ខៀវ សុខារ៉ាវី ដកថយពីសិល្បៈវិញ ព្រោះលោកឧកញ៉ាហួងហែង

អ្នកនាងខៀវ សុខារ៉ាវី ដែលជាអតីតគូដណ្តឹងរបស់លោកស៊ុក សុភា ធ្លាប់ដកថយពីពិភពសិល្បៈ រយៈពេលជិត១០ឆ្នាំ ក្រោយពេលផ្តាច់ស្នេហ៍ពីលោកស៊ុក សុភា មុនថ្ងៃមង្គលការមួយថ្ងៃ នៅអំឡុងឆ្នាំ២០០៨ ហើយក្រោយមក ត្រូវបានគេដឹងថា អ្នកនាងបានភ្ជាប់ស្នេហ៍យ៉ាងអាថ៌កំបាំង ជាមួយមន្ត្រីធំផ្កាយ២ ទ្រព្យស្តុកម្នាក់ រហូតទទួលបានចំណងដៃកូនប្រុសម្នាក់។

សុខារ៉ាវី បានវិលមកប្រឡូកនៅក្នុងពិភពសិល្បៈជាថ្មី នៅអំឡុងចុងឆ្នាំ២០១៦ បន្ទាប់ពីបែកធ្លាយដំណឹងបែកស្នេហ៍ពីលោកផ្កាយ២។ ប៉ុន្តែការតាំងចិត្តប្រឡូកជាថ្មីមិនទាន់បានមួយខ្យល់ផង ខៀវ សុខារ៉ាវី ក៏បានដកថយពីសង្វៀនសិល្បៈសន្សំជាថ្មី ក្រោមការលេចឮថា មានឧកញ៉ាសម្បូរទ្រព្យម្នាក់ហួងហែង លែងចង់ឱ្យអ្នកនាងត្រាំត្រែងនៅក្នុងអាជីពសិល្បៈប្រាក់ល្អិតបន្តទៀត។

19400096_143872119515404_7996050498154686830_n

IMG_3095-768x512
តាមប្រភពពីតារាសិល្បៈម្នាក់ បានទម្លាយឱ្យដឹងដោយសុំមិនបង្ហាញឈ្មោះថា សុខារ៉ាវី កំពុងត្រូវបានលោកឧកញ៉ាម្នាក់ស្អំបេះដូង ខណៈដែលគេដឹងថា លោកឧកញ៉ារូបនោះ កំពុងល្បីឈ្មោះនៅក្នុងសង្គម មានទ្រព្យវាល់លានដុល្លារ និងមានមុខជំនួញជាច្រើន។

ប្រភពខាងលើបន្ថែមថា លោកឧកញ៉ារូបនោះស្រលាញ់ហួងហែងសុខារ៉ាវី ខ្លាំងណាស់ ដោយធានាជ្រោមជ្រែងលើជីវិតនាងគ្រប់បែបយ៉ាង គ្រាន់តែអ្នកនាងពុំមានសិទ្ធិចេញមុខធ្វើជំទាវស្របច្បាប់តែប៉ុណ្ណោះ។
19884423_152838465285436_8442405184338929127_n-768x805

 

IMG_3102-768x512
ប្រភពខាងលើបន្ថែមថា ពេលនេះ សុខារ៉ាវី មានជីវិតហ៊ឺហាមិនចាញ់ជំទាវមួយចំនួនទេ ដែលក្រៅពីមានប្រាក់ចាយវាយពេញៗដៃ ពាក់គ្រឿងពេជ្រទាំងឈុតៗ អ្នកនាងក៏មានទាំងមុខជំនួញ បើកហាង និងរកស៊ីខាងផ្នែកអចលនៈទ្រព្យទៀតផង។ ពោលគឺអាចចាត់ទុកថា អ្នកនាងជាតារាសិល្បៈម្នាក់ ក្នុងចំណោមតារាដែលមានទ្រព្យច្រើន ដូចជា លោកព្រាប សុវត្ថិ, អ្នកនាងយុគ ចិន្តា, អ្នកនាងគង់ សុជាតិ និងអ្នកនាងខាត់ សុឃីម ជាដើម។

