បុរសចំណាស់ទប់ទល់បញ្ហាគ្រួសារលែងរួច ផ្តាច់​ជីវិត​ជាលើ​ក​ទី២…..!

ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៧ម៉ោង ១៧:៣៥
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានការភ្ញាក់ផ្អើលមួយ កាលពីវេលាម៉ោង០៣ និង៣០នាទីរសៀលថ្ងៃទី២៧ ធ្នូ នេះ ក្រោយពីបានប្រទះឃើញបុរសចំណាស់ម្នាក់ចង.កសម្លាប់ខ្លួននៅក្នុងផ្ទះម្តាយរបស់គាត់ ផ្ទះលេខ១៤៩១ ក្នុងភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។

c
សេចក្តីរាយការណ៍បន្តថា បុរសរងគ្រោះខាងលើ មានឈ្មោះគួយ ជួ អាយុ៥៣ឆ្នាំ ជាអ្នកធ្វើម្ហូបការ មានប្រពន្ធ និងកូនប្រុសម្នាក់អាយុ១៧ឆ្នាំ បច្ចុប្បន្នស្នាក់នៅក្នុងភូមិកើតហេតុខាងលើ (ផ្ទះកើតហេតុ នៅក្បែរផ្ទះជនរងគ្រោះ) ។ បើតាមការអះអាងស្ត្រីជាប្អូនស្រីរបស់ជនរងគ្រោះបានអះអាងថា មូលដែលហេតុធ្វើឱ្យបងប្រុស (ជនរងគ្រោះ) ចង.កសម្លាប់ខ្លួននេះ គឺដោយសារមានក្នុងគ្រួសារគាត់មានវិបត្តិធ្ងន់ធ្ងរណាស់ ជាពិសេសគឺរឿងលុយជំពាក់ធនាគារតែម្តង គឺចំនួន៣ពាន់ដុល្លារ ។

3
ស្ត្រីជាប្អូនបន្តថា កាលពី១ខែមុន បងប្រុសរូបនេះក៏ធ្លាប់បានលេបថ្នាំសម្លាប់ខ្លួនម្តងដែរ តែបាននាំគ្នាជួយគាត់ទាន់ពេល ។ គាត់បន្តទៀតថា កាលពីយប់ថ្ងៃទី២៦ ធ្នូ ២នាក់ប្តីប្រពន្ធបានឈ្លោះគ្នាយ៉ាងខ្លាំងទៀត ដោយឮប្រពន្ធរអ៊ូរទាំប្តីថា អត់ការងារធ្វើហើយ ទៅជំពាក់លុយធនាគារទៀត ។ ហើយប្រពន្ធនិយាយទៀតថា នឹងទម្លាក់បន្ទុកជំពាក់បំណុលនេះ ទៅលើបងប្រុសគាត់ឱ្យចេញសងទាំងអស់ ។ មូលហេតុទាំងនេះហើយ ប្រហែលបងប្រុសមានវិបត្តិកាន់តែខ្លាំង មកសម្រេចផ្តាច់ជីវិតខ្លួនឯងតែម្តង៕

1

2

ប្រភពពីកោះសន្តិភាព

Add a Comment

Your email address will not be published. Required fields are marked *