Month: December 2017

អតីតអធិបតី អធិបតីរង នៃក្រុមជំនុំព្រះត្រៃបិដក ពីឆ្នាំ ១៩២៩-ទ.វ ទី៦០

អតីតអធិបតី អធិបតីរង នៃក្រុមជំនុំព្រះត្រៃបិដក ពីឆ្នាំ ១៩២៩-ទ.វ ទី៦០ ១.ព្រះសិរីសម្មតិវង្ស ល្វី ឯម អធិបតីក្រុមជំនុំព្រះត្រៃបិដក និងជា ចាងហ្វាងសាលាបាលីជាន់ខ្ពស់ (១៨៧៩-១៩៥៧) ២.ព្រះមហាព្រហ្មមុនី ទេព អ៊ូ អធិបតីរងទី១ ក្រុមជំនុំព្រះត្រៃបិដក ៣.ព្រះឧត្ដមមុនី អ៊ុម ស៊ូ អធិបតីរង ក្រុមជំនុំព្រះត្រៃបិដក (១៨៨០-១៩៣៩) ៤. ព្រះពុទ្ធឃោសាចារ្យ ជួន ណាត សមាជិកក្រុមជំនុំព្រះត្រៃបិដក (១៨៨៣-១៩៦៩) ៥.ព្រះពោធិវង្ស័ ហួត តាត អធិបតីក្រុមជំនុំព្រះត្រៃបិដក (១៨៩១-១៩៧៥) ៦.ព្រះមុនីកោសល សូរ ហាយ អធិបតីរង ក្រុមជំនុំព្រះត្រៃបិដក (១៩០៥-១៩៧៥) ៧.ព្រះសាសនមុនី កឹម តូ ចន្ទមង្គលោ សមាជិកក្រុមជំនុំព្រះត្រៃបិដក (១៩០៨-១៩៧៥) ៨.ព្រះញាណវង្ស អ៊ុម ស៊ុម សមាជិកក្រុមជំនុំព្រះត្រៃបិដក(១៩១៨-២០០០) ៩.ព្រះញាណសំវរៈ ហេង លាងហោ សមាជិកក្រុមជំនុំព្រះត្រៃបិដក

តារាទាំង៥ដួងនេះ ជាប់ឈ្មោះជាតារា ដែលមានគេនិយាយច្រើនជាងគេបំផុត ប្រចាំឆ្នាំ២០១៧!

ពីមួយឆ្នាំទៅមួយឆ្នាំ យើងសង្កេតឃើញថា រឿងរ៉ាវនៅក្នុងពិភពសិល្បៈ តែងតែកើតមានជារឿយៗ មិនថាតែរឿងអាស្រូវ ឬក៏ពាក្យចចាមអារ៉ាមគ្រប់សព្វបែបយ៉ាង ដែលធ្វើឲ្យប្រិយមិត្តទស្សនិកជន ចេះតែចង់ដឹងចង់តាមដានពីរឿងរ៉ាវព័ត៌មាន ទាក់ទងនឹងតារាទាំងនោះ។ ចង់ដឹងថាមានតារារូបណាខ្លះ តោះតាមដានទាំងអស់គ្នា៖ ១. កុមារា ពេជ្រ ថៃ ម្ចាស់ពាន់រង្វាន់ក្នុងកម្មវិធីប្រលងចម្រៀង The Voice Kids Cambodia រដូវកាលទី១ កុមារា ពេជ្រ ថៃ ត្រូវបានប្រិយមិត្តស្ទើរតែទូទាំងប្រទេស បានជជែកវែកញែកដាក់គ្នា ទាក់ទងទៅនឹងលទ្ធផលជ័យលាភីរបស់ប្អូន។ ប៉ុន្តែមិនថាយ៉ាងណា ការយល់ឃើញរបស់មនុស្សម្នាក់ មានលក្ខណៈខុសៗពីគ្នា រីឯភាពជោគជ័យរបស់ពេជ្រ ថៃ ក៏បានមកពីការបោះឆ្នោតពេញចិត្តស្រលាញ់ របស់មហាជនផងដែរ។ ២. តារាចម្រៀង ម៉ៃ សុគន្ធ អាចនិយាយបានថា តារារូបនេះមានរឿងអាស្រូវច្រើនមិនធម្មតាឡើយ។ លោក ម៉ៃ សុគន្ធ ធ្លាប់បានធ្វើការរិះគន់ទៅលើ កុមារា ពេជ្រ ថៃ ដោយថាប្អូនបានកុហសពីអាយុពិតរបស់ខ្លួន រហូតដល់ថ្នាក់ប្រកាសឲ្យគេយកកុមារារូបនេះ ទៅពិនិត្យ DNA ដើម្បីធ្វើការបញ្ជាក់ថែមទៀតផង ដោយសារតែរឿងនេះ លោកក៏ត្រូវបានមហាជនធ្វើការរិះគន់ចាស់ដៃ។ ចូលមករឿងអាស្រូវផ្សេងមួយទៀត

