ម្តាយមិននៅផ្ទះ កូនក្រមុំនាំសង្សារចូលបន្ទប់….!

ថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០១៧
យុវតីសម័យថ្មីនេះមួយចំនួនថ្លើមធំណាស់ គ្រាន់តែបង្កាត់ភ្លើងស្នេហ៍ជាមួយសង្សារមិនបានប៉ុន្មាន ផង ឱ្យគេនែបនិត្យបាត់ទៅហើយ។ យ៉ាងណាមិញនារីម្នាក់នេះ ធំឡើងមិនទាន់បាត់ធុំក្លិនទឹកដោះ ម្តាយផង ក៏ភ្លើតភ្លើននឹងល្បែងស្នេហ៍ លុះម្តាយមិននៅផ្ទះ ក៏នាំសង្សារចូលបន្ទប់ប្តូរសាច់ប្តូរឈាម ទីបំផុត បានត្រឹមតែសោកា សង្សាររត់ចោលបាត់…។

នាងស៊ឹម លិន អាយុ២១ឆ្នាំ រស់នៅភូមិកោងយ៉ោង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា នាងជាកូនទី៦ ក្នុងចំណោមបងប្អូន៧នាក់ (ស្រី៣ ប្រុស៤) ដែលម្តាយមានឈ្មោះព្រឹម ឡាង ឪពុកឈ្មោះរ៉ាត់ ស៊ឹម (ស្លាប់)។ នាងមានប្តីឈ្មោះឃា សុខឃាង អាយុបងនាង៤ឆ្នាំ ជាអ្នកភូមិត្មាតប៉ើង ឃុំព្រីងធំ ស្រុក ខេត្តជាមួយគ្នា ដែលយកគ្នាជាប្តីប្រពន្ធតាំងពីឆ្នាំ២០១៥ និងរួមរស់ជាមួយគ្នាបង្កើតបានកូនប្រុសម្នាក់ ជាចំណង និស្ស័យ។

1
លោកឃា សុខឃាង និងនាងស៊ឹម លិន
នាងរំលឹកពីប្រវត្តិស្នេហ៍ថា កាលពីក្រមុំ មានថ្ងៃមួយ លោកសុខឃាង បានមកដើរលេងក្នុងុភូមិនាង ហើយ គ្រាន់តែបានជួបមុខនាងភ្លាម ក៏ជំពប់ចិត្តជំពប់ស្នេហ៍ លើរូបនាងដកចិត្តមិនរួច តាមលួងលោមអង្វរសុំ ស្នេហ៍នាងដូចជាស្រមោលអន្ទោលតាមប្រាណ។ ដើមឡើយ នាងមិនមានចិត្តទៅលើរូបគេឡើយ ប៉ុន្តែ ក្រោយពីលោកសុខឃាង តាមស្រលាញ់ និងយក ចិត្តទុកដាក់លួងលោមនាងអស់រយៈពេលកន្លះខែ ជាមួយនឹងពាក្យស្បថស្បែសច្ចា ក្នុងជាតិនេះស្រលាញ់ នាងតែម្នាក់ ហើយគេចូលស្តីដណ្តឹងរៀបការយក នាងធ្វើជាគូជីវិត រួមរស់ជាមួយគ្នាដល់ចាស់កោងខ្នង ទើបនាងទន់ចិត្តបើកប្រអប់បេះដូង បង្កាត់ភ្លើងស្នេហ៍ ជាមួយគេ ព្រមទាំងបានណាត់បណ្តើរគ្នាដើរលេងតាម រមណីយដ្ឋាន និងកន្លែងកម្សាន្តមួយចំនួន សាង អនុស្សាវរីយ៍ដ៏ផ្អែមល្ហែមរួមគ្នារាប់មិនអស់ ធ្វើឱ្យភ្លើង ស្នេហ៍ឆាបឆេះសន្ធោសន្ធៅមានកម្តៅរាប់ពាន់អង្សា។

