Month: December 2017

អ្នកសិល្បៈ​១២​រូប ជួប​រឿងអាស្រូវ​ក្នុង​ឆ្នាំ​២០១៧

  នៅឆ្នាំ២០១៧ នេះតារាចម្រៀង និងសម្ដែងប្រុសស្រីមួយចំនួនបានរងការវាយប្រហារយ៉ាងចាស់ដៃពីសំណាក់អ្នកគាំទ្រ និងបណ្ដាសារព័ត៌មានក្នុងស្រុកជុំវិញរឿងរ៉ាវអាស្រូវ ដែលកើតចេញឡើងពីទង្វើរបស់ពួកគេផ្ទាល់តែម្ដង។អ្នកសិល្បៈប្រុសស្រី ១២ រូបជួបប្រទះរឿងអាស្រូវសម្រាប់ឆ្នាំ២០១៧ រួមមាន៖ ១/ តារាចម្រៀងផលិតកម្មថោន កញ្ញា លី អ៊ីវ៉ាធីណា រងការរិះគន់ពីអ្នកប្រើប្រាស់បណ្ដាញសង្គម ក្រោយពីនាងបង្ហោះសារថា ផ្កាស្លាគ្មានន័យសម្រាប់នាង។ ពាក្យនេះធ្វើឲ្យមហាជនខឹងសម្បា ព្រោះនាងជានារីខ្មែរមិនគួរប្រើពាក្យនេះនោះទេ។ បន្ទាប់មកតារាចម្រៀងរូបនេះក៏រងការរិះគន់ជាថ្មីម្ដងទៀត ចំពោះការចម្លងបទចម្រៀងពីតារាចម្រៀងវៀតណាម។ ២/ដោយឡែកម្ចាស់បទ “ចាក់ទឹកដូង” កញ្ញាយូរី បែកធ្លាយរូបភាព និងព័ត៌មានអាស្រូវនាង និងគូស្នេហ៍បែកបាក់គ្នា ក្រោយពីមើលចិត្តថ្លើមគ្នាបាន ៤ ឆ្នាំ ហើយអតីតសង្សារថែមទាំងគម្រាមផុសរូបលាភពណ៌ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះនាងថែមទៀតផង។ ៣/ បទ “ខុសជំនាន់” ដ៏ល្បីល្បាញរបស់ ថេណា ត្រូវបានប្រិយមិត្តមួយចំនួនគិតថា បទនេះចម្លង ឬកែសាច់ភ្លេងពីបទថៃ ដែលមានចំណងជើងថា “หน้าหนาวที่แล้ว ឬ Last Winter” ដែលច្រៀងដោយ The Toy ។ ៤/តារាកំប្លែងនាយ ក្រឹម និង ស្រីលាភ វិញទទួលរងការរិះគន់ និង ជេរប្រទេចយ៉ាងខ្លាំងពីអ្នកគាំទ្រ

ប្រពន្ធពោះធំ សុំប្តីទៅខេត្តជាមួយមិនបាន រត់ចូលឡានរួច………….

  ភ្នំពេញ ៖ ស្ត្រីមានផ្ទៃពោះម្នាក់ ឮប្តីប្រាប់ថាត្រូវចេញទៅធ្វើការនៅខេត្តឆ្ងាយ ក៏មិនទុកចិត្តសុំប្តីចេញទៅជាមួយ លុះប្តីប្រកែក ស្រាប់តែឈឺចិត្តស្អិតទ្រូង រត់ទៅឈរនៅកណ្តាលផ្លូវប៉ងឱ្យរថយន្តបុក ដើម្បីសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះជួយអន្តរាគមន៍ កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ នៅត្រង់ចំណុចខាងមុខចំណតរថយន្តក្រុង រិទ្ធ មុន្នី តាមបណ្តោយផ្លូវម៉ៅសេ ទុង ស្ថិតសង្កាត់បឹងសាឡាងខណ្ឌទួលគោក។ ស្ត្រីមានផ្ទៃពោះដែលរត់ទៅឈរកណ្តាលផ្លូវប៉ងឱ្យរថយន្តបុកសម្លាប់ខ្លួន មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគមានវ័យប្រមាណជាង៣០ឆ្នាំ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញស្ត្រីមានផ្ទៃពោះម្នាក់ ស្លៀករ៉ូបពណ៌ត្រួយចេក ខោពណ៌ក្រហម និងពាក់អាវដៃវែងពីខាងក្រៅ ពណ៌ប្រផេះ បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1N-0554។ ដោយមានដឹកកូនប្រុសអាយុ៥ឆ្នាំម្នាក់ រួមនឹងស្ត្រីម្នាក់ទៀតត្រូវជាបងប្អូនរួមដំណើរពីក្រោយផង បានដោយធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ស្ត្រីមានផ្ទៃពោះខាងលើ ស្រាប់តែបានឈប់ម៉ូតូ រួចចុះរត់ទៅឈរនៅកណ្តាលផ្លូវក្នុងបំណងឱ្យរថយន្តបុក ដើម្បីសម្លាប់ខ្លួន ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរ នាំគ្នាជួយឃាត់ និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឱ្យចុះមកជួយអន្តរាគមន៍តែម្តង។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ និងបានសួរនាំស្ត្រីខាងលើថាហេតុអ្វី បានជាប៉ងសម្លាប់ខ្លួនបែបនេះ ប៉ុន្តែស្ត្រីរូបនោះមិនព្រមនិយាយស្តីអ្វីទាំងអស់

ក្រោយ​មាន​ពាក្យ [​កូន​ក្មេង​មាន​អំនួត​] នាយ​ចឺម​និយាយ​ថា…………..

