Month: December 2017

កម្ពុជា​ស្វែងរក​ទីផ្សារ​ថ្មី​ៗ​បន្ថែម​សម្រាប់​វិស័យ​កាត់ដេរហើយ………!

ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៧ ម៉ោង ១៣:០០   រាជធានីភ្នំពេញ ៖ ខណៈវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង នៅតែជាវិស័យសំខាន់មួយជំរុញកំណើនសេដ្ឋកិច្ច និងផ្តល់ឱកាសការងារ ព្រមទាំងអត្ថប្រយោជន៍ ដល់ពលរដ្ឋរាប់លាននាក់ ក្រសួងពាណិជ្ជកម្ម និងសមាគមរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងកម្ពុជា បានស្វះស្វែងរកទីផ្សារថ្មីសម្រាប់ផលិតផលក្នុងវិស័យនេះ។ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា បច្ចុប្បន្ន កម្ពុជាបានចរចាជាមួយបណ្ដាប្រទេសសហគមន៍អាស៊ីអឺរ៉ុប ដែលមានប្រទេសធំៗចំនួន៥ និងសុទ្ធសឹងតែមានសក្ដានុពលសម្រាប់ទីផ្សារកម្ពុជា រួមមាន រុស្ស៊ី កាហ្សាក់ស្ថាន អាមេនី កៀហ្ស៊ីស៊ីស្ថាន និងបេឡារុស ។ លោកថា ៖« គោលគំនិតស្វែងរកទីផ្សារកម្ពុជា ក្រោយពេលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញទស្សនកិច្ចនៅប្រទេសរុស្ស៊ីកាលពីពេលកន្លងទៅ និងស្នើឲ្យមានការបើកទីផ្សារសម្រាប់កម្ពុជាទៅបណ្ដាប្រទេសសហគមន៍អាស៊ីអឺរ៉ុប » ។ លោកបន្តថា ដើម្បីឲ្យផលិតផលរបស់កម្ពុជាបានចូលទៅកាន់ទីផ្សារសហគមន៍មួយនេះ ជំហានដំបូង កម្ពុជាត្រូវចរចាជាមួយបណ្ដាប្រទេសទាំង៥ឲ្យរួចរាល់សិន ប៉ុន្តែជាលទ្ធផល ពេលនេះ កម្ពុជាបានចរចាជាមួយប្រទេស៣រួចហើយ និងព្រមព្រៀងរួចហើយដែរក្នុងការទទួលយកទំនិញបានកំណត់មួយចំនួន

បងរងាទេ? Full MV បទថ្មី របស់អ្នកនាង ពេជ្រ សោភា តោះទស្សនា (មានវីដេអូ)

ពិតជាអស្ចារ្យ. ណាស់ដែលបទថ្មីរបស់អ្នកនាងពេជ្រ សោភា គឺបទបងរងាទេ? បានចេញMV ជាផ្លូវការនោះ ព្រោះថាប្រិយមិត្តកំពុងតែរងចាំយ៉ាងអន្ទះសារនូវបទចម្រៀងមួយបទនេះ។  តារាចម្រៀងស្រីដែលអាចច្រៀងបានគ្រប់ចង្វាក់ គ្រប់ស្ទាយ គ្រប់បទចម្រៀងទាំងអស់ ហើយក៏អាចនិពន្ធទំនុកច្រៀង និង Melody បានទៀតនោះ លោកអ្នកប្រហែលជាបានស្គាល់គាត់ហើយ មើលទៅនោះ ។ ម្ចាស់បទ What’s ur name ដែលជាបទមានការគាំទ្រច្រើនពីយុវវ័យផងដែរ ហើយមិនយូរប៉ុន្មានផង អ្នកនាងពេជ្រ សោភា ក៏បានចេញនូវចម្រៀងមួយបទទៀតហើយក្រោមចំណងជើងថា បងរងាទេ? ដែលជាបទមនោសញ្ចេតនា និងចំរដូវនេះជារដូវរងាផង ក្រោមស្នាដៃនិពន្ធទំនុកច្រៀង និង Melody របស់ពេជ្រ សោភា ផងដែរ ។ អ្វីដែលពិេសសនោះគឺបទនេះ ជាការសំដែងរួមគ្នារវាងអ្នកនាងពេជ្រ សោភា ជាមួយលោក ឆឹម សក្កដាទៀតផង។ ហើយបទនេះដែរ៖ ច្រៀងដោយ៖ ពេជ្រ សោភា និពន្ធទំនុកច្រៀង ៖ ពេជ្រ សោភា – Tony Winson III និពន្ធ