នាងស៊ឹម លិន ឱ្យដឹងទៀតថា លុះមានថ្ងៃមួយ នៅពេលដែលបងប្អូននិងម្តាយរបស់នាងមិននៅផ្ទះ នាង នាំគូសង្សារចូលបន្ទប់ផ្សំដំណេកមុនបាចផ្កាស្លាតែម្តង ដោយទទួលស្គាល់ស្នេហ៍គ្រាដំបូងពិតជាមាន រសជាតិផ្អែមឈ្ងុយឆ្ងាញ់ជាងទឹកឃ្មុំខែប្រាំងទៅទៀត មិនអាចបំភ្លេចបាន និងលាក់បាំងមិនឱ្យក្រុមគ្រួសារ ដឹងឡើយ ប៉ុន្តែដោយសារក្រដាសមិនអាចខ្ចប់ភ្លើង បាន ទីបំផុតរឿងអាស្រូវស្នេហ៍របស់នាងត្រូវបែក ធ្លាយដល់ត្រចៀកម្តាយ ធ្វើឱ្យគាត់ខឹងសម្បាជាខ្លាំង ដែលកូនស្រីមានថ្លើមធំហ៊ាននាំប្រុសឈ្មោលមករួមរ័ក មេត្រីដល់ផ្ទះ។ តែដោយសារអង្ករក្លាយជាបាយ ទៅហើយ ទើបគាត់បន្ទន់ចិត្តហៅឪពុកម្តាយប្រុស ថ្លើមថ្លៃមកគិតគូររៀបចំពិធីមង្គលការតាមប្រពៃណី ឱ្យគូសង្សារនាងក្លាយជាប្តីប្រពន្ធពេញច្បាប់ ដើម្បី ស្តារកិត្តិយសគ្រួសារឡើងវិញ។

3
លោកមាស ឃា និងអ្នកស្រីលុយ កាត (ក្នុងថ្ងៃការកូន)
នាងស៊ឹម លិន បន្តឱ្យដឹងទៀតថា នៅពេលរួមរស់ជាមួយគ្នា ប្តីរបស់នាងមិនសូវគិតគូររឿងការងារ រកប្រាក់ចង់មានចង់បានឡើយ ពោលគឺគិតតែពីដើរ លេងសប្បាយផឹកស៊ីជាមួយបនភឿន។ លុះពេល ប្រពន្ធស្តីឱ្យបន្តិចបន្តួច ក្នុងបំណងឱ្យចេះភ្ញាក់ខ្លួន សង្វាតរឿងការងារ ព្រោះខណៈនោះនាងពោះធំ២ ខែទៅហើយ ខ្លាចដល់ថ្ងៃសម្រាលកូនគ្មានប្រាក់ មួយកាក់មួយសេនជាប់ខ្លួន ស្រាប់តែប្តីមិនយល់ពី អារម្មណ៍របស់ប្រពន្ធ បានវេចបង្វេចចុះចោលផ្ទះ ដើរដោយថ្មើរជើងត្រឡប់ទៅផ្ទះឪពុកម្តាយបង្កើត របស់គេវិញ មានចម្ងាយដីជាង១០គីឡូម៉ែត្រ ទោះជានាងនិងបងប្រុសម្នាក់ទៀតខំធ្វើដំណើរទៅអង្វរ យ៉ាងណា ក៏គេមិនព្រមត្រឡប់មករួមរស់ជាមួយគ្នា វិញដែរ ទើបក្រុមគ្រួសារនាងបានពិភាក្សាគ្នាហៅប្តីរូប នោះឡើងសាលាឃុំ ដែលមានលោកមេឃុំធ្វើសាក្សី ផ្តិតមេដៃលែងលះគ្នាតាមផ្លូវច្បាប់តែម្តង។

4
ផ្ទះនាងស៊ឹម លិន
ដោយឡែក លោកឃា សុខឃាង ជាអតីតប្តី បានឱ្យដឹងតាមទូរស័ព្ទថា នៅពេលរួមរស់ជាមួយ អតីតប្រពន្ធរូបនេះ នាងមិនដែលចាត់ទុ់ក និងឱ្យតម្លៃ លោកជាប្តីម្តងណាឡើយ ដោយនាងជេរប្រមាថ តិះដៀលពូជអម្បូរលោក ឡើងកប់ៗមាត់ ទើបលោក សម្រេចចិត្តដើរផ្លូវផ្សេងពីនាងតែម្តង។ ប្រពន្ធបាន ចោទថា លោកដើរផឹកស៊ីភ្លេចការងារ នោះ គឺជាលេសទម្លាក់កំហុសមកលើ លោកតែប៉ុណ្ណោះ មានតែអ្នកភូមិទើប ដឹងថា អ្នកណាអាក្រក់ អ្នកណាល្អ។ ដូច្នោះបានជាលោកសុខចិត្តចុះចេញ ផ្តាច់និស្ស័យប្តីប្រពន្ធជាមួយនាង ត្រឹមនេះ ហើយសូមជូនពរឱ្យនាងយក ប្តីក្រោយជួបបុរសណា ដែលល្អជាង លោកទៅចុះ។

