សង្ស័យប្រពន្ធផិត ប្តីចាប់ស្រាតពិនិត្យមើលហើយ…..!

ថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០១៧
ជីវិតប្តីប្រពន្ធ បើមិនជឿទុកចិត្តគ្នា សង្ស័យគ្រប់រឿង រមែងរស់នៅជួបរឿងរ៉ាវរកាំរកូសគ្នា ឥតស្វាង។ ជាក់ស្តែង ប្តីប្រពន្ធ១គូនេះ ប្តីកើតរោគ ប្រចណ្ឌសង្ស័យប្រពន្ធឥតឈប់ឈរ ម្តងចោទ ប្រពន្ធដាក់អ្នកនេះ ម្តងដាក់អ្នកនោះ សូម្បីតែ ប្រពន្ធទៅបេះបន្លែស្លនៅខាងក្រោយផ្ទះ ក៏ប្តីមិន ទុកចិត្តដែរ ក៏ចាប់ស្រាតពិនិត្យប្រដាប់មើល ខ្លាចប្រពន្ធលួចមានសហាយ…។

នាងសាង សាមឿន អាយុ៣៥ឆ្នាំ រស់នៅភូមិកោងយ៉ោង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា ឪពុកនាងឈ្មោះម៉ាត់ សាង (ស្លាប់) ម្តាយឈ្មោះឯក នី អាយុ៥៩ឆ្នាំ នាងជាកូនទី៤ ក្នុងចំណោមបងប្អូន៧នាក់។ កាលពី ក្មេង ដោយសារក្រុមគ្រួសារមានជីវភាពមិនសូវធូរធារ នាងគ្មានឱកាសបានរៀន សូត្រជ្រៅជ្រះដូចគេឡើយ លុះធំពេញក្រមុំ ម្តាយទុកឪពុកដាក់ឱ្យរៀបការជាមួយ ប្តីឈ្មោះភោគ សុភ័ក្រ អាយុប្អូននាង៤ឆ្នាំ រួមរស់ជាមួយគ្នាបង្កើតបានកូន៣នាក់ (ប្រុស១ ស្រី២) ជាចំណងអាពាហ៍ពិពាហ៍។ កាលពីរៀបការហើយថ្មីថ្មោង ប្តី ស្រលាញ់ថ្នាក់ថ្នមជឿទុកចិត្តលើប្រពន្ធណាស់ មិនដែលកើតរោគប្រចណ្ឌឡើយ សូម្បីតែស្រាក៏មិនចេះផឹកដែរ ពោលគឺដឹងតែពីខំប្រឹងប្រែងធ្វើការរកប្រាក់ចិញ្ចឹម គ្រួសារប៉ុណ្ណោះ។

4

លោកគង់ ដៀង
នាងសាមឿន ឱ្យដឹងបន្តថា ប៉ុន្តែក្រោយពីបង្កើតបានកូនស្រីច្បងម្នាក់ ប្តីមាន ការប្រែប្រួលខុសប្លែកពីមុនឆ្ងាយណាស់ បែកគំនិតទៅអង្គុយព័ទ្ធវង់ជល់កែវ ជាមួយបនភឿន ស្រវឹងស្រាធ្លាក់ភ្នែកស្ទើររាល់ថ្ងៃ លុះចូលដល់ ផ្ទះតែងរករឿងឈ្លោះជាមួយប្រពន្ធ ថែមទាំងហ៊ានលើកដៃវាយ ដំលើរូបរាងកាយនាងទៀត ធ្វើឱ្យនាងឈឺចាប់ជាខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ ប្តីកើតរោគប្រចណ្ឌខ្លាំងដែរ មិនជឿទុកចិត្តប្រពន្ធបន្តិច ណាឡើយ ពេលនាងនិយាយជាមួយមនុស្សប្រុស ស្គាល់គ្នារស់ នៅក្នុងភូមិ ឬបងប្អូនប្រុស ឪពុកមា ក៏មិនបានដែរ ប្តីតែងរករឿងឈ្លោះ ហើយចាប់បង្ខំរួមរ័កមេត្រីទាំងកំរោល ចាត់ទុកនាងដូចជា ទាសីតណ្ហា មិនមែនជាប្រពន្ធឡើយ។ ពេលនាងស្តីបន្ទោសឱ្យ ទៅ ប្តីតែងយកលេសថា ខ្លួនស្រវឹងស្រាមិនបានចាំអ្វីឡើយ។

