តារាចម្រៀងស្រី Original Song អេដា ជួប​គ្រោះថ្នាក់រអិលដួល​​បោកក្បាលនៅ​ភ្នំ​ទឹកកកពេល​កំពុង​ជិះស្គី​ នៅ​ប្រទេស​​អាល្លឺម៉ង់

រាជធានីភ្នំពេញ ៖ តារាចម្រៀងស្រី Original Song អេដា ដែលមានឈ្មោះពិតថា ក្រូច ចរិយា ខណៈដែលបានធ្វើដំណើរកម្សាន្តក្នុងឱកាសចុងឆ្នាំជាមួយគូស្នេហ៍ លោក Allen Tan ដោយបានធ្វើដំណើរកម្សាន្តស្ទើរជុំវិញតំបន់អឺរ៉ុបនោះ បានជួប​គ្រោះថ្នាក់រអិលដួល​​បោកក្បាលនៅ​ភ្នំ​ទឹកកក ពេល​កំពុង​ជិះស្គី​ ​បានរងរបួសគួរសម។

6
បើតាមប្រភពពី Admin ដែលត្រូវជាអ្នកគ្រប់គ្រងផេកហ្វេសប៊ុករបស់តារាចម្រៀង អេដា បានប្រាប់ឲ្យដឹងថា «មុននេះបន្តិច បងដា បានរអិលជើងធ្លាក់ ពេលកំពុងលេងស្គីលើភ្នំទឹកកក នៅប្រទេសអាល្លឺម៉ង់ ពេលនេះ បានបញ្ជូនទៅកាន់មន្ទីរពេទ្យជិតបំផុត ដើម្បីពិនិត្យ ព្រោះមានការប៉ះទង្គិចក្បាល រង់ចាំលទ្ធផលល្ងាចនេះ! សូមជួយបួងសួងឲ្យគាត់ផង -Admin»។

8
គួរបញ្ជាក់ថា កញ្ញា អេដា មានគម្រោងធ្វើដំណើរកម្សាន្តនាបំណាច់ឆ្នាំ២០១៧ ឆ្លងឆ្នាំ២០១៨ នេះ មានចំនួន ៨ប្រទេស គឺទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ថ្ងៃទី១៦-២២ ខែធ្នូ ឆ្នាំ២០១៧, ទីក្រុង មូនីក ប្រទេសអាល្លឺម៉ង់ ថ្ងៃទី២៣-២៩ ខែធ្នូ ឆ្នាំ២០១៧, ទីក្រុងឡូសអេនជឺលេស សហរដ្ឋអាមេរិក ថ្ងៃទី៣-៧ ខែមករា ឆ្នាំ២០១៨, ទីក្រុងឡាសវេហ្គាស ថ្ងៃទី៨-១២ ខែមករា ឆ្នាំ២០១៨ , រដ្ឋធានី វ៉ាស៊ីនតោន ថ្ងៃទី១៣-១៦ ខែមករា ឆ្នាំ ២០១៨ , ទីក្រុងបុសស្តុន ថ្ងៃទី១៧-១៩ ខែមករា ឆ្នាំ២០១៨ ប្រទេសសឹង្ហបុរី ថ្ងៃទី២៣-២៥ ខែមករា ឆ្នាំ២០១៨ និងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី៣០-២ ខែមករា ឆ្នាំ២០១៨ ៕
7

5

4

3

2

1

Add a Comment

Your email address will not be published. Required fields are marked *