អ្នកសិល្បៈ​១២​រូប ជួប​រឿងអាស្រូវ​ក្នុង​ឆ្នាំ​២០១៧

 

នៅឆ្នាំ២០១៧ នេះតារាចម្រៀង និងសម្ដែងប្រុសស្រីមួយចំនួនបានរងការវាយប្រហារយ៉ាងចាស់ដៃពីសំណាក់អ្នកគាំទ្រ និងបណ្ដាសារព័ត៌មានក្នុងស្រុកជុំវិញរឿងរ៉ាវអាស្រូវ ដែលកើតចេញឡើងពីទង្វើរបស់ពួកគេផ្ទាល់តែម្ដង។អ្នកសិល្បៈប្រុសស្រី ១២ រូបជួបប្រទះរឿងអាស្រូវសម្រាប់ឆ្នាំ២០១៧ រួមមាន៖

១/ តារាចម្រៀងផលិតកម្មថោន កញ្ញា លី អ៊ីវ៉ាធីណា រងការរិះគន់ពីអ្នកប្រើប្រាស់បណ្ដាញសង្គម ក្រោយពីនាងបង្ហោះសារថា ផ្កាស្លាគ្មានន័យសម្រាប់នាង។ ពាក្យនេះធ្វើឲ្យមហាជនខឹងសម្បា ព្រោះនាងជានារីខ្មែរមិនគួរប្រើពាក្យនេះនោះទេ។ បន្ទាប់មកតារាចម្រៀងរូបនេះក៏រងការរិះគន់ជាថ្មីម្ដងទៀត ចំពោះការចម្លងបទចម្រៀងពីតារាចម្រៀងវៀតណាម។
១

២/ដោយឡែកម្ចាស់បទ “ចាក់ទឹកដូង” កញ្ញាយូរី បែកធ្លាយរូបភាព និងព័ត៌មានអាស្រូវនាង និងគូស្នេហ៍បែកបាក់គ្នា ក្រោយពីមើលចិត្តថ្លើមគ្នាបាន ៤ ឆ្នាំ ហើយអតីតសង្សារថែមទាំងគម្រាមផុសរូបលាភពណ៌ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះនាងថែមទៀតផង។
២

៣/ បទ “ខុសជំនាន់” ដ៏ល្បីល្បាញរបស់ ថេណា ត្រូវបានប្រិយមិត្តមួយចំនួនគិតថា បទនេះចម្លង ឬកែសាច់ភ្លេងពីបទថៃ ដែលមានចំណងជើងថា “หน้าหนาวที่แล้ว ឬ Last Winter” ដែលច្រៀងដោយ The Toy ។
៣

៤/តារាកំប្លែងនាយ ក្រឹម និង ស្រីលាភ វិញទទួលរងការរិះគន់ និង ជេរប្រទេចយ៉ាងខ្លាំងពីអ្នកគាំទ្រ ដោយសារតែ អ្នកទាំងពីរបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នា រហូតដល់មានកូនភ្លោះ។
៤

៥/ អ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវបានអតីតតារាសម្តែង សុវណ្ណ មករា ចេញមុខបកអាក្រាត រឿងកិបកេងថវិកាបានមកពីការប្រគំតន្ត្រីសប្បុរសធម៌រាប់ម៉ឺនដុល្លារសម្រាប់ទុកជួយសិល្បករចាស់ជរា។ ការលើកខាងលើនេះបានធ្វើឲ្យអ្នកនាង ចន ច័ន្ទលក្ខិណា និង ហេង ឡុង ក្ដៅស្លឹកត្រចៀកឆេវដល់ដាក់ពាក្យប្ដឹងទៅតុលាការ។
៥

៦/ ទាក់ទងកូនស្រីតាវ៉ិចទ័ កញ្ញា នីឡា វិញត្រូវបានប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមជេរប្រទេចជុំវិញរឿងរ៉ាវជាន់ទង់ជាតិខ្មែរ ព្រោះនាងជាកូនខ្មែរមិនគួរយកជើងទៅជាន់ជាតិសាសន៍ខ្លួនឯងដូច្នេះឡើយ។
៦

