ម៉ូតូ​៤១១​គ្រឿង​ហើយ​ដែល​ប៉ូលិស​ចាប់​បាន​នៅ​រង្វង់​មូល​វិមាន​ឯករាជ្យ

ថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០១៨ម៉ោង ១០:០៨

រាជធានីភ្នំពេញ ៖ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា គិតត្រឹមម៉ោង០៦និង០០នាទី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ នេះ រដ្ឋបាលខណ្ឌដូនពេញ សហការណ៍ជាមួយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ចាប់បានម៉ូតូចំនួន៤១១គ្រឿង រថយន្តចំនួន៦គ្រឿង និងរ៉ឺម៉កម៉ូតូចំនួន៣៣គ្រឿង ដែលបានប្រព្រឹត្តិបទល្មើសជិះបញ្ច្រាសទិសចរាចរណ៍នៅរង្វង់មូលវិមានឯករាជ្យ ។

ចាប់ពីវេលាម៉ោង០៦និង៣០នាទី ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ នេះទៅ សមត្ថកិច្ចចម្រុះនឹងចុះចាប់អ្នកជិះម៉ូតូអត់ពាក់មួក ជិះបញ្ច្រាសទិស អត់កញ្ចក់ អត់ស្លាកលេខ ដោយដកហូតម៉ូតូយកទៅទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថតទូរទស្សន៍ ធ្វើកិច្ចសន្យាសិន ទើបផាកពិន័យ រួចប្រគល់ម៉ូតូឱ្យវិញ ។

សូមបញ្ជាក់ថា ៖ មិនមានការផាកពិន័យនៅនឹងកន្លែងទេ បើរឹងទទឹង គេដាក់ខ្នោះសិន ដូចនេះសូមបងប្អូនជ្រាបជាព័ត៌មាន ។ ការចុះចាប់នេះ ធ្វើនៅមុខក្រសួងមហាផ្ទៃមុនគេ ចាប់ពីវេលាម៉ោង០៦និង៣០នាទី ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ នេះតទៅ ៕

1

2

3

4

5

6

7

79fbdde0745c53db18cb800fdca12294

cv

Add a Comment

Your email address will not be published. Required fields are marked *