បង្រ្កាបឃាត់ខ្លួនក្មេងទំនើងដៃឆៅ ៣នាក់ ដែលធ្វើសកម្មភាពអុកឡុកក្នុងវង់រាំធុងបាស​ពិធីការកូនអ្នកស្រុក

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលរកាត សហការជាមួយកម្លាំងអធិការដ្ឋានគរបាលស្រុកភ្នំក្រវាញ កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ នេះ បានបង្រ្កាបក្មេងទំនើង ១ក្រុម មានគ្នា ៣នាក់ ដែលបានធ្វើសកម្មភាពអុកឡុកក្នុងវង់រាំធុងបាសពេលពិធីអាពាហ៏ពិពាហ៏កូនអ្នកស្រុក កាលពីយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ៩យប់ នៅភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី ។

 

លោកវរសេនីយ៍ត្រី តាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញ បានឲ្យដឹងថា ក្មេងទំនើងទាំង ៣នាក់ មានឈ្មោះ ទី១.ឈ្មោះ ចុច វ៉ាន់នី ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិវាលវង់ ឃុំរកាត មានកាន់ដាវ ១ដើម, ទី២.ឈ្មោះ លន់ សុខលឿន ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា មានកាន់ដាវ ១ដើម និងទី៣.ឈ្មោះ ចុច សុខជីន ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិ ឃុំជាមួយឃុំគ្នា មានកាន់កាំបិត កកុក ១ដើម ។

 

ក្រោយពីធ្វើការចាប់ខ្លួន ក្មេងទំនើងទាំងនេះ ត្រូវបានសមត្ថកិច្ចអនុវត្តតាមវិធានការរដ្ឋបាលអប់រំលើកទី១ និងឲ្យអាណាព្យាបាលមកធានាឲ្យវិលទៅលំនៅដ្ឋានវិញ ដើម្បីអប់រំពួកគេបន្ថែម រីឯវត្ថុតាង បានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ៕

26166744_1891794337801668_7015958586041658944_n

26168897_1891794311135004_3347701622127102600_n

26219333_1891794284468340_6957100833281357045_n

cv

Add a Comment

Your email address will not be published. Required fields are marked *