ព្រឹក​ឡើង​ភ្ញាក់ផ្អើល​ដោយ​ឃើញ​មាន​ឈាម​ស្រោច​ខ្លួន​បុរស​ម្នាក់

ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៧ម៉ោង ១៦:៤៦
រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្តូកស្តឹង ដោយមានស្នាមរបួសបែកក្បាលឈាមហូរស្រោចខ្លួន បានស្លាប់បាត់បង់ជីវីតហើយកាលពីវេលាម៉ោង១១យប់ថ្ងៃទី២៦ ខែធ្នូនេះ បន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែតបានតែមួយថ្ងៃ ។

c
គួរបញ្ជាក់ថា បុរសរូបនោះត្រូវបានគេប្រទះឃើញដេកផ្កាប់មុខ និងមានស្នាមរបួសបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥នឹង១៥នាទីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ស្ថិតតាមបណ្តោយផ្លូវបេតុងត្រង់ចំណុចខាងក្រោយកន្លែងលក់ផ្កា ក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។ បុរសរូបនោះពុំត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ មានអាយុប្រមាណជាង៣០ឆ្នាំ ស្លៀកខោជើងវែងពណ៌ប្រផេះ អត់ពាក់អាវ ដោយមានស្នាមរបួស ជាំដើមដៃទាំង២ និងបែកក្បាល ។

1
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថានៅវេលាម៉ោងប្រមាណ២រំលងអធ្រាត្រ ចូលថ្ងៃទី២៥ ខែធ្នូ មានសម្លេងឆ្កែព្រូស និងមានសម្លេងមនុស្សស្រែឡូឡា ។ លុះព្រឹកឡើងស្រាប់តែអ្នកថែទាំផ្កាប្រទះឃើញបុរសនោះរងរបួសដេកសន្លប់ ទើបមានការភ្ញាក់ផ្អើលតែម្តង ។ គេពុំដឹងពី មូលហេតុអ្វីបានជាបុរសនោះរងរបួសនូវឡើយទេ ហើយសពត្រូវបានបញ្ជូនមកកាន់ឈាបនដ្ឋានវត្តទួលសង្កែ ដើម្បីបូជាតាមប្រពៃណី ៕

ប្រភពពីកោះសន្តិភាព

Add a Comment

Your email address will not be published. Required fields are marked *