ជម្លោះរវាងតារាចម្រៀងរៀមច្បង ម៉េង កែវពេជ្ជតា និង ចន ច័ន្ទលក្ខិណា កាន់តែក្ដៅគគុក ថែមទាំង​រាលដាលដល់នាង ដេននី ក្វាន់

រាជធានីភ្នំពេញ ៖ សង្គ្រាមពាក្យសម្ដីដ៏ក្ដៅគគុកបានកក្រើកជាថ្មីទៀតហើយ រវាងតារាចម្រៀងរៀមច្បង អ្នកនាង ម៉េង កែវពេជ្ជតា ជាមួយនិង អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមសិល្បករខ្មែរ ដែលកាលពីថ្ងៃម្សិលមិញនេះ បានផ្ទុះចាប់សារជាថ្មីម្ដងទៀតបន្ទាប់ពី អ្នកនាង ម៉េង កែវពេជ្ជតា បានចេញមុខព្រលះធ្ងន់ៗ ចំៗ ទៅលើប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា ព្រមទាំងបន្ថែមដៀមដាមដល់តារាសម្ដែងសិចស៊ី នាង ដេននី ក្វាន់ ថែមទៀតផង។

អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះសារដៀលចំៗ ទៅលើប្រធានសមាគមសិល្បៈ អ្នកនាង ចន ច័ន្ទលក្ខិណា ព្រោះតែនៅសុខៗ ចេះតែមានរឿងរ៉ាវអាក្រក់ៗ កើតឡើងផ្ទួនៗ ខណៈដែលរាល់រឿងល្អត្រូវគេបិទបាំងនោះ ដែលសារទាំងនោះ បានធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំង។

អ្នកនាង ម៉េង កែវពេជ្ជតា បានសរសេរនៅលើគណនីហ្វេសប៊ុកដោយបានរៀបរាប់យ៉ាងវែងថា «ដើមឈើចង់ស្ងប់ តែខ្យល់មិនព្រមឈប់!! ..ដោយសារបានទទួលពាក្យពីបងៗ និងហ្វ៊ែនដែលសុំឲ្យខ្ញុំដកចិត្តចេញពីរឿងនេះ ទើបខ្ញុំស្ងៀម និងមិនដែលរំលឹកសូម្បីម្តង តាំងពីយូរហើយ។ មិនមែនខ្ញុំខុស មិនមែនខ្ញុំខ្លាច តែនេះ ព្រោះតែខ្ញុំគោរពពួកគាត់ជាថ្នាក់ដឹកនាំ ជារៀមច្បង ជាគ្រូ ជាគ្រួសារជាមិត្ត និងជាទស្សនិកជនរបស់ខ្ញុំ។ ប៉ុន្តែ យើងឈប់ដើរ ក៏មិនប្រាកដថា ឆ្កែឈប់ព្រុសដែរ! នាងនៅតែតាមខាំអង្គាម ចំអកមិនដកមាត់ ចោទដាក់កំហុសអស់ពីរឿងមួយ ចូលរឿងមួយទាំងគ្មានត្រូវអីបន្តិច។ រោគរមាស់ក្នុងរបស់នាង មិនអាចជួយទប់ចិត្តច្រណែនឈ្នានីសដែលនាងធ្លាប់មានជាយូរមកបានទេ។ នាងជាមនុស្សទំពារបណ្តើរ និយាយបណ្តើរ។ មាត់ស្រែកថា គ្មានពេលឈ្លោះ តែបើខឹងនឹងអ្នកណា ឃើញសរសេរផង Live ផង រាប់ម៉ោង។ នាងថា មិនចេះជេរ តែភាសាដែលបង្ហោះពីរោះ លក្ខណៈជំនាញបញ្ចោរ៩ និងចូលចិត្តបង្ករសង្គ្រាមច្បាស់ចែស។ នាងថា យើងពូកែជេរ យើងទទួលក៏បាន ព្រោះយើងជេរត្រូវមានគេគាំទ្រច្រើន។ តែភាសារជេរម៉ារៀល ម៉ារៀលរបស់នាង គឺមានតែមនុស្សចរិតម៉ារៀលម៉ារៀលដូចគ្នាទេ ដែលអបអរនោះ ព្រោះគ្រាន់តែហារមាត់ជេររួច គេចង់ក្របួចសក់ វ៉ៃខ្នោះ អូសក្បាលញាត់គុគភ្លាម ។