ខ្លាំងមែន​លោកចោរ! ម្នាក់​ឯងមកភ្ជង់​ប្លន់​កណ្តាល​ក្រុងបាត់ដំបង

ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៧ម៉ោង ១៨:០៥ ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានការភ្ញាក់ផ្អើលឆោឡោមួយ ក្រោយពីមានជនសង្ស័យម្នាក់ ជិះម៉ូតូតែម្នាក់ឯងមកឈប់នៅមុខហាងដូរលុយ និងលក់គ្រឿងអលង្ការមួយកន្លែង ហើយដើរចូលក្នុងដកកាំភ្លើងភ្ជង់ស្ត្រីជាម្ចាស់ផ្ទះ ប៉ងប្លន់ទ្រព្យសម្បត្តិ ក៏ប៉ុន្តែឱកាសមិនអំណោយផល គឺមិនបានសម្រេចនោះទេ ដោយត្រូវម្ចាស់ប្រទាញប្រទង់កាំភ្លើងជាមួយជនសង្ស័យនិងស្រែកឡើង ធ្វើឱ្យជនសង្ស័យរត់ឡើងម៉ូតូជិះគេចខ្លួនបាត់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៤ និង២៥នាទីរសៀលថ្ងៃទី២៧ ធ្នូ ស្ថិតនៅផ្ទះយីហោ «៧៥» ក្នុងភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ សេចក្តីរាយការណ៍បន្តថា ស្ត្រីរងគ្រោះជាម្ចាស់ផ្ទះខាងលើ មានឈ្មោះគង់ សុខថា អាយុ៤១ឆ្នាំ ។ រីឯជនសង្ស័យមិនត្រូវស្គាល់អត្តសញ្ញាណនោះ ពេលធ្វើសកម្មភាពគឺពាក់មួកសុវត្ថិភាព និងជិះម៉ូតូម៉ាកហ្សូ៊មើ ពណ៌ទឹកក្រូច តែម្នាក់ឯង ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងចុះអន្តរាគមន៍ដោយសាកសួរស្ត្រីរងគ្រោះជាម្ចាស់ផ្ទះ និងពិនិត្យកាមេរ៉ាសុវត្ថិភាព ដើម្បីស្វែងរកជនសង្ស័យខាងលើ ។ ករណីនេះ ត្រូវបានចាត់ទុកថា ជាសំណាងល្អបំផុតសម្រាប់ម្ចាស់ផ្ទះ ខណៈដែលទៅប្រទាញប្រទង់កាំភ្លើងជាមួយចោរហើយ មិនត្រូវបានបាញ់សម្លាប់នោះ ។ ប៉ុន្តែបើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចវិញថា អាចជាកាំភ្លើងជ័រ

បុរសចំណាស់ទប់ទល់បញ្ហាគ្រួសារលែងរួច ផ្តាច់​ជីវិត​ជាលើ​ក​ទី២…..!

ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៧ម៉ោង ១៧:៣៥ រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានការភ្ញាក់ផ្អើលមួយ កាលពីវេលាម៉ោង០៣ និង៣០នាទីរសៀលថ្ងៃទី២៧ ធ្នូ នេះ ក្រោយពីបានប្រទះឃើញបុរសចំណាស់ម្នាក់ចង.កសម្លាប់ខ្លួននៅក្នុងផ្ទះម្តាយរបស់គាត់ ផ្ទះលេខ១៤៩១ ក្នុងភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។ សេចក្តីរាយការណ៍បន្តថា បុរសរងគ្រោះខាងលើ មានឈ្មោះគួយ ជួ អាយុ៥៣ឆ្នាំ ជាអ្នកធ្វើម្ហូបការ មានប្រពន្ធ និងកូនប្រុសម្នាក់អាយុ១៧ឆ្នាំ បច្ចុប្បន្នស្នាក់នៅក្នុងភូមិកើតហេតុខាងលើ (ផ្ទះកើតហេតុ នៅក្បែរផ្ទះជនរងគ្រោះ) ។ បើតាមការអះអាងស្ត្រីជាប្អូនស្រីរបស់ជនរងគ្រោះបានអះអាងថា មូលដែលហេតុធ្វើឱ្យបងប្រុស (ជនរងគ្រោះ) ចង.កសម្លាប់ខ្លួននេះ គឺដោយសារមានក្នុងគ្រួសារគាត់មានវិបត្តិធ្ងន់ធ្ងរណាស់ ជាពិសេសគឺរឿងលុយជំពាក់ធនាគារតែម្តង គឺចំនួន៣ពាន់ដុល្លារ ។ ស្ត្រីជាប្អូនបន្តថា កាលពី១ខែមុន បងប្រុសរូបនេះក៏ធ្លាប់បានលេបថ្នាំសម្លាប់ខ្លួនម្តងដែរ តែបាននាំគ្នាជួយគាត់ទាន់ពេល ។ គាត់បន្តទៀតថា កាលពីយប់ថ្ងៃទី២៦ ធ្នូ ២នាក់ប្តីប្រពន្ធបានឈ្លោះគ្នាយ៉ាងខ្លាំងទៀត ដោយឮប្រពន្ធរអ៊ូរទាំប្តីថា អត់ការងារធ្វើហើយ ទៅជំពាក់លុយធនាគារទៀត ។

ព្រឹក​ឡើង​ភ្ញាក់ផ្អើល​ដោយ​ឃើញ​មាន​ឈាម​ស្រោច​ខ្លួន​បុរស​ម្នាក់

ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៧ម៉ោង ១៦:៤៦ រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្តូកស្តឹង ដោយមានស្នាមរបួសបែកក្បាលឈាមហូរស្រោចខ្លួន បានស្លាប់បាត់បង់ជីវីតហើយកាលពីវេលាម៉ោង១១យប់ថ្ងៃទី២៦ ខែធ្នូនេះ បន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែតបានតែមួយថ្ងៃ ។ គួរបញ្ជាក់ថា បុរសរូបនោះត្រូវបានគេប្រទះឃើញដេកផ្កាប់មុខ និងមានស្នាមរបួសបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥នឹង១៥នាទីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ស្ថិតតាមបណ្តោយផ្លូវបេតុងត្រង់ចំណុចខាងក្រោយកន្លែងលក់ផ្កា ក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។ បុរសរូបនោះពុំត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ មានអាយុប្រមាណជាង៣០ឆ្នាំ ស្លៀកខោជើងវែងពណ៌ប្រផេះ អត់ពាក់អាវ ដោយមានស្នាមរបួស ជាំដើមដៃទាំង២ និងបែកក្បាល ។ សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថានៅវេលាម៉ោងប្រមាណ២រំលងអធ្រាត្រ ចូលថ្ងៃទី២៥ ខែធ្នូ មានសម្លេងឆ្កែព្រូស និងមានសម្លេងមនុស្សស្រែឡូឡា ។ លុះព្រឹកឡើងស្រាប់តែអ្នកថែទាំផ្កាប្រទះឃើញបុរសនោះរងរបួសដេកសន្លប់ ទើបមានការភ្ញាក់ផ្អើលតែម្តង ។ គេពុំដឹងពី មូលហេតុអ្វីបានជាបុរសនោះរងរបួសនូវឡើយទេ ហើយសពត្រូវបានបញ្ជូនមកកាន់ឈាបនដ្ឋានវត្តទួលសង្កែ ដើម្បីបូជាតាមប្រពៃណី ៕ ប្រភពពីកោះសន្តិភាព

សង្ស័យប្រពន្ធផិត ប្តីចាប់ស្រាតពិនិត្យមើលហើយ…..!

ថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០១៧ ជីវិតប្តីប្រពន្ធ បើមិនជឿទុកចិត្តគ្នា សង្ស័យគ្រប់រឿង រមែងរស់នៅជួបរឿងរ៉ាវរកាំរកូសគ្នា ឥតស្វាង។ ជាក់ស្តែង ប្តីប្រពន្ធ១គូនេះ ប្តីកើតរោគ ប្រចណ្ឌសង្ស័យប្រពន្ធឥតឈប់ឈរ ម្តងចោទ ប្រពន្ធដាក់អ្នកនេះ ម្តងដាក់អ្នកនោះ សូម្បីតែ ប្រពន្ធទៅបេះបន្លែស្លនៅខាងក្រោយផ្ទះ ក៏ប្តីមិន ទុកចិត្តដែរ ក៏ចាប់ស្រាតពិនិត្យប្រដាប់មើល ខ្លាចប្រពន្ធលួចមានសហាយ…។ នាងសាង សាមឿន អាយុ៣៥ឆ្នាំ រស់នៅភូមិកោងយ៉ោង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា ឪពុកនាងឈ្មោះម៉ាត់ សាង (ស្លាប់) ម្តាយឈ្មោះឯក នី អាយុ៥៩ឆ្នាំ នាងជាកូនទី៤ ក្នុងចំណោមបងប្អូន៧នាក់។ កាលពី ក្មេង ដោយសារក្រុមគ្រួសារមានជីវភាពមិនសូវធូរធារ នាងគ្មានឱកាសបានរៀន សូត្រជ្រៅជ្រះដូចគេឡើយ លុះធំពេញក្រមុំ ម្តាយទុកឪពុកដាក់ឱ្យរៀបការជាមួយ ប្តីឈ្មោះភោគ សុភ័ក្រ អាយុប្អូននាង៤ឆ្នាំ រួមរស់ជាមួយគ្នាបង្កើតបានកូន៣នាក់ (ប្រុស១ ស្រី២) ជាចំណងអាពាហ៍ពិពាហ៍។ កាលពីរៀបការហើយថ្មីថ្មោង ប្តី ស្រលាញ់ថ្នាក់ថ្នមជឿទុកចិត្តលើប្រពន្ធណាស់

ពូកំណាចខឹងក្មួយស្រីអាយុ១០ឆ្នាំ លេងហ្គេមទូរស័ព្ទ ទាញខ្សែភ្លើងវាយកន្ទួលពេញខ្លួន

ថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០១៧ ភ្នំពេញ ៖ បុរសម្នាក់ បានសុំកូនពីបងស្រីយកមកចិញ្ចឹម តែបែរជាប្រើអំពើហិង្សាវាយដំទៅលើក្មួយស្រីជារៀងរាល់ថ្ងៃ ជាក់ស្តែង គ្រាន់តែខឹងក្មួយស្រីអង្គុយលេងហ្គេមទូរស័ព្ទ ក៏ស្រាប់តែយកខ្សែភ្លើងបត់ជាបួន រួចវាយរហូតដល់មានស្នាមកន្ទួលពេញខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ និង២០នាទីរសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចនៅផ្ទះលក់ចាប់ហួយមួយកន្លែង ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ក្មេងស្រីរងគ្រោះ ដែលត្រូវឪពុកមាវាយនឹងខ្សែភ្លើង បណ្តាលឱ្យមានស្នាមរបួសកន្ទួលពេញខ្លួន មានឈ្មោះលី ស្ស៊ា អាយុ១០ឆ្នាំ ស្នាក់នៅជាមួយឪពុកមា ក្នុងភូមិសង្កាត់កើតហេតុខាងលើ និងមានស្រុកកំណើតនៅស្រុកមេមុត ខេត្តកំពង់ចាម មានឪពុកឈ្មោះថន អាយុ៥៧ឆ្នាំ មុខរបរធ្វើចម្ការ ម្តាយឈ្មោះអុច រស់នៅខេត្តកំពង់ចាម។ ចំណែកបុរសជាឪពុកមា ដែលបានប្រើអំពើហិង្សាវាយដំក្មេងស្រីរងគ្រោះ ឱ្យរងរបួសពេញខ្លួននោះ មានឈ្មោះនួន ចិន្តា ហៅប៉ាអាម៉ាប់ អាយុ៥៤ឆ្នាំ មុខរបរលក់ដូរចាប់ហួយ មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។ តាមប្រភពពីប្រជាពលរដ្ឋក្បែរផ្ទះកើតហេតុខាងលើ បានរៀបរាប់ប្រាប់សមត្ថកិច្ច និងប្រជាការពារថា ពួកគាត់បានឃើញបុរសឈ្មោះនួន ចិន្តា ហៅប៉ាអាម៉ាប់ វាយទៅលើក្មេងស្រីរងគ្រោះ ត្រូវជាក្មួយស្រីដែលខ្លួនបានមកចិញ្ចឹមរស់នៅជាមួយយ៉ាងធ្ងន់ធ្ងរ

