នាយ​កុយ​ស្នើ​ទូរទស្សន៍​នានា​កុំ​បំបាត់​ចោល​កម្មវិធី​កំប្លែង

ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៧ម៉ោង ២០:០០

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​បង្ហោះ​សារ​សម្តែង​ការ​ព្រួយបារម្ភ​រឿង​បាត់បង់​កម្មវិធី​សម្តែង​នោះ​មក តារា​កំប្លែង​នាយ​កុយ បាន​ចេញ​វី​ដេ​អូ​ឃ្លី​ប​ថ្មី​មួយទៀត​ទទូច​សូម​ឱ្យ​បណ្តា​ស្ថានីយទូរទស្សន៍​នានា​កុំ​បំបាត់​សិល្បៈ​កំប្លែង​ចោល ដោយ​គួរ​បង្កើត​ឲ្យ​មាននៅ​ក្នុង​កម្មវិធី​ណាមួយ ។

2
នាយ​កុយ​អះអាង​ថា «​ក្នុង​នាម​ជា​អ្នកសិល្បៈ​ដែល​បាន​ចូលរួម​សម្តែង​តាំងពី​ឆ្នាំ​៨០​មក ខ្ញុំ​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​បម្រើ​ទស្សនិកជន​គ្រប់​ស្រទាប់​ឱ្យ​បាន​សប្បាយ​រីករាយ បើ​ទោះបីជា​ពេល​សម្តែង​ខ្លះ​ខ្ញុំ​មានការ​លើសលស់​ពាក្យ​សម្តី​ប​ន្តិ​បន្តួច​ក៏​ដោយ ។ បន្ទាប់​ពី​បញ្ចប់​ការ​សម្តែង​កំប្លែង​នៅ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​មក ខ្ញុំ​បាន​មក​ចូល​លែង​កំប្លែង​ជា​ប្រចាំ​នៅ​ស្ថានីយទូរទស្សន៍​CTN​រហូត​មក​ដល់​បច្ចុប្បន្ន​ដើម្បី​បម្រើ​អារម្មណ៍​ទស្សនិកជន​រៀង​រាល់​ចុង​ស​ប្តា​ហ៍ ។ ប៉ុន្តែ​ពេល​នេះ​ការ​សម្តែង​នៅ​ស្ថានីយទូរទស្សន៍​មួយ​នេះ​ប្រហែលជា​ត្រូវ​បាត់​ទៅ​វិញ ដោយសារ​កម្មវិធី​មន្ត​ស្នេហ៍​សំនៀង ដែល​ក្រុម​កំប្លែង​របស់ខ្ញុំ​ត្រូវ​សម្តែង​រាល់​ស​ប្តា​ហ៍​នោះ​នឹង​ត្រូវ​បិទ​នៅ​ដំណាច់ខែ​នេះ​ ។

5
នាយ​កុយ បាន​ស្នើ​សុំ​ដល់​អគ្គនាយក​ស្ថានីយទូរទស្សន៍​នានា បង្កើត​កម្មវិធី​សម្តែង​កំប្លែង​​នៅ​ក្នុង​កម្មវិធី​ណាមួយ ដ្បិត​ការ​សម្តែង​របស់​ក្រុម​នាយ ផ្តល់​កម្រៃ​ឲ្យ​ត្រឹមតែ​៣០០​ដុល្លារ​ប៉ុណ្ណោះ​។ សម្រាប់​ទឹកប្រាក់​នេះ​នាយ​ត្រូវ​ចែក​ឲ្យ​សមាជិក​សម្តែង​១០​នាក់​ឯណោះ ។

បន្ទាប់​ពី​តារា​កំប្លែង​នាយ​កុយ បាន​ត្អូញត្អែរ​ពី​ការ​បាត់​ឱកាស​សម្តែង​តាម​បណ្តា​ទូរទស្សន៍​​នានា​មក អ្នក​នាង​ខាត់ សុ​ឃី​ម បាន​សម្តែង​ការ​ឈឺចាប់​ជំនួស​តារា​កំប្លែង​រូប​នេះ ប្រសិនបើ​បញ្ហា​នោះ​ពិតជា​ដូច​ការ​លើក​ឡើង​មែន ។