ពូដា និងមីងភា ចេញបទរួមគ្នា (សុភមង្គលស្នេហ៍) មានវិដីអូ

ទស្សនិកជនប្រាកដជាស្គាល់ច្បាស់ហើយលោក ឈឹម សក្កដាគឺជាតារាសម្តែងភាពយន្តដ៏ឆ្នើមដោយគេឃើញលោកលេចមុខនៅក្នុងខ្សែភាពយន្តជាច្រើនរឿងដែលភាគច្រើនលោកដើរជាតួឯកព្រោះតែរូបរាងដ៏ស្រស់សង្ហាបែបបុរសខ្មែរពេញលក្ខណៈ ព្រមជាមួយនឹងទេពកោសល្យសម្តែងដ៏បិុនប្រសព្វ។   គេក៏ដឹងច្បាស់ថាបុរសសង្ហាឈឹមសក្កដាគឺជាគូស្នេហ៍របស់កំពូលតារាចំរៀងអ្នកនាងពេជ្រសោភា អ្នកទាំងពីរតែងបង្ហោះរូបភាពបែបស្វីតៗ អមជាមួយសារយ៉ាងផ្អែមល្ហែមជាមួយគ្នាជារឿយៗ ធ្វើអោយអ្នកគាំទ្ររបស់អ្នកទាំងពីរខមមិនជូនពរដល់អ្នកទាំងពីរគ្រប់ៗគ្នា។ ថ្មីៗលោកសក្កដាបានបង្ហោះបទចំរៀងរួមគ្នារវាងលោក ច្រៀងរួមគ្នាជាមួយហ្នឹងគូស្នេហ៍យ៉ាងពិរោះរណ្តំថែមទៀតផង។ គួរបញ្ជាក់ថាបទថ្មីរបស់អ្នកទាំងពីរមានចំណងជើងថា (សុភមង្គលស្នេហ៍) គឺជាស្នាដៃនិពន្ធថ្មីដោយលោកសក្កដាផ្ទាល់តែម្តង។   តោះទស្សនាបទចំរៀងរបស់អាយដលទាំងពីរខាងក្រោម៖

ឡុង សុភី បាននិយាយថា ឡៅ ចន្ទ្រា អស់គូប្រកួតក្នុងស្រុកហើយ

ជើងខ្លាំង ឡុង សុភី បង្ហើបថាអ្នកប្រដាល់ល្អគ្រប់ ឡៅ ចន្ទ្រា បានវិវត្តខ្លួនទៅដល់ចំណុចកំពូលទៅហើយ។ បច្ចុប្បន្នគេជឿថា គ្មានអ្នកប្រដាល់រួមជាតិណាអាចបំបាក់អ្នកប្រដាល់ក្លិបឆ័ត្រយោង៩១១បានឡើយ។ ការដែលលើកឡើងបែបនេះគឺក្រោយពេល ឡុង សុភី បានសាកកម្រិតក្បាច់គុនជាមួយប្អូនប្រុស ឡៅ ស៊ីណាត កាលប្រកួតជើងឯកថ្នាក់ជាតិ។ សុភីថា ចន្ទ្រា មានក្បាច់ប្រកួតគ្រោះថ្នាក់ច្រើន ទាំងដៃនិងជង្គង់។ ក្រៅពីនេះ គេក៏ចេះគ្រប់គ្រងអារម្មណ៍បានល្អ ដោយពុំសូវមានចូលវាយទាំងកម្រោលឡើយ។ ជើងខ្លាំងជាច្រើនដែលធ្លាប់ចាញ់ ឡៅ ចន្ទ្រា មាន៖ ផល សោភ័ណ្ឌ ផាន់ គ្រាន់ ឡុង សុភី សុខ សុវណ្ណ ជាដើម។

មិនជឿសោះថា!នៅថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍រយៈ ៥ឆ្នាំ ស្រាប់តែ អ្នកនាង ខាត់ សុឃីម ទម្លាយថា…..!

