អាណិត​តែ​ក្មេង​ទេ ទើប​អាយុ​១​ឆ្នាំ​៣​ខែ​សោះ

ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៧ម៉ោង ១៤:២២

ខេត្តមណ្ឌលគីរី ៖កុមារជនជាតិដើមភាគតិចព្នងម្នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ក្រោយពីជិះម៉ូតូ ជាមួយឪពុកម្តាយជួបគ្រោះថ្នាក់ចរាចរណ៌កាលពីវេលាម៉ោង៥នឹង៣០នាទីល្ងាច នៅថ្ងៃទី២៧ ខែឆ្នូ ឆ្នាំ២០១៧ ។

c4ca4238a0b923820dcc509a6f75849b-63-780x455
ប្រភពបានឲ្យដឹងថា គ្រោះថ្នាក់ខាងលើនេះបានកើតនៅចំណុចភូមិក្រង់តេះ ឃុំក្រង់តេះ ស្រុកពេជ្រាដា ដោយជនរងគ្រោះជិះម៉ូតូដួលខ្លួនឯង សង្កត់លើកូនតូច ស្លាប់យ៉ាងអាណោចអាធ័ម ។

ប្រភពបន្តថា ឪពុកជាអ្នកបើកបរឈ្មោះព្លឺន ព្យាក់ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិព្នង របួសស្រាល រស់នៅភូមិ ប៊ូស្រា ឃុំប៊ូស្រា ស្រុកពេជ្រាដា ជិះម៉ូតូម៉ាកវេវ ពណ៌ខៀវ គ្មានស្លាកលេខ ។ រួមដំណើរជាមួយប្រពន្ឋឈ្មោះ ចាស់ ប្លែង ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិព្នង មិនមានរបួស ។

ចំណែកកូនឈ្មោះ ព្យាក់ ស្រីពៅ ភេទស្រី អាយុ១ឆ្នាំ៣ខែ ស្លាប់នៅកន្លែងភ្លាមៗ ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ខាងលើនេះបណ្តាលមកពី មូលហេតុជិះម៉ូតូរអិល នៅផ្លូវចំណោត ។ ក្រោយកើតហេតុសមត្ថកិច្ចមិនបានឃាត់ខ្លួននរណាម្នាក់នោះទេ ព្រោះបង្កឡើងដោយខ្លួនឯង ៕

ប្រភពពីកោះសន្តិភាព

Add a Comment

Your email address will not be published. Required fields are marked *