Mbappe ថា Ronaldo លែង​ជា​Idol​ក្នុង​ចិត្ត​ទៀត​ហើយ

ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៧ម៉ោង ១៥:៥៣

តាមប្រភពព័ត៌មាន Goal បានឲ្យដឹងថា កីឡាករជើងខ្លាំងវ័យក្មេងអាយុ១៩ឆ្នាំ Kylian Mbappe បង្ហើបថា Ronaldo ធ្លាប់ជាអាយដលក្នុងបេះដូងរបស់ខ្លួន តែពេលនេះមិនមែនទេ ។
382b4d6435a765c00877275909186767-1-780x455
Mbappe និយាយថា ៖ “គាត់គឺជាអាយដលក្នុងកុមារភាពរបស់ខ្ញុំ ហើយរាល់ពេលខ្ញុំទៅលេងនៅ Valdebebas គឺវាតែងតែអស្ចារ្យពេលដែលខ្ញុំឃើញគាត់ ។ តែពេលនេះ ខ្ញុំគឺជាដៃគូប្រជែងរបស់គាត់ ។ អ្វីដែលខ្ញុំត្រូវធ្វើហើយចង់បាន គឺមានតែឈ្នះតែមួយមុខគត់ ។ ខ្ញុំមិនខ្វល់ថាជានរណានោះទេ ។”

កីឡាករដែលទើបតែគ្រប់១៩ឆ្នាំរូបនេះ បានបន្តថា ៖ “ខ្ញុំសរសើរគាត់កាលពីខ្ញុំនៅតូច ។ តែពេលនេះគ្មានទៀតទេ ។ ខ្ញុំទៅ Bernabeu គឺដើម្បីតែឈ្នះមួយមុខគត់ ។ ក្នុងនាមជាម្ចាស់ពាន Ballon d’Or ចំនួនប្រាំ គាត់គឺជាកីឡាករខ្លាំងមួយរូប ។ តែនៅទីនេះ ក៏មានជើងខ្លាំងដែរ ដែលរួមមាន Neymar និង Edinson ។”

គួរបញ្ជាក់ផងដែរថា Mbappe បានបដិសេធមិនទៅ Real Madrid ហើយព្រមចូលលេងនៅ PSG ជាមួយនឹងមិត្តសម្លាញ់ Neymar ក្នុងតម្លៃខ្លួន២១៤លានដុល្លារ ។ តាំងពីចូលលេងមក រូបគេបានជួយក្រុមគួរឲ្យកត់សម្គាល់ ៕

Add a Comment

Your email address will not be published. Required fields are marked *