ជីវិតគ្រួសាររបស់តារាសម្តែងពហុជំនាញ សម័យក៏បាន បុរាណក៏បាន គឺអ្នកនាង ខាត់ សុឃីម បានរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលអស់រយៈពេលជាយូរឆ្នាំមកហើយ និងរឿងអាស្រូវក្នុងគ្រួសារសឹងតែគ្មានទៅហើយ។ ទោះបីជាអ្នកនាង ខាត់ សុឃីម មានវ័យរាងចំណាស់ជាងស្វាមីខ្លាំងក៏ដោយក្តី ពួកគេបានបង្ហាញឲ្យឃើញថា ពួកគេទាំងពីរពិតជាស្រលាញ់គ្នាដោយភាពស្មោះត្រង់ ហើយក៏អាចចាត់ទុកថាជាគូស្នេហាគំរូសម្រាប់សិល្បះករជំនាន់ក្រោយៗផងដែរ។ អ្នកនាង ខាត់ សុឃីម និង ស្វាមី ជាក់ស្ថែង បើយោងតាមគណនីហ្វេសបុករបស់ អ្នកនាង ខាត់ សុឃីម បានបង្ហោះសារផ្អែមល្ហែមរៀបរាប់អំពីថ្ងៃពិសេសនៃសេចក្តីស្នេហារបស់នាងជាមួយនឹងស្វាមី ព្រមទាំងរូបថត Sweet និងទង្វើម្យ៉ាងដែលប្តីរបស់នាងមិនចូលចិត្តធ្វើ។ អ្នកនាង ខាត់ សុឃីម និង ស្វាមី ក្នុងនោះ អ្នកនាង ខាត់ សុខឃីម បានសរសរយ៉ាងដូច្នេះថា: មិនងាយអោយថតទេ ១០ ញញឹមតែ២ គឺថាហេតុតែជាប្រុសស្អាត Idolអូន (លើសពីfan)ខ្ញុំស្រលាញ់នឹងតាមដានគ្រប់សកម្មភាពមិនអោយឃ្លាតពីភ្នែកទេសូម្បីតែអ្នកផ្សេងមិនអោយប៉ះ Happy Anniversary ១២.១២.១២/១២.១២.១៧ love you my sweet husband”៕ អ្នកនាង ខាត់

មិនគួរឲ្យជឿសោះថា!ស្រ្តីម្នាក់សុខចិត្ត…….(សូមចុចអានបន្ត)

បុរសម្នាក់ ដែលមានទំនាក់ទំនងជាមួយមិត្តស្រីជាតុក្កតាសិចនិងប្រពន្ធមែនទែនរបស់គាត់ដែលមានអាយុ ៣៦ ឆ្នាំ បានសារភាពថាគាត់នឹងមិនដឹងត្រូវធ្វើយ៉ាងម៉េចទេ ប្រសិនបើគាត់ត្រូវជ្រើសរើសរវាងអ្នកទាំងពីរនោះ។លោក James អាយុ ៥៨ ឆ្នាំមកពីទីក្រុងអាត្លង់តា រដ្ឋចចចា សហរដ្ឋអាមេរិក បានទិញមនុស្សយន្តសិចឈ្មោះ April កម្ពស់ ១,៥២ ម៉ែត្រកាលពីខែមេសា ក្នុងតម្លៃ ២.៦៧៨ ដុល្លារ នៅពេលភរិយារបស់គាត់ឈ្មោះ Tine ចាប់ផ្តើមមើលថែម្តាយដែលមានជំងឺរបស់គាត់។ សព្វថ្ងៃ គាត់រួមភេទជាមួយតុក្កតានេះ ៤ ដងក្នុងមួយសប្តាហ៍។ នៅក្នុងខ្សែភាពយន្តឯកសារ “The Sex Robots” នៅលើប៉ុស្តិ៍ Channel 4 ដែលនឹងបញ្ចាំងនាពេលខាងមុខ គាត់បានបកស្រាយអំពីរបៀបដែលគាត់ចែករំលែកគ្រែជាមួយតុក្កតាសិចនេះ ហើយនាំនាងចេញទៅក្រៅទទួលទានអាហារពេលល្ងាចជាមួយគ្នា ហើយបានអះអាងថាមនុស្សជាញឹកញយមិនបានកត់សម្គាល់ថា នាងជាតុក្កតាមិនចេះដកដង្ហើមនោះទេ។យោងតាមសារព័ត៌មាន Daily Star បានឱ្យដឹងថា ទំនាក់ទំនងផ្លូវភេទរបស់វិស្វកររូបនេះជាមួយនឹងតុក្កតាសិចថែមទាំងទទួលបានពរជ័យពីប្រពន្ធគាត់ទៀតផង។ James with Harmonyទោះបីជាពីដំបូងលោកស្រី Tine ជួបការលំបាកក្នុងការនិយាយអំពីការញៀនរួមភេទរបស់ស្វាមីជាមួយតុក្កតាក្តី ក៏ប៉ុន្តែឥឡូវគាត់អាចសម្របខ្លួនបានហើយៗនិយាយថា លោកស្រីសប្បាយចិត្តដែលប្តីមិនលួចមានសហាយជាមួយស្រីមែនទែន។ លោកស្រី Tine និយាយ “ខ្ញុំមិនសប្បាយចិត្តទេអំពីរឿងនេះ ប៉ុន្តែវាកាន់តែប្រសើរឡើងនៅពេលដែលពេលវេលាបានកន្លងទៅ។

