ឡុង សុភី បាននិយាយថា ឡៅ ចន្ទ្រា អស់គូប្រកួតក្នុងស្រុកហើយ

photo_2017-11-11_11-03-401-copy

ជើងខ្លាំង ឡុង សុភី បង្ហើបថាអ្នកប្រដាល់ល្អគ្រប់ ឡៅ ចន្ទ្រា បានវិវត្តខ្លួនទៅដល់ចំណុចកំពូលទៅហើយ។ បច្ចុប្បន្នគេជឿថា គ្មានអ្នកប្រដាល់រួមជាតិណាអាចបំបាក់អ្នកប្រដាល់ក្លិបឆ័ត្រយោង៩១១បានឡើយ។

ការដែលលើកឡើងបែបនេះគឺក្រោយពេល ឡុង សុភី បានសាកកម្រិតក្បាច់គុនជាមួយប្អូនប្រុស ឡៅ ស៊ីណាត កាលប្រកួតជើងឯកថ្នាក់ជាតិ។

សុភីថា ចន្ទ្រា មានក្បាច់ប្រកួតគ្រោះថ្នាក់ច្រើន ទាំងដៃនិងជង្គង់។ ក្រៅពីនេះ គេក៏ចេះគ្រប់គ្រងអារម្មណ៍បានល្អ ដោយពុំសូវមានចូលវាយទាំងកម្រោលឡើយ។

ជើងខ្លាំងជាច្រើនដែលធ្លាប់ចាញ់ ឡៅ ចន្ទ្រា មាន៖ ផល សោភ័ណ្ឌ ផាន់ គ្រាន់ ឡុង សុភី សុខ សុវណ្ណ ជាដើម។

Add a Comment

Your email address will not be published. Required fields are marked *