មន្ទិល​សម្ព័ន្ធ​ស្នេហ៍ ដេវីត និង​ទេព បូព្រឹក្ស កាន់​តែ​ស៊ីជម្រៅហើយថែមទាំង…….

Thu, 4 January 2018

ភ្នំពេញៈ ការ​ភ្ញាក់ផ្អើល​នឹង​រឿង​ជូន​កាដូ ៣ លើក​មាន​ទូរស័ព្ទ​ស្មាតហ្វូន Iphone x តម្លៃ​ជាង ១ ពាន់​ដុល្លារ រថយន្ត​ទំនើប​តម្លៃ ៦ ម៉ឺន ដុល្លារ និង​គ្រឿង​អលង្ការ​ខ្សែ​កមាស ដែល​មាន​តម្លៃ​រាប់ពាន់​ដុល្លារ​ផងដែរ សម្រាប់​ខួប​កំណើត​របស់​តារា​ចម្រៀង​ស្រី​កញ្ញា ទេព បូព្រឹក្ស ពី​សំណាក់​ម្ចាស់​កាដូ​គឺ​តារា​ចម្រៀង​ប្រុស​រួម​ទ្រនំ​ហង្សមាស​លោក ងួន ចាន់​ដេវីត មិន​ទាន់​អស់​មន្ទិល​ផង ក៏​ផុស​ចេញ​រឿង​ថ្មី​ឲ្យ​កាដូ​ជា​លុយ​ទាំង​ដុល​តែម្តង​ក្រោយ​ពី​បាន​ឆ្លង​ផុត​ឆ្នាំ​ចាស់ ២០១៧ មក​នោះ។

cv
ពី​គណនី​នៃ​បណ្តាញ​អ៊ីនស្តាក្រាម​ខ្លួន​ផ្ទាល់​បង្ហោះ​ថា៖ «Thank my dit way @ditway1994 លុយ​រក​ហត់​ណាស់ បាន​ដោយ​ស្រប​ច្បាប់​មែន​ហេស! អ៊ីចឹង​ហើយ​រឿង​អី​ត្រូវ​ខ្លាច​នឹង post មិន​បាន​បោក​លើ​កម្លាំង​ញើស​ឈាម​អ្នក​ណា​យក​មក​ចាយ​ដូច​មនុស្ស​ខ្លះ ហាហា​ហា យក​លុយ​ពី​គេ​ថា​ទិញ​មាស​ពូជ​តែ​ទៅ​ទិញ​ស្នាយ​ឲ្យ​គេ​ពាក់​ទេ គេ​មិន​មាត់​មិន​រករឿង​ហើយ​នៅ​មក​ឌឺ​ទៀត ពាក់​កណ្តាល​អាយុ​ហើយ​តា​ស​អី​ម៉េច​អ៊ីចឹង​យី​សំណាង​ហើយ​ម្ចាស់​របស់​គេ​អហោ​សិកម្ម​ឲ្យ។ អរគុណ @ditway1994 for អាំង​ប៉ាវ» ដែល​គេ​ឃើញ​ប្រាក់​ដុល្លារ​មួយ​ដុំ សុទ្ធតែ​ជា​ក្រដាស ១០០ ដុល្លារ និង​មាន​លាយ​ឡំ​ជាមួយ​នឹង​ក្រដាស ៥០ ដុល្លារ​ខ្លះ​ផង​ដែរ។

យ៉ាងណា​រឿង​បាន​ប្រាក់​ដុល្លារ​ទាំង​ដុំ​នេះ មិន​ត្រូវ​បាន​កញ្ញា ទេព បូព្រឹក្ស បកស្រាយ​រក​ហេតុ​សម​សួន​ថ្មី​ផ្សេង​ទៀត​ឡើយ ដោយ​នាង​បាន​ចាក​ចេញ​ទៅ​ប្រទេស​ថៃ​បាត់​ហើយ នេះ​បើ​តាម​ការ​ទំនាក់​ទំនង​ពី​ភ្នំពេញ​ប៉ុស្តិ៍​ទៅ​លេខ​ទូរស័ព្ទ​របស់​នាង តែ​ត្រូវ​បាន​ស្ត្រី​ម្នាក់​លើក ហើយ​ឆ្លើយ​បញ្ជាក់​ប្រាប់​ថា គាត់​គឺជា​ជីដូន​របស់​នាង។ ស្ត្រី​ជា​ជីដូន​នោះ បញ្ជាក់​ថា៖ «នាង [ទេព បូព្រឹក្ស] ទៅ​ថៃ​បាត់​ហើយ ពីរបី​ថ្ងៃ​ទៀត​ទើប​នាង​មកវិញ​ព្រោះ​នាង​ទៅ​ថៃ​មើល​សុខភាព ដោយសារ​រវល់​ការងារ​ក្នុង​សិល្បៈ​ច្រៀង​ឡើង​ឆាក​នា​ប៉ុន្មាន​ថ្ងៃ​នេះ មុខ​នាង​ឡើង​មុន ទើប​ត្រូវ​ទៅ​ថៃ​ពិនិត្យ»។