ពុទ្ធោ!ផ្អើលពេញសាលាទួលស្វាយព្រៃអស់ ដោយសារតែ ពេជ្រ ថៃ…!

ភ្នំពេញ ៖ ពិតជាមានការភ្ញាក់ផ្អើល នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ម្ចាស់ពាន “The Voice Kids Cambodia” រដូវកាលទី១ កុមារពេជ្រ ថៃ ដែលល្បីថា បានទទួលអាហារូបករណ៍នៅសាលាអន្តរជាតិល្បីឈ្មោះមួយ ក្រោយទទួលពានរង្វាន់នោះ ស្រាប់តែមកចូលសិក្សាសាលារដ្ឋ នៅថ្នាក់ទី៨ វិទ្យាល័យទួលស្វាយព្រៃ ទៅវិញ។ នៅថ្ងៃទី១២ ខែធ្នូ កុមារាពេជ្រ ថៃ បានបង្ហាញវត្តមាននៅវិទ្យាល័យទូលស្វាយព្រៃ រាជធានីភ្នំពេញ ដែលរូបគេត្រូវសិក្សាថ្នាក់ទី 8c ខណៈដែលលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស រួមទាំងមិត្តភក្ដិរួមថ្នាក់ បានស្វាគមន៍រូបគេយ៉ាងកក់ក្ដៅ។ កុមារពេជ្រ ថៃ កុមារពេជ្រ ថៃ ដែលទើបចូលរៀនថ្ងៃដំបូង បានថ្លែងឲ្យដឹងថា មូលហេតុដែលរូបគេសម្រេចចិត្តចូលរៀននៅវិទ្យាល័យទួលស្វាយព្រៃ ដោយសារតែរូបគេពេញចិត្តវិទ្យាល័យមួយនេះម្យ៉ាងសាលានៅជិតផ្ទះផង។ យ៉ាងណា ពេជ្រ ថៃ សុំមិនបញ្ជាក់ពីមូលហេតុដែលរូបគេមិនបានចូលរៀននៅ សាលាល្បីឈ្មោះមួយដែលប្រកាសផ្ដល់អាហារូបករណ៍រូបគេនោះទេ។ កុមារល្បីឈ្មោះរូបនេះគ្រាន់តែបង្ហើបថា រូបគេបានប្ដូរការសិក្សាពីថ្នាក់ទី៧ នៃអនុវិទ្យាល័យម្រះព្រៅ ភូមិជ្រៃមួយ ឃុំជ្រៃ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង មកវិទ្យាល័យទួលស្វាយព្រៃ

ស្នេហាមិនមែនជានិស្ស័យដែលកើតឡើងដោយ……!