3

ផ្ទះនាងសាង សាមឿន

នាងសាមឿន រៀបរាប់បន្តទៀតថា តាមពិតទៅ រឿងប្រើអំពើហិង្សា ប្តីធ្លាប់វាយនាងតែ២ដងប៉ុណ្ណោះ តែអ្វីដែលធ្ងន់ធ្ងរ នាងមិនអាចទទួលយកបាននោះ គឺរឿងផ្លូវភេទ និងភ្លើងប្រចណ្ឌរបស់ប្តីតែម្តង ពោលគឺឱ្យតែមានជាតិស្រា ចូលពោះ កម្រើកតណ្ហាហើយ ប្តីតែងចាប់បង្ខំប្រពន្ធរួមភេទទាំងទទឹងទិស មិនថានាងសរសៃខ្ចីទើបឆ្លងទន្លេ ឬនៅមុខកូនៗទេ។ ជាងនេះទៀត អ្វីដែលធ្វើឱ្យនាងឈឺចាប់មិនអាចបំភ្លេចបាននោះ មានល្ងាចមួយ នាងបាន ដើរទៅបេះបន្លែស្លឹកបាស ផ្ទីនៅខាងក្រោយផ្ទះបានមួយសន្ទុះ ស្រាប់តែប្តីដើរទៅចាប់ឱបពីក្រោយ ហើយ យកដៃលូកស្ទាបប្រដាប់ភេទនាង និងនាំនាងចូលក្នុងបន្ទប់ឱ្យនាង ដោះសម្លៀកបំពាក់ចេញ ឆែកមើលអីវ៉ាន់ (ប្រដាប់ភេទ) ដោយសារតែ គេមិនជឿទុកចិត្តលើរូបនាង ខ្លាចលួចខិលខូច ប្រព្រឹត្តអំពើផិតក្បត់ប្តី បង្កជាជម្លោះ យ៉ាងក្តៅគគុក។ សកម្មភាពរបស់ប្តីនៅពេលនោះ ជាការប្រមាថដ៏ធ្ងន់ធ្ងរ នាងមិនអាចទទួលយកបានឡើយ។ តែជាការ សំណាងដែរ ដោយសារមានជម្លោះជាមួយគ្នាលើកចុងក្រោយនេះ ហើយ ដែលធ្វើឱ្យប្តីចេះភ្ញាក់រលឹកកែខ្លួន ម៉្លេះអី ! នាងប្តឹងលែងក្បាល ប្តីឡប់ខួរនេះចោលជាមិនខាន។

2

លោកភោគ សុភ័ក្រ
លោកភោគ សុភ័ក្រ ជាប្តីបានទទួលស្គាល់ថា ពិតជាបានប្រព្រឹត្ត អំពើមិនគប្បីលើប្រពន្ធមែន ដោយសារតែខ្វះការពិចារណាឱ្យបាន វែងឆ្ងាយ និងបណ្តែតបណ្តោយខ្លួនឱ្យភ្លើងប្រចណ្ឌដឹកមុខ។ តែចាប់ពី ថ្ងៃនេះទៅ លោកដឹងខ្លួនខុស ឈប់ធ្វើបាប ឬប្រើកម្លាំងបាយ និង ប្រចណ្ឌប្រពន្ធខុសរឿង រហូតសង្ស័យចាប់សម្រាតប្រពន្ធពិនិត្យ ប្រដាប់ភេទទៀតហើយ។ តាមពិតទៅ លោកក៏មិនចង់ធ្វើបែបនេះដែរ ប៉ុន្តែឱ្យតែលោកផឹកស្រាស្រវឹង បាត់បង់ម្ចាស់ការរលីង មិនដឹងថា ខ្លួនឯងបានធ្វើអ្វីខ្លះដាក់ប្រពន្ធឡើយ ហើយចាប់តាំងពីអាជ្ញាធរ និង មន្ត្រីអង្គការលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ មកពន្យល់អប់រំ លោកមានការភ្ញាក់រលឹកិ និងសោកស្តាយដែលធ្វើឱ្យប្រពន្ធហូរ ទឹកភ្នែក។ ចាប់ពីថ្ងៃនេះទៅ លោកសន្យាមិនឱ្យរឿងនេះកើតឡើង សាជាថ្មីឡើយ សូម្បីតែស្រាក៏កាត់បន្ថយការផឹកដែរ ប៉ុន្តែមិនឈប់ ទាំងស្រុងទេ គឺនៅផឹកតិចតួច មិនចង់ឱ្យដាច់ទំនាក់ទំនងមិត្តភក្តិ។