ម្តាយមិននៅផ្ទះ កូនក្រមុំនាំសង្សារចូលបន្ទប់….!

ថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០១៧ យុវតីសម័យថ្មីនេះមួយចំនួនថ្លើមធំណាស់ គ្រាន់តែបង្កាត់ភ្លើងស្នេហ៍ជាមួយសង្សារមិនបានប៉ុន្មាន ផង ឱ្យគេនែបនិត្យបាត់ទៅហើយ។ យ៉ាងណាមិញនារីម្នាក់នេះ ធំឡើងមិនទាន់បាត់ធុំក្លិនទឹកដោះ ម្តាយផង ក៏ភ្លើតភ្លើននឹងល្បែងស្នេហ៍ លុះម្តាយមិននៅផ្ទះ ក៏នាំសង្សារចូលបន្ទប់ប្តូរសាច់ប្តូរឈាម ទីបំផុត បានត្រឹមតែសោកា សង្សាររត់ចោលបាត់…។ នាងស៊ឹម លិន អាយុ២១ឆ្នាំ រស់នៅភូមិកោងយ៉ោង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា នាងជាកូនទី៦ ក្នុងចំណោមបងប្អូន៧នាក់ (ស្រី៣ ប្រុស៤) ដែលម្តាយមានឈ្មោះព្រឹម ឡាង ឪពុកឈ្មោះរ៉ាត់ ស៊ឹម (ស្លាប់)។ នាងមានប្តីឈ្មោះឃា សុខឃាង អាយុបងនាង៤ឆ្នាំ ជាអ្នកភូមិត្មាតប៉ើង ឃុំព្រីងធំ ស្រុក ខេត្តជាមួយគ្នា ដែលយកគ្នាជាប្តីប្រពន្ធតាំងពីឆ្នាំ២០១៥ និងរួមរស់ជាមួយគ្នាបង្កើតបានកូនប្រុសម្នាក់ ជាចំណង និស្ស័យ។ លោកឃា សុខឃាង និងនាងស៊ឹម លិន នាងរំលឹកពីប្រវត្តិស្នេហ៍ថា កាលពីក្រមុំ មានថ្ងៃមួយ លោកសុខឃាង បានមកដើរលេងក្នុងុភូមិនាង ហើយ