ស្នេហាមិនមែនជានិស្ស័យដែលកើតឡើងដោយឯកឯងនោះទេ ប៉ុន្ដែគ្រប់យ៉ាងកើតឡើងដោយសារតែមនុស្សពីរនាក់ជាអ្នកបង្កើត ។ បើទោះពេលខ្លះដៃគូស្នេហាទាំងពីរនាក់មិនបានសហការបង្កើតវាក៏ដោយ តែដៃគូម្ខាងទៀតមានក្ដីស្រលាញ់ស្មោះត្រូវព្យាយាមបង្ហាញក្ដីស្នេហ៍ដែលខ្លួនមានអោយដៃគូម្ខាងទៀតបានឃើញដោយមិនខ្លាចនឿយហត់ ហើយគេនឹងមើលឃើញនូវទឹកចិត្តបរិសុទ្ធរបស់យើងចំពោះគេនៅថ្ងៃណាមួយជាក់ជាមិនខាន។ ជាក់ស្ដែងគូស្នេហ៍មួយគូនេះបានរៀបរាប់ដំណើរស្នេហ៍របស់ពួកគេតាមបណ្ដាញសង្គមធ្វើអោយមានការចាប់អារម្មណ៍ព្រោះវាក៏ជារឿងកម្រមួយផងដែរ ដែលពីមនុស្សពុំដែលស្គាល់គ្នា រហូតបានភ្ជាប់ពាក្យក្លាយជាគូដណ្ដឹងហ្នឹងគ្នាបែបនេះ ។ យោងតាមម្ចាស់ហ្វេសប៊ុកឈ្មោះ Phirun Chhel បានបង្ហោះសារមានខ្លឹមសារថា៖ «តើអ្នកជឿលើនិស្ស័យទេ ? 😁 មនុស្សពុំដែលស្គាល់គ្នា 😬 ក៏មិនធ្លាប់ជាមិត្តភក្តិ 😊 ចាប់ផ្តើមដោយក្តីស្រលាញ់តែម្ខាង 😉 និងការតស៊ូមិនដកថយ 💪😅ភាពស្មោះត្រង់ 🤗 ការយកចិត្តទុកដាក់ ☺️បូកផ្សំនឹងស្បែកមុខដ៏ក្រាស់😳ដែលអំណោយផលពី ធម្មជាតិផងនោះ 😂ទីបំផុតទើបអាចលោះយក បេះដូង ❤️Choudy Lay បាន❤️✌️ សំរាប់ខ្ញុំ ក្តីស្រលាញ់មួយនេះពុំមែនជានិស្ស័យ😁ដែលកើតឡើងដោយឯកឯងនោះទេ😊តែគ្រប់រឿងដែលកើតឡើងសុទ្ធសឹងតែជាការបង្កើតឲ្យមាន 😍 និស្ស័យគឺស្ថិតក្នុងដៃអ្នក វាមិនធ្លាក់ពីលើមេឃទេ ! # I tell you, trust me ❤️ EngagementDay😘» យោងតាមម្ចាស់ហ្វេសប៊ុកឈ្មោះ Phirun Chhel សូមជូនពរអ្នកទាំងពីរឲ្យឆាប់បានចូលរោងការ និងស្រលាញ់គ្នារហូតដល់ចាស់កោងខ្នង !!! ដៃគូស្នេហាទាំងពីរនាក់