កាល​មុន​នេះ​បន្តិច កាន់​តែ​កើត​ក្តី​សង្ស័យ​ខ្លាំង​ឡើងៗ​ពី​សម្ព័ន្ធ​ភាព​មិន​ធម្មតា រវាង​តារា​ចម្រៀង​សម័យ​ទំនើប ដែល​កំពុង​តែ​មាន​ភាព​ស៊ី​ចង្វាក់​គ្នា នឹង​បទ​ចម្រៀង​បែប​កូន​កាត់​ជា​ភាសា​បរទេស ដែល​មិន​សូវ​ច្បាស់​លាយឡំ​ភាសា​ខ្មែរ តែ​ជាទី​ពេញ​និយម​នៃ​យុវវ័យ ជ្រក​ក្រោម​ទ្រនំ​ហង្សមាស ខណៈ​កញ្ញា ទេព បូ​ព្រឹក្ស បាន​កាដូ​ទី ៣ នៅ​ក្រោយ​ថ្ងៃ​ខួប​កំណើត​ពី ងួន ចាន់​ដេវីត បន្ទាប់​ពី​កាដូ​រថយន្ត​ទំនើប​តម្លៃ ៦ ម៉ឺន ដុល្លារ និង​ទូរស័ព្ទ Iphone x តម្លៃ​ជាង ១ ពាន់​ដុល្លារ។

ក្រោយ​ថ្ងៃ​ប្រារព្ធ​ខួបកំណើត​វ័យ ២៣ ឆ្នាំ របស់​តារា​ចម្រៀង​ស្រី ដែល​និយម​ច្រៀង​បទ​កូន​កាត់​ភាសា​ខ្មែរ និង​អង់គ្លេស សម្បូរ​ក្បាច់​រាំប្លែកៗ​កញ្ញា ទេព បូ​ព្រឹក្ស កាល​ពី​ថ្ងៃ​ទី ២២ ខែធ្នូ ឆ្នាំ ២០១៧ កន្លង​មក ក៏​ស្រាប់​តែ​តារា​ប្រុស​សម្បូរ​ទេពកោសល្យ​ចម្រៀង​បទ​រ៉េប ងួន ចាន់​ដេវីត បន្ថែម​កាដូ​ទី ៣ ជា​ខ្សែក​មាស​មាន​បន្តោង​ដាំ​ពេជ្រ​រូប​បេះដូង ជូន​នាង​ទៀត បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​មហាជន​កាន់​តែ​ខ្លាំង​ឡើងៗ​តែម្តង។

កាល​ពី​មុន​ថ្ងៃ​ខួប​កំណើត​ចំនួន ១០ ថ្ងៃ កញ្ញា ទេព បូ​ព្រឹក្ស ក៏បាន​ទទួល​កាដូ​ជា​ទូរស័ព្ទដៃ​ស្មាតហ្វូន​ដ៏​ទំនើប ១ គ្រឿង​ម៉ាក Iphone X មាន​តម្លៃ​ជាង ១ ពាន់​ដុល្លារ ពី​លោក ងួន ចាន់ដេវីត និង​កាន់​តែ​ពិសេស​នោះ ទេព បូព្រឹក្ស ក៏បាន​បង្ហោះ​រូប និង​សារ​ដ៏​ផ្អែម​ល្ហែម​តាម​ហ្វេសប៊ុក​តបត​វិញ​ភ្លាមៗ​ដែរ។

កញ្ញា ទេព បូ​ព្រឹក្ស បាន​សរសេរ​សារ​តប​ទៅ​នឹង​កាដូ​របស់​លោក ដេវីត វិញ​ថា៖ «Thank my boy Ngoun Chan Davith សម្រាប់​កាដូ​មួយ​នេះ ចាស!​បី​តង់​ហ្មង Huney »៕

ប្រភពពី PostKhmer

Add a Comment

Your email address will not be published. Required fields are marked *