2
អ្នក​នាង​ខាត់ សុ​ឃី​ម បាន​សម្តែង​ការ​ខកចិត​ក្នុង​ពេល​ដែល​បាន​ទទួល​ដំណឹង​នោះ​ពី​នាយ​កុយ ហើយ​នាង​ចាត់​ទុក​វា​គឺជា​ការ​បោះបង់​ចោល​អ្នកសិល្បៈ​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​មាន​ស្នាដៃ​រាប់​មិន​អស់​ឱ្យ​នៅ​ឯកា ។

តាម​រយៈ​សារ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​អ្នក​នាង​ខាត់ សុ​ឃី​ម រៀបរាប់​ថា​៖ «​បើសិនជា​ខ្ញុំ​និយាយ​​ថា ​គេ​មិនសូវ​ឲ្យ​តម្លៃ​លើ​សិល្បៈ​បុរាណ ឬ​ក៏​សិល្បៈ ចាស់​ៗ អ្នកខ្លះ​ថា​ខ្ញុំ​ច្រណែន ឬ​ក៏​ថា​ខ្ញុំ​ធ្វើ​ដើម្បី​ប្រយោជន៍​ខ្លួនឯង ។ ខ្ញុំ​និយាយ​ហ្នឹង​ធ្វើ​ដើម្បី​ប្រយោជន៍​រួម​ទេ ដូច​ជា​បង​កុយ​គាត់​មានការ​សម្តែង​យូរ​ឆ្នាំ និង​មាន​ស្នាដៃ​ជូន​មហាជន​មិន​តិច​ទេ តើ​ពិតជា​ត្រូវ​បាត់​អាជីព​នេះ​តើ​មែន​ទេ ? កាលពីមុន​ម៉េច​ត្រូវការ​គាត់ ? ចុះ​ពេល​នេះ​ម៉េច​ក៏​ចេះ​តែ​បំបាត់​សិល្បៈ ចាស់​ៗ​អ៊ីចឹង? តើ​ខ្ញុំ​គួរតែ​ឈឺចិត្ត​ជំនួស​គាត់​ដែរ​ទេ​ ។

1
អ្នក​នាង​ខាត់ សុ​ឃី​ម បាន​ទម្លាយ​រឿង​ពិត​មួយ​ក្នុង​អាជីព​សិល្បៈ​របស់​នាយ​កុយ​ថា «ព្រឹក​មិ​ញ​ខ្ញុំ​កាត់សក់​ជាមួយ​គាត់ តែ​ខ្ញុំ​ចាំ​គាត់​យ៉ាង​យូរ ។ ខ​ល​តាំងពី​ម៉ោង​៦​ព្រឹក​រហូត​ដល់​ម៉ោង​៩​គឺ​គាត់​មិន​បាន​លើក​ទេ ។ ក្រោយមក​បាន​ខ្ញុំ​ឃើញ​គាត់​ខ​លម​ក​ខ្ញុំ ។ ខ្ញុំ​ពិតជា​អរ​ខ្លាំង​ដោយ​បានឮ​សំឡេង​គាត់ ។ គាត់​ប្រាប់​ខ្ញុំ គាត់​ឈឺ​ហើយ ។

4
គាត់​ប្រឹង​សម្តែង​ទាល់តែ​ចប់នេះ​ហើយ​ជីវិត​អ្នកសិល្បៈ ពិបាក​ស្រណុក​ទុក​មួយ​ដុំ សំខាន់​​សម្តែង​ឱ្យ​ចប់ គាត់​មក​ទាំង​ឈឺ អាណិត​គាត់​ខ្លោចចិត្ត​តើ​គួរតែ​ត្រូវ​បំភ្លេច​ពួក​គាត់​មែនឬ​ ៕

3

6

Add a Comment

Your email address will not be published. Required fields are marked *