ខៀវ សុខារ៉ាវី ដកថយពីសិល្បៈវិញ ព្រោះលោកឧកញ៉ាហួងហែង

អ្នកនាងខៀវ សុខារ៉ាវី ដែលជាអតីតគូដណ្តឹងរបស់លោកស៊ុក សុភា ធ្លាប់ដកថយពីពិភពសិល្បៈ រយៈពេលជិត១០ឆ្នាំ ក្រោយពេលផ្តាច់ស្នេហ៍ពីលោកស៊ុក សុភា មុនថ្ងៃមង្គលការមួយថ្ងៃ នៅអំឡុងឆ្នាំ២០០៨ ហើយក្រោយមក ត្រូវបានគេដឹងថា អ្នកនាងបានភ្ជាប់ស្នេហ៍យ៉ាងអាថ៌កំបាំង ជាមួយមន្ត្រីធំផ្កាយ២ ទ្រព្យស្តុកម្នាក់ រហូតទទួលបានចំណងដៃកូនប្រុសម្នាក់។ សុខារ៉ាវី បានវិលមកប្រឡូកនៅក្នុងពិភពសិល្បៈជាថ្មី នៅអំឡុងចុងឆ្នាំ២០១៦ បន្ទាប់ពីបែកធ្លាយដំណឹងបែកស្នេហ៍ពីលោកផ្កាយ២។ ប៉ុន្តែការតាំងចិត្តប្រឡូកជាថ្មីមិនទាន់បានមួយខ្យល់ផង ខៀវ សុខារ៉ាវី ក៏បានដកថយពីសង្វៀនសិល្បៈសន្សំជាថ្មី ក្រោមការលេចឮថា មានឧកញ៉ាសម្បូរទ្រព្យម្នាក់ហួងហែង លែងចង់ឱ្យអ្នកនាងត្រាំត្រែងនៅក្នុងអាជីពសិល្បៈប្រាក់ល្អិតបន្តទៀត។ តាមប្រភពពីតារាសិល្បៈម្នាក់ បានទម្លាយឱ្យដឹងដោយសុំមិនបង្ហាញឈ្មោះថា សុខារ៉ាវី កំពុងត្រូវបានលោកឧកញ៉ាម្នាក់ស្អំបេះដូង ខណៈដែលគេដឹងថា លោកឧកញ៉ារូបនោះ កំពុងល្បីឈ្មោះនៅក្នុងសង្គម មានទ្រព្យវាល់លានដុល្លារ និងមានមុខជំនួញជាច្រើន។ ប្រភពខាងលើបន្ថែមថា លោកឧកញ៉ារូបនោះស្រលាញ់ហួងហែងសុខារ៉ាវី ខ្លាំងណាស់ ដោយធានាជ្រោមជ្រែងលើជីវិតនាងគ្រប់បែបយ៉ាង គ្រាន់តែអ្នកនាងពុំមានសិទ្ធិចេញមុខធ្វើជំទាវស្របច្បាប់តែប៉ុណ្ណោះ។   ប្រភពខាងលើបន្ថែមថា ពេលនេះ សុខារ៉ាវី មានជីវិតហ៊ឺហាមិនចាញ់ជំទាវមួយចំនួនទេ ដែលក្រៅពីមានប្រាក់ចាយវាយពេញៗដៃ ពាក់គ្រឿងពេជ្រទាំងឈុតៗ អ្នកនាងក៏មានទាំងមុខជំនួញ បើកហាង និងរកស៊ីខាងផ្នែកអចលនៈទ្រព្យទៀតផង។ ពោលគឺអាចចាត់ទុកថា អ្នកនាងជាតារាសិល្បៈម្នាក់ ក្នុងចំណោមតារាដែលមានទ្រព្យច្រើន ដូចជា

សូ ដានីតា ប្រកែកមានសង្សារថ្មី ក៏មិនទាន់កំណត់………

  មុននេះបន្តិច មានដំណឹងថា តារាភាពយន្តល្បីឈ្មោះ សូ ដានីតា មានបុរសៗរហូតដល់៣នាក់ តាមប្រជែងស្នេហ៍ក្នុងពេលតែមួយ ប៉ុន្តែដានីតា បានអះអាងថ្មីៗនេះថា រហូតមកទល់ពេលនេះ នាងមិនទាន់មានដៃគូស្នេហាថ្មីនៅឡើយទេ ហើយក៏មិនទាន់អាចកំណត់ពីគម្រោងចូលរោងការបានដែរ…។ ក្រោយពេលបែកស្នេហ៍ពីគូដណ្តឹង លោកឆាយ វិបុល អាណិកជនខ្មែរ រស់នៅកាណាដា សូ ដានីតា បានជំពប់នឹងដំណឹងស្នេហ៍ជាបន្តបន្ទាប់ ខណៈដែលមុននេះបន្តិច លេចឮដំណឹងថា មានបុរស៣នាក់ តាមថ្ពក់ស្នេហ៍ក្នុងពេលតែមួយ ដូចជាអ្នកជំនួញម្នាក់ វ័យ៤០ប្លាយ អាណិកជនខ្មែរ វ័យចំណាស់នៅអាមេរិកម្នាក់ និងតារាសម្តែងម្នាក់ ឧស្សាហ៍សម្តែងឱ្យផលិតកម្មរស្មីហង្សមាស ជាដើម។ ក្រៅពីនោះ ក៏ល្បីថា បានបង្កាត់ភ្លើងស្នេហ៍ជាមួយលោកយ៉ែម សំអូន ផងដែរ។ យ៉ាងណា នៅពេលជួបផ្ទាល់ នៅក្នុងពិធីមង្គលការរបស់សុគន្ធ និសា កាលថ្មីៗនេះ សូ ដានីតា បានអះអាងថា រហូតមកទល់ពេលនេះ បេះដូងរបស់នាងនៅទំនេរ ដោយមិនទាន់មានដៃគូស្នេហាថ្មី ដូចការលេចឮនោះទេ ពោលគឺនាងចាត់ទុកដំណឹងថា មានបុរស៣នាក់ តាមស្នេហ៍នោះ គ្រាន់តែជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ។ ដានីតា បន្ថែមថា