5
នាងស៊ឹម ឡេង
លោកមាស ឃា និងអ្នកស្រីលុយ កាត ជាឪពុក ម្តាយលោកសុខឃាង បានឱ្យដឹងស្របគ្នាថា ពួកគាត់ មិនសូវដឹងពីជម្លោះប្តីប្រពន្ធកូនច្បាស់ទេ ព្រោះរស់នៅ ផ្ទះឆ្ងាយពីគ្នា ស្រាប់តែនៅសុខៗឃើញកូនប្រុសស្ពាយ បង្វេចត្រឡប់មកផ្ទះវិញទាំងទឹកមុខស្អុយប៉ែ។ លុះ ពួកគាត់សួរនាំទៅទើបដឹងថា គេចុះចោលប្រពន្ធ ទោះ ជាពួកគាត់ពន្យល់អប់រំឱ្យត្រឡប់ទៅរស់នៅជាមួយ ប្រពន្ធវិញយ៉ាងណា ក៏គេមិនព្រមទៅដែរ ទើបពួកគាត់ ទាល់តម្រិះបណ្តោយតាមដំណើរតែម្តង។ ហើយ ពេលនេះ ពួកគេលែងលះគ្នាដាច់ស្រឡះហើយ គ្មានអ្វី ត្រូវបរិយាយលើសពីនេះទៀតឡើយ។
នាងស៊ឹម ឡេង អាយុ៣៨ឆ្នាំ ជាបងស្រីនាង ស៊ឹម លិន បានឱ្យដឹងថា ប្តីប្រពន្ធប្អូនស្រីម្នាក់នេះ មិន ខុសពីស្នេហ៍ភ្លើងចំបើងឡើយ ពេលស្រលាញ់គ្នា ទោះ ជាមានអ្វីរារាំងក៏មិនជាប់ដែរ រហូតប្អូនស្រីហ៊ាននាំ ប្រុសស្នេហ៍ចូលបន្ទប់ផ្សំដំណេកមុនបាចផ្កាស្លា។ តែយ៉ាងណា ក៏ពួកគេបានគ្នាជាប្តីប្រពន្ធតាមប្រពៃណី រួមរស់ជាមួយគ្នាបានរយៈពេលតែ៨ខែ ក៏បាក់បែកទៅ វិញ ដូចកែវធ្លាក់លើថ្ម បណ្តាលឱ្យបងប្អូនឪពុកម្តាយ ត្រូវរងថ្មបាក់ ដុតភ្លើង បោកកន្ទប បម្រើទឹកក្តៅទឹក ត្រជាក់ឱ្យនាងពេលសម្រាលកូនខ្ចី។ ពេលនេះ នាង ធ្លាក់ខ្លួនជាស្រីមេម៉ាយកូន១ទាំងក្មេងខ្ចី ក្រោម អំណាចស្នេហាភ្លើងចំបើង។

2
នាងស៊ឹម លិន និងកូន
គួរបញ្ជាក់ថា ស្នេហាយុវវ័យមិនទាន់ជ្រុះពន្លៃ ពីក្បាល ឱ្យតែពួកគេស្រលាញ់ពេញចិត្តគ្នាហើយ កុំថា ឡើយឪពុកម្តាយ ទំនៀមទម្លាប់ប្រពៃណី ទោះជាភ្នំក៏មិន អាចមករារាំងបានដែរ រហូតមានគូស្នេហ៍ខ្លះស៊ូលេប ថ្នាំ ឬលោតទឹកស្លាប់ជាមួយគ្នា ឯគូស្នេហ៍ខ្លះទៀត ពង្រត់គ្នាទៅចោលឪពុកម្តាយបាត់ លុះពេលភ្លើងស្នេហ៍ រលត់ត្រូវដៃគូបោះបង់ចោល ទើបដឹងខ្លួនខុសស្តាយ ក្រោយមកក្រាបសុំទោសឪពុកម្តាយវិញ…”៕

ប្រភពពីគរធំ

Add a Comment

Your email address will not be published. Required fields are marked *