  រាជធានីភ្នំពេញ៖សំឡេងនៃការរិះគន់បានស្រោចមកលើអតីតតារាកំប្លែងដែលកំពុងតែវិវឌ្ឍខ្លួនក្លាយទៅជាតារាចម្រៀងគឺនាយចឺម ក្រោយពីបានបង្ហាញជំហរឈរតំណែងកំពូលតារាចម្រៀងជំនួសកំពូលតារាចំរៀងប្រចាំនៅផលិតកម្មសាន់ដេ គឺលោកខេមរៈ សិរីមន្ត ដោយត្រឹមតែរយៈពេលមួយឆ្នាំឬពីរឆ្នាំខាងមុខតែប៉ុណ្ណឹង ។ តារាចម្រៀងនាយចឺម ត្រូវគេមើលឃើញថា មានសន្ទុះខ្លាំងក្នុងអាជីពចម្រៀងរបស់លោកត្រឹមប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីលោកខេមរៈ សិរីមន្ត ចាកចេញពីសាន់ដេទៅផលិតកម្មហង្សមាស ។ជាមួយទឹកដមសំឡេងនិងបទចម្រៀងចាក់ដោតចំបេះដូងយុវវ័យផងនោះបានធ្វើឲ្យតារាចម្រៀងវ័យក្មេងនាយចឺមមានសន្ទុះខ្លាំងក្នុងទីផ្សារចម្រៀង ។ សន្ទុះនៃការគាំទ្រនេះហើយ ទើបនាយចឹម បានសម្រេចដើរចេញពីក្រុមកំប្លែងនាយពែកមី ងាកទៅចាប់អាជីពចម្រៀងឲ្យពេញដៃ និងលេចលឺថា នាយ អាចនឹងឈរជំនួសតំណែងតារាចម្រៀងលោកខេមរៈ សិរីមន្ត ត្រឹមតែរយៈពេល១ ឬ២ឆ្នាំទៀតប៉ុណ្ណោះ ។ ការលេចលឺពីការប្រកាសជំហររបស់នាយចឺម បែបនេះហើយ ធ្វើឲ្យមហាជនជាច្រើន រិះគន់នាយ ដោយចាត់ទុកថា«ជាអំនួតរបស់កូនក្មេងម្នាក់» ។ មហាជនមួយចំនួនបានលើកឡើងថា ទើបតែចាប់អាជីពចម្រៀងប៉ុន្មានឆ្នាំប៉ុណ្ណោះ តែមានសម្តីអួតអាងចង់វាយបំពាក់តារាចម្រៀងជើងចាស់ដែលបានប្រឡូកក្នុងអាជីពនេះជាច្រើនឆ្នាំ និងទទួលបានការគាំទ្រពីទស្សនិកជនពេញផ្ទៃប្រទេស ។ ជាងនេះទៅទៀតក៏មានទស្សនិកជនមួយចំនួនទៀតក៏បានរិះគន់ ចំៗលើនាយចឺមថា ជាតារាម្នាក់ដែលភ្លេចកំណើរដើម ក្នុងពេលដែលខ្លួនចាប់កំណើតក្នុងវិស័យសិល្បៈកំប្លែងនោះ តែបែរជាលើកតម្កើងខ្លួនខ្លាំងពេលក្លាយជាតារាចម្រៀងដែលមានឈ្មោះបោះសំឡេងបានបន្តិច។ ជុំវិញការរិះគន់នោះនាយចឺម បានចេញមុខបដិសេធចោលទាំងស្រុងអ្វីដែលបានលើកឡើងនោះ ហើយនាយចាត់ទុកការយល់ឃើញរបស់ទស្សនិកជននេះគឺជាការភាន់ច្រឡំ។ តាមរយៈវីដេអូឃ្លីបដែលបង្ហោះតាមហ្វេសប៊ុកកាលពីពេល ថ្មីៗកន្លងមក នាយចឺម បានបញ្ជាក់ថា «ចាប់តាំងពីខ្ញុំបានងាកមកចាប់អាជីពចម្រៀងនេះ ខ្ញុំមិនដែលបាននិយាយពីការចង់ឈរតំណែងពីរៀមច្បង ចាស់ៗនោះដែរ ។ ខ្ញុំមិនដែលមានចិត្តចង់ប្រកួតប្រជែង ឬប្រឡងប្រណាំងតារាដែលជាសិស្សច្បងរបស់ខ្ញុំឡើយ