អ្នកនាង ម៉េង កែវពេជ្ជតា បានបន្តថា «ទាំងសាហាវ ទាំងស្អុយរលួយថោកទាប បានមួយចប់ មើលទៅល្អលើសឋានៈប្រធានសមាគមទៅទៀត តែអន់ជាងស្រីពេស្យាទៅវិញ។ នាងអផ្សុកហើយ ព្រោះមិនសូវមានការងារល្អ ហើយឮថា ពេលលែងលះប្តីមុន នាងមិនយកកូនទេ គឺទុកឲ្យអតីតប្តី ដែលជាមនុស្សប្រុសទទួលមើលកូនស្រី ឯនាងជាម្តាយបែរជាមិនរវល់ពីអារម្មណ៍កូន គិតតែសប្បាយខ្លួនឯង? ចេះធ្វើទៅកើត!! បាន! បើអផ្សុកយើងកំដរនាង! តែមិនកំដរឈ្លោះ ព្រោះអត់ទំនេរ ការងារខ្ញុំច្រើន ដែលត្រូវទទួលខុសត្រូវ ពេលវេលា រកលុយចិញ្ចឹមកូនរៀន និងថែទាំគ្រួសារ បង្កើតស្នាដៃសិល្បៈក្នុងត្រកូលរបស់ខ្ញុំមានតម្លៃណាស់។ ប៉ុន្តែ បានជាអញ្ចឹងទៅហើយ ខ្ញុំក៏ចង់ Clear ឲ្យស្អាត មុនដាច់ឆ្នាំ ដើម្បីបញ្ចប់ភាពចង្រៃ ដែលស្រីនិស្ស័យពិសដូចជានាងប្រឹងលាបពណ៌ និងចង់ប្រាប់ទាំងអស់គ្នាផងដែរថា ទោះខ្ញុំខំអត់ធ្មត់តាមអ្នកទាំងអស់គ្នា ក៏នាងនៅតែបន្តក្តិចខ្ញាំខ្ញុំមិនឈប់ ដូច្នេះ សូមជួយដឹង និងពិចារណាផង នូវរាល់កាយវិការ និងសម្តីអ្នកស្រីប៉ាធានសមាគមរូបនេះថា ថ្លៃថ្នូរខ្លាំងប៉ុណ្ណា ? អ្នកណាបំពានអ្នកណា? ។

បន្ថែមពីលើការបង្ហោះសារខាងលើ អ្នកនាង ម៉េង កែវពេជ្ជតា បានសង្កត់យ៉ាងធ្ងន់ថា «ចំណាស់នាងទៅហើយ នៅតែធ្វើចរិតដូចកូនឆ្កែ ចូលចិត្តខាំកកេរហែកកកាយពង្រាយលាមកគ្រប់កន្លែង ឲ្យថ្នាក់លើគាត់តាមកើបជូតលាងមិនឈ្នះ តើនេះ នាងចង់ជួយថ្នាក់លើ ឬក៏បំផ្លាញថ្នាក់លើឲ្យគេដៀលប្រមាថគាត់? បើនាងជាកូនចៅល្អ យល់ដឹងថា មេខំប្រឹង ដើម្បីជាតិ ដើម្បីទាំងអស់គ្នា ម្តេចក៏នាងមិនខំធ្វើល្អដែរទៅ? ម្តេចក៏នាងប្រកាន់យកតែចិត្តឫស្យា បំផ្លិចបំផ្លាញនេះ មកធ្វើអី ? មិនចេះប្រមូលផ្តុំក្នុងនាមខ្លួនជាតំណាងអ្នកសិល្បៈ ដែលគេខំបោះឆ្នោតឲ្យសោះ។ គ្មានចំណេះដឹងខ្ពស់ វាមធ្យម តែខ្សោយការអប់រំទាំងក្នុងសង្គម និងក្នុងគ្រួសារទៅទៀត។ មិនដឹងធ្វើអីឲ្យរីកចម្រើនក្នុងសហគមន៍របស់ខ្លួន ម្ង៉ៃៗ ផ្តុំក្បាលគ្នាស៊ីតែត្រាវ រាវរករឿងអ្នកនេះ អ្នកនោះ មកជជែកហែក អុជអាល ស្រែកហោរ សប្បាយក្នុងវង់ស៊ីផឹក។ ប្រអប់ទ្រូងមានតែដុំតអគ្គី វក់វី តែនឹងកាមកិលេសលោភលន់មិនប្រមាណ មិនដឹងថា ប្រឹងយកទៅណា ធ្វើបុណ្យអួតកាមេរ៉ា ពេលចប់កាលណាបញ្ចោរគ្មានញញើតមាត់ ខ្លាំងជាងឯងទៅទៀត ធ្វើដល់ជាប្រធានមិនយល់ពីគោលការណ៍បង្រួបបង្រួមទេ តែពូកែណាស់ខាងផ្គុំភាពអាប់ឱនឲ្យអ្នកសិល្បៈដូចគ្នា។ កាន់អំណាច មិនចេះប្រើអំណាច! គ្មានអ្នកគោរពខ្លាចមួយគ្រាប់សោះ កុំថាឡើយហ្វ៊ែនពីក្រៅ លើកលែងតែមនុស្សទាល់ច្រកមិនប៉ុន្មាននាក់ ដែលចង់តោងល្បី ដើម្បីក្រពះប៉ុណ្ណោះ ។