5

 

អ្នកស្រីឃាន សាម៉ុន
អ្នកស្រីឃាន សាម៉ុន អាយុ៤៧ឆ្នាំ ជាអ្នកជិត ខាងបានឱ្យដឹងថា ជីវិតរបស់នាងសាង សាមឿន អភ័ព្វ ណាស់ ត្រូវប្តីធ្វើបាបទាំងផ្លូវកាយផ្លូវចិត្ត និងផ្លូវភេទ ធ្វើឱ្យនាងរស់នៅជាមួយទឹកភ្នែករាល់ថ្ងៃ ព្រោះតែ ប្តីកាន់ដបស្រា និងកើតរោគប្រចណ្ឌ។ បើតាមគាត់ ក៏ដូចអ្នកស្រុកមួយចំនួនសន្និដ្ឋានថា សកម្មភាព របស់លោកភោគ សុភ័ក្រ គឺជាចេតនាសុទ្ធសាធ មិនមែនមកពីផឹកស្រាធ្វើឱ្យបាត់បង់ម្ចាស់ការ មកវាយ ប្រពន្ធនោះទេ ព្រោះនេះគ្រាន់តែជាល្បិចមនុស្សប្រុស យកកំហុសរបស់ខ្លួនទៅទម្លាក់លើស្រាប៉ុណ្ណោះ។ តែយ៉ាងណា គាត់សង្កេតឃើញលោកសុភ័ក្រ ចេះភ្ញាក់រលឹកកែខ្លួនបានច្រើននៅរយៈចុងក្រោយនេះ ពុំនោះទេ ប្រពន្ធហែលឆ្លងសមុទ្រទឹកភ្នែកមិនផុតឡើយ។

1

នាងសាង សាមឿន និងកូន
នាងជ័យ កត អាយុ៣៩ឆ្នាំ ដែលអភ័ព្វត្រូវប្តី វាយដំដែរនោះ បានឱ្យដឹងថា នាងមិនជឿលើមនុស្ស ប្រុសទេ ព្រោះប្តីនាងក៏ធ្លាប់សន្យាកែខ្លួនដូចជាប្តី នាងសាមឿន ដែរ ពោលគឺកែខ្លួនធ្វើប្តីល្អបានតែមួយ រយៈខ្លីប៉ុណ្ណោះ ឱ្យតែបានទៅព័ទ្ធវង់ជល់កែវផឹកស្រា ហើយ ត្រឡប់មកវិញបញ្ចោញចរិតដើមដដែល មិនខុសពីឆ្កែកន្ទុយខ្វៀនឡើយ ប៉ុន្តែបើសន្យាកែខ្លួន ហើយឈប់ផឹកស្រាទៀត ក្រែងនាងជឿខ្លះ។

6

នាងជ័យ កត
លោកគង់ ដៀង ជាអនុភូមិ បានឱ្យដឹងថា ទោះជាកន្លងមក ប្តីប្រពន្ធមួយគូនេះតែងឈ្លោះប្រកែក គ្នាជាញឹកញាប់ ប៉ុន្តែស្ត្រីជាប្រពន្ធមិនដែលមកប្តឹង ឬរាយការណ៍ឱ្យលោកដឹងឡើយ មានតែអ្នកជិតខាង ប៉ុណ្ណោះឈឺឆ្អាលមករាយការណ៍ឱ្យលោក ព្រោះតែ សាមីខ្លួនប្រពន្ធយល់ថា ប្តីនាងអាចនិយាយស្តាប់ គ្នាបានខ្លះ។ លុះមានជម្លោះចុងក្រោយ លោកបាន ទៅធ្វើការអប់រំពន្យល់ណែនាំទាំងពីរនាក់ប្តីប្រពន្ធ ឃើញ ថា បុរសជាប្តីចេះភ្ញាក់រលឹកកែខ្លួនបានច្រើន។ បើទៅ ថ្ងៃមុខ គេធ្វើខ្លួនល្អបានតែប៉ុណ្ណឹង គ្រួសាររបស់គេ នឹងរកពន្លឺសុភមង្គលឃើញជាមិនខាន…”៕

ប្រភពពីនគរធំ

Add a Comment

Your email address will not be published. Required fields are marked *