៧/ តារាចម្រៀង សុគន្ធ នីសា ទទួលរងការរិះគន់យ៉ាងចាស់ពីសាធារណៈជន ដែលទស្សនាកម្មវិធី The Voice Kids បន្ទាប់ពីនាងជ្រើសរើសឲ្យកុមារី ស៊ីវហេង ឡើងទៅកាន់វគ្គបន្តដោយទន្លាក់កុមារី អ៊ុក សុវណ្ណារី ពីកម្មវិធី។ ក្រោយក៏លេចឮព័ត៌មានថា ហេតុផលដែល សុគន្ធ នីសា ជ្រើសរើស ស៊ីវ ហេង ទៅកាន់វគ្គបន្ទាប់ដោយសារតែនាង និង ឪពុករបស់កុមារី ស៊ីវហេង ជាគូស្នេហ៍នឹងគ្នា។
៧

៨/ សម្រាប់តារាសម្តែង ឌុច លីដា ត្រូវចាងហ្វាងផលិតកម្ម FCI លោក គាំ ចន្ធី ចេញមុខបកអាក្រាតថា នឹងដាក់ពាក្យប្ដឹង ព្រោះនាងធ្វើឲ្យផលិតកម្មលោកខាតបង់ជាច្រើន ដោយសារតែការមិនគោរពពេលវេលាយកលេសម្ដងចេះម្ដងចុះ ធ្វើឲ្យក្រុមការងារថតឈឺក្បាលគ្រប់គ្នា។
៨

៩/ ចំពោះតារាសម្ដែងទឹកភ្នែក នី មុន្នីនាថ វិញត្រូវអតីតគូដណ្តឹង លោក អ៊ឹង សូឡាង ចេញមុខហែករឿងអាស្រូវថា នាងគឺនារីម្នាក់គួរឲ្យខ្លាចបំផុត មិនត្រឹមតែចេះសម្ដែងនៅក្នុងរឿងនោះទេ សូម្បីតែក្រៅសាច់រឿងក៏សម្ដែងបានល្អដែរ ព្រោះនាងបានបោកប្រាសលុយពីលោកអស់រាប់ម៉ឺនដុល្លារ។ លទ្ធផលចុងក្រោយបែរជាសុំបែកគ្នាទៅវិញក្រោមហេតុផលរស់នៅមិនចុះសម្រុងជាមួយគ្នា និងមិនសូវចេះប្រើពាក្យផ្អែមល្ហែម។
៩

១០/ ត្រឡប់មកតារាសម្ដែងសិចស៊ីដើមទ្រូងទ្រលុកទ្រលន់ ដេនីក្វាន់ វិញត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបញ្ឈប់ មិនឲ្យថតខ្សែភាពយន្តរយៈពេល ១ ឆ្នាំពេញ ដោយមូលហេតុ មិនធ្វើតាមការហាមប្រាមរបស់ក្រសួងមិនឲ្យនាងស្លៀកពាក់សិចស៊ី។
១០

១១/រីឯកំលោះសង្ហាមកពីទឹកដីខេត្តបន្ទាយមានជ័យ ពេជ្រ ថាណា វិញត្រូវបាន គេទម្លាយថា ធ្លាប់មានប្រពន្ធកូនម្ដងរួចទៅហើយមុនពេលឈានជើងចូលសិល្បៈ។ តែក្រោយមកជីវិតរស់នៅជាមួយប្រពន្ធទី១ត្រូវបានបញ្ចប់ បន្ទាប់ពីតារាចម្រៀងរូបនេះមើលឃើញនារីមានទ្រព្យល្អជាងប្រពន្ធខ្លួន។
១១

១២/ ក្រឡេកមកចាប់អារម្មណ៍ សុវណ្ណ មករា វិញក្រោយពីបកអាក្រាតអនាគតប្រពន្ធ ហេង ឡុង រួចមក ត្រូវបាននាងចេញមុខបកអាក្រាតថា លោកគឺជាតារាប្រុសម្នាក់រស់ដោយសារស្រី ព្រមទាំងបោកប្រាស់លុយរាប់ម៉ឺនដុល្លារពីនារីៗដែលរស់នៅក្រៅប្រទេស៕
១២

អត្ថបទនេះរក្សាសិទ្ធដោយ៖ រស្មីកម្ពុជា

Add a Comment

Your email address will not be published. Required fields are marked *