គណៈកម្មការសំនៀងឯក អ្នកនាង ម៉េង កែវពេជ្ជតា បានបន្តថា «សារនេះ ចង់ដាស់សតិនាងប៉ាធានឲ្យដឹងខ្លួនផងទៅថា បើនាងមិនកែប្រែពីឥឡូវនេះទេ ថ្ងៃណាអន្សារមកដល់ដុំអគ្គីដែលនាងចូលចិត្តរក្សាទុកក្នុងទ្រូងនេះ វានឹងឆាបឆេះខ្លួននាងឲ្យរលួយរលាយអស់គ្មានសល់ ពេលនោះ ទោះព្រះអង្គណាជួយមិនបានដែរ! កុំភ្លេចអំពើបាប និងភាពឈឺចាប់ ដែលនាងសាងឲ្យគេច្រើនណាស់ នៅជុំវិញខ្លួននាង»។ អ្នកនាង ម៉េង កែវពេជ្ជតា បន្ថែមថា «ក៏ចង់រំលឹកទៅមីអូនបិសាចអាក្រាតកាយគីមីម្នាក់នោះ ដែរថា កុំព្រហើនភ្លេចកំណើតឲ្យសោះ ពាក្យសន្យាដែលនាងខំពឹងគេឯង អស់លុយទាំងខ្ទាស់ មកសម្របសម្រួលសូមទោសពីយើងទាំងស្លន់ស្លោនោះ នាងនៅមិនទាន់បានមកបំពេញនៅឡើយទេ ដែលយើងមិនទាមទារ ក៏ព្រោះខ្ជិលឃើញមុខនាងផង ប៉ុន្តែ សូមកុំថែមសាំង ថែមភ្លើងជេរយើង ទាំងដែលយើងមិនបានធ្វើស្អីនាងឲ្យសោះ ក្រែងមិនដេកផ្ទះត្រឹម ៥ឆ្នាំ អាចដេកយូរដល់មួយជីវិតក៏អាចថាបាន ។

ជាចុងក្រោយ អ្នកនាង ម៉េង កែវពេជ្ជតា បានបញ្ចប់ដោយពាក្យសំដីថា «សូមស្លេះសិន ថ្ងៃនេះ លើកយកតួអង្គច្រណែនព្យាបាទពីរនេះ មកនិយាយបានហើយ ឯតួស្រីព្យាបាទពូកែលាក់ពុតធ្វើឆ្កួត ធ្វើជាម្នាក់ទៀតទុកសិន ព្រោះចង់ឲ្យឱកាសគេកែខ្លួនដែរ ធ្វើម៉េចបើគ្នាជ្រុលជាពួន ហើយមិនដែលហ៊ានអើតក្បាលមកទេ ដូច្នេះ មិនចង់ដេញឆ្កែឲ្យទាល់ជញ្ជាំងឡើយ តែបើគាត់ក្លាហានចេញមុខមកតតាំងពេលណា យើងរីករាយទទួលស្វាគមន៍គាត់ឲ្យបានសមរម្យ។ សូមអរគុណការអាន តែបើបងៗ ព័ត៌មានយកចែកចាយ សូមមេត្តាកុំបន្ថែមបន្ថយអី ហើយសូមអធ្យាស្រ័យបើវែងពេក។ សូមអរគុណដល់ថ្នាក់ដឹកនាំ លោកគ្រូអ្នកគ្រូ រៀមច្បង មិត្ត និងក្រុមហ្វ៊ែន ដែលបានផ្តល់កម្លាំងចិត្ត និងជួយបញ្ជៀសកំហឹងឲ្យខ្ញុំ សូមគោរពជូនពរលោកអ្នកប្រកបដោយក្តីសុខ និងមានជ័យជំនះឈ្នះមារសត្រូវគ្រប់ទិសទី ។ ដោយក្តីគោរពអំពីនាងខ្ញុំ និងក្រុមគ្រួសារ ម៉េង ២៧ ធ្នូ ២០១៧ ។