សង្សារថ្មីវ៉ៃសង្សារចាស់ រយះក្បាល រួចដឹកដៃខាងស្រីទៅបាត់

ភ្នំពេញ ៖ បុរស២នាក់ សង្ស័យស្រលាញ់ស្រីជាន់លេខរៀងគ្នា ទើបធ្វើឱ្យកើតមានគំនុំក្នុងចិត្តរៀងៗខ្លួន លុះទ្រាំលែងបាន ក៏កើតជាអំពើហិង្សា ដោយភាគីប្រុសស្នេហ៍ថ្មី បានវាយទៅលើភាគីបុរសជាសង្សារចាស់ បណ្តាលឱ្យរយះក្បាលហូរឈាម ឈឺទាំងខ្លួន ឈឺទាំងចិត្ត ត្បិតក្រោយពេលវាយសត្រូវស្នេហាឱ្យរងរបួស ហើយជនបង្កហេតុបានដឹកដៃខាងស្រីរត់គេចខ្លួនបាត់។ ករណីជម្លោះដណ្តើមស្រី ក្លាយជាអំពើហិង្សា វាយភាគីម្ខាងឱ្យរយះក្បាលនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ នៅតាមផ្លូវលំមុខសិប្បកម្មកាត់ដេរមួយកន្លែង ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ភាគីបុរសរងគ្រោះ និងជាគូស្នេហ៍ចាស់ ដែលទទួលរងរបួសរយះក្បាលនោះ មានឈ្មោះវ៉ាន់ ណាលុច ហៅពិសិដ្ឋ អាយុ២៨ឆ្នាំ មុខរបរជាងជួសជុលទូរស័ព្ទ នៅភូមិព្រៃស្វាយ តែពេលថ្ងៃឆ្លៀតមកធ្វើការងារកាត់ដេរស៊ីថ្ងៃ នៅក្នុងសិប្បកម្មទីតាំងកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិកោះជ្រូក ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ចំណែកភាគីជនបង្កហេតុ ដែលជាគូស្នេហ៍ថ្មី ព្រមទាំងនារីជាតួអង្គស្រី មិនស្គាល់អត្តសញ្ញាណទេ គ្រាន់តែដឹងថា ពួកគេគឺជាអ្នករួមការងារជាមួយគ្នា និងស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើ។ តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា បុរសទាំង២នាក់ ទាំងជនបង្កហេតុ និងជនរងគ្រោះ គឺជាអ្នករួមការងារក្នុងសិប្បកម្មជាមួយគ្នា ហើយភាគីជនបង្កហេតុបានស្រឡាញ់នារីម្នាក់ ដែលធ្វើការជាមួយគ្នាដែរ

ប្តីពូកែក្បាច់ ប្រពន្ធឱបបង្វេចរត់

ជាទូទៅ ការរួមសង្វាសរវាងគូសង្សារ ឬប្តីប្រពន្ធ ខ្មែរយើង ច្រើនអនុវត្តតាមក្បាច់ធម្មជាតិបង្កើតមក តែបើពួកអឺរ៉ុប ចូលចិត្តក្បាច់៣២បែប ដែលនារីខ្មែរ យើងមិនចូលចិត្តឡើង។ សម្រាប់បុរសម្នាក់នេះ ត្រូវបានអតីត ប្រពន្ធទម្លាយថា នាងឱបបង្វេចរត់ចោលប្តី មិនមែនមកពីកត្តាជីវភាពក្រីក្រឡើយ គឺទ្រាំកម្លាំងតណ្ហាប្តីមិនបាន ដែលចូលចិត្តប្រើស្នៀតចំតិតចំតូងអាក្រក់អាក្រី ដូចពួកអឺរ៉ុប និងមានរយៈពេលយូរស្ទើរដាច់ខ្យល់ស្លាប់…។ លោកដាំ ភក្តី អាយុ៣៩ឆ្នាំ រស់នៅភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា លោកមាន ស្រុកកំណើតនៅភូមិទួលប៉ែន ឃុំតាអុង ស្រុកចម្ការលើ ខេត្ត កំពង់ចាម ឯណោះ ប៉ុន្តែក្រោយពីរៀបការជាមួយប្រពន្ធឈ្មោះចេវ ហាច អាយុប្អូន២ឆ្នាំ ក៏បាននាំគ្នាធ្វើចំណាកស្រុកមករកស៊ីនៅ ទីកន្លែងកំពុងរស់នៅសព្វថ្ងៃនេះ រួមរស់ជាមួយគ្នាបង្កើតបានកូន២នាក់ សម្រាប់តពូជពង្សវង្សត្រកូលទៅថ្ងៃមុខ។ នៅពេលរួម រស់ជាមួយគ្នាដំបូង ប្តីប្រពន្ធលោកស្រលាញ់ល្អូកល្អិននឹងគ្នាណាស់ ដូចទឹកនិងត្រី និងខំប្រឹងរកស៊ីស្មើដៃគ្នា រហូតសន្សំប្រាក់ទិញបាន ដីស្រែចម្ការ សម្រាប់បង្កបង្កើនផល សង់ផ្ទះធំទ្រនំខ្ពស់ មានសម្ភារៈប្រើប្រាស់ឥតខ្វះ មានជីវភាពធូរធាររស់នៅមានមុខមាន មាត់ក្នុងស្រុកភូមិម្នាក់ដែរ។ លុះក្រោយមក លោកបានរាប់អាន ស្រីម្នាក់ឈ្មោះម៉ែ