ខ្លាំងមែន​លោកចោរ! ម្នាក់​ឯងមកភ្ជង់​ប្លន់​កណ្តាល​ក្រុងបាត់ដំបង

ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៧ម៉ោង ១៨:០៥
6
ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានការភ្ញាក់ផ្អើលឆោឡោមួយ ក្រោយពីមានជនសង្ស័យម្នាក់ ជិះម៉ូតូតែម្នាក់ឯងមកឈប់នៅមុខហាងដូរលុយ និងលក់គ្រឿងអលង្ការមួយកន្លែង ហើយដើរចូលក្នុងដកកាំភ្លើងភ្ជង់ស្ត្រីជាម្ចាស់ផ្ទះ ប៉ងប្លន់ទ្រព្យសម្បត្តិ ក៏ប៉ុន្តែឱកាសមិនអំណោយផល គឺមិនបានសម្រេចនោះទេ ដោយត្រូវម្ចាស់ប្រទាញប្រទង់កាំភ្លើងជាមួយជនសង្ស័យនិងស្រែកឡើង ធ្វើឱ្យជនសង្ស័យរត់ឡើងម៉ូតូជិះគេចខ្លួនបាត់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៤ និង២៥នាទីរសៀលថ្ងៃទី២៧ ធ្នូ ស្ថិតនៅផ្ទះយីហោ «៧៥» ក្នុងភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

1
សេចក្តីរាយការណ៍បន្តថា ស្ត្រីរងគ្រោះជាម្ចាស់ផ្ទះខាងលើ មានឈ្មោះគង់ សុខថា អាយុ៤១ឆ្នាំ ។ រីឯជនសង្ស័យមិនត្រូវស្គាល់អត្តសញ្ញាណនោះ ពេលធ្វើសកម្មភាពគឺពាក់មួកសុវត្ថិភាព និងជិះម៉ូតូម៉ាកហ្សូ៊មើ ពណ៌ទឹកក្រូច តែម្នាក់ឯង ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងចុះអន្តរាគមន៍ដោយសាកសួរស្ត្រីរងគ្រោះជាម្ចាស់ផ្ទះ និងពិនិត្យកាមេរ៉ាសុវត្ថិភាព ដើម្បីស្វែងរកជនសង្ស័យខាងលើ ។

5
ករណីនេះ ត្រូវបានចាត់ទុកថា ជាសំណាងល្អបំផុតសម្រាប់ម្ចាស់ផ្ទះ ខណៈដែលទៅប្រទាញប្រទង់កាំភ្លើងជាមួយចោរហើយ មិនត្រូវបានបាញ់សម្លាប់នោះ ។ ប៉ុន្តែបើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចវិញថា អាចជាកាំភ្លើងជ័រ ទើបជនសង្ស័យអត់បាញ់ ។ គួរបញ្ជាក់ទៀតថា ទីតាំងកើតហេតុ ក៏ជាកន្លែងទីប្រជុំជនមួយ គឺនៅជិតផ្សារណាត់ ហើយចោរនៅហ៊ានមកធ្វើសកម្មភាពតែម្នាក់ឯងបែបនេះទៀត ។

4

3

2

6

ប្រភពពីកោះសន្តិភាព

Add a Comment

Your email address will not be published. Required fields are marked *