ចំណែកប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានបញ្ចេញសារតបវិញថា «អ្នកបង ម៉េង កែវពេជ្ជតា គាត់រិះគន់ខ្ញុំគាំទ្ររដ្ឋាភិបាល គឺបានន័យថា គាត់មិនពេញចិត្ត ព្រមទាំងប្រឆាំង និងការគាំទ្ររបស់ខ្ញុំ ដែលតែងតែចេញមុខគាំទ្ររដ្ឋាភិបាល និងសម្តេចទាំងពីរ ដោយចំហរ និងមិនលាក់លៀម ខ្ញុំគោរពស្រឡាញ់គាំទ្របក្សប្រជាជន ដោយគ្មានលាក់បាំង ខ្ញុំមិនដែលខ្លាចបក្សផ្សេងជេរខ្ញុំ ដៀលខ្ញុំវាយប្រហារខ្ញុំនោះឡើយ ខ្ញុំសុខចិត្តទ្រាំឲ្យបងប្អូនបក្សផ្សេង គេជេរប្រទេចគ្រប់បែបយ៉ាង ដោយមិនតបត ខ្ញុំគ្មានល្បិច មាត់ថា ស្រឡាញ់ តែជ្រើសរើសអ្នកផ្សេងនោះទេ មិនដូចគាត់សំងំយកប្រជាប្រិយពីបក្សផ្សេង ហើយធ្វើការយកលុយពីប៉ុស្តិរបស់រដ្ឋាភិបាល នោះឡើយ ឬក៏អាចនិយាយបានថា គាត់មានឧត្តមគតិផ្សេង.!។ ដូច្នេះ សូមថ្នាក់លើយល់តាមការគួរ ។

អ្នកនាង ចន ច័ន្ទលក្ខិណា បានបន្ថែមទៀតថា «បើចង់បានតំណែងនេះ សូមនិយាយឲ្យត្រង់មក កុំដណ្តើមដោយល្បិចហើយថា នេះត្រឹមប្រធានសមាគមសិល្បករខ្មែរ គ្មានខ្នងដូចអ្នកបងចោទនោះទេ ខ្ញុំមិនដែលប្រើខ្នងទៅកាងអ្នកសិល្បៈណាទេ គឺសមាគមមានមេធាវីជាអ្នកតវ៉ាក្តីជូនអ្នកសិល្បៈដែលមានរឿងទាក់ទងនឹងផ្លូវច្បាប់ រួមទាំងរឿងក្តីរបស់អ្នកបង និងអ្នកកាសែតម្នាក់ផងដែរ តែអ្នកបងហេតុតែចង់ឈ្នះក្តីលើអ្នកកាសែតនោះ ក៏មិនសប្បាយចិត្តនឹងសមាគម ដែលខំសម្របសម្រួលជម្លោះរបស់អ្នកបង និងអ្នកកាសែត ហើយអ្នកបង ក៏តែងតែមិនសប្បាយចិត្តនឹងសមាគមរហូតមកទល់ពេលនេះ អ្នកបងកុំគិតថា សម័យនេះ ជាសម័យប្រើអំណាច និងខ្នងដូចកាលសម័យអ្នកបងមានឋានៈជាជំទាវ ហើយដើររករឿងវាយតប់ជេរបញ្ចោរ និងបញ្ជារក្បាលអ្នកតូចទាបឲ្យសោះ..»។

11
អ្នកនាង ដេននី ក្វាន់

10
អ្នកនាង ចន ច័ន្ទលក្ខិណា

9
អ្នកនាង ម៉េង កែវពេជ្ជតា
1
2
3
45
6
7

Add a Comment

Your email address will not be published. Required fields are marked *