គឺជា…..

January 07, 2018

ភ្នំពេញ៖ តារាពហុជំនាញ អ្នកនាងខាត់ សុឃីម ឆេះដុំពេលគេមើលងាយឪពុករបស់ខ្លួន នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។

កាលពីថ្មីៗនេះដែរ តារារូបនេះ បានបង្ហោះរូបភាពជាមួយនឹងឪពុករបស់នាងនៅក្នុងបណ្តាញសង្គម ក៏ប៉ុន្តែក៏មានម្ចាស់គណនីហ្វេសប៊ុកមួយ បានមើលងាយដល់ឪពុករបស់ខ្លួន ថានាងនឹងឪពុកជាគូស្នេហ៍នឹងគ្នា។

ដោយនៅក្នុងនោះដែរ បុរសម្នាក់នោះបាន Comment នៅក្នុងរូបភាពអ្នកនាង ខាត់ សុឃីម និងឪពុកថា «តាច្បាស់ជាស្លាប់លើបង្គងហើយ តាកុំខំពេកមួយយប់តែមួយបានហើយ…….» ។

ដូច្នោះហើយ ទើបធ្វើឲ្យតារារូបនេះ មិនពេញចិត្តនូវសម្តី និងប្រតិកម្មយ៉ាងខ្លាំង នៅពេលដែលបុរសម្នាក់នោះ បាននិយាយក្នុងន័យថាឲ្យឪពុករបស់ខ្លួន ដែលគេតែងនិយាយថាគោចាស់ចង់ស៊ីស្មៅខ្ចីនោះ មិនត្រឹមតែប៉ុណ្ណោះតារារូបនេះ ក៏ចេញមុខបង្ហោះសារ ចង់ឲ្យបុរសដែលនិយាយនោះ មកសុំទោសដល់អ្នកមានគុណរបស់នាងទៀតផង៕

b1526b8c7bcfcabe80e0fd18c28dd0ac24c6317d
អ្នកនាងខាត់ សុឃីម

e73ebf7f178f16b07e2d11445a6f30bcadc4f230
អ្នកនាងខាត់ សុឃីម និងស្វាមី

4ab297d3784a36533cb0d70fd61f305d99bd525c
រូបដែលអ្នកនាង ខាត់ សុឃីម និងឪពុក បានបង្ហោះ

028e1b8ac17c2b68bb3d0089edfffb92cd58fc07
សាររបស់បុរសម្នាក់នោះបាននិយាយ

ខាត់ សុឃីម

Add a Comment

Your email address will not be published. Required fields are marked *