តាមដំណឹងថា ទន្ទឹមនឹងជីវិតកាន់តែហ៊ឺហា អ្នកនាងខៀវ សុខារ៉ារី ត្រូវបានអ្នកដឹងពីជីវិតឯកជនរបស់អ្នកនាង គោរពអ្នកនាងដូចលោកជំទាវទៅហើយ ខណៈដែលលោកឧកញ៉ាក៏មិនអនុញ្ញាតឱ្យនាងលេងសិល្បៈ នាំឱ្យខ្មៅស្បែក ខូចសម្រស់ទៀតដែរ។ ជាពិសេស ខ្លាចតួប្រុសឱបថើបអ្នកនាង ទើបសុខារ៉ាវី សម្រេចចិត្តដកថយពីពិភពសិល្បៈ ជាលើកទី២។
22141135_181368882432394_12822409751389134_n

IMG_3094-768x512

ពាក់ព័ន្ធនឹងដំណឹងនេះ មិនអាចទាក់ទងសុំការបកស្រាយបំភ្លឺពីអ្នកនាងខៀវ សុខារ៉ាវី បានទេ កាលពីថ្មីៗនេះ ដោយទូរស័ព្ទចូលជាច្រើនលើក តែគ្មានអ្នកទទួល។

កន្លងមក បើទោះបីអ្នកនៅក្នុងចង្កោមសិល្បៈជាច្រើនដឹងថា អ្នកនាងខៀវ សុខារ៉ាវី ភ្ជាប់ស្នេហ៍លាក់លៀមជាមួយមន្ត្រីធំផ្កាយ២ រហូតទទួលបានចំណងដៃកូនប្រុសម្នាក់ក្តី ក៏អ្នកនាងមិនធ្លាប់សារភាព ឬទម្លាយរឿងស្នេហារបស់ខ្លួនជាសាធារណៈទេ គឺតែងតែគេចវេះ មិនឆ្លើយពាក់ព័ន្ធក្នុងរឿងស្នេហាឡើយ។
f0cf53debbeb17a85f331df44fabb5857aaa0494

hour-1282-29-12-2014--16-07-16

 

សូ ដានីតា ប្រកែកមានសង្សារថ្មី ក៏មិនទាន់កំណត់………

m

មុននេះបន្តិច មានដំណឹងថា តារាភាពយន្តល្បីឈ្មោះ សូ ដានីតា មានបុរសៗរហូតដល់៣នាក់ តាមប្រជែងស្នេហ៍ក្នុងពេលតែមួយ ប៉ុន្តែដានីតា បានអះអាងថ្មីៗនេះថា រហូតមកទល់ពេលនេះ នាងមិនទាន់មានដៃគូស្នេហាថ្មីនៅឡើយទេ ហើយក៏មិនទាន់អាចកំណត់ពីគម្រោងចូលរោងការបានដែរ…។

ក្រោយពេលបែកស្នេហ៍ពីគូដណ្តឹង លោកឆាយ វិបុល អាណិកជនខ្មែរ រស់នៅកាណាដា សូ ដានីតា បានជំពប់នឹងដំណឹងស្នេហ៍ជាបន្តបន្ទាប់ ខណៈដែលមុននេះបន្តិច លេចឮដំណឹងថា មានបុរស៣នាក់ តាមថ្ពក់ស្នេហ៍ក្នុងពេលតែមួយ ដូចជាអ្នកជំនួញម្នាក់ វ័យ៤០ប្លាយ អាណិកជនខ្មែរ វ័យចំណាស់នៅអាមេរិកម្នាក់ និងតារាសម្តែងម្នាក់ ឧស្សាហ៍សម្តែងឱ្យផលិតកម្មរស្មីហង្សមាស ជាដើម។
22815380_2411071702451501_3623474827570958508_n

22852919_2411071739118164_3588392087145374125_n
ក្រៅពីនោះ ក៏ល្បីថា បានបង្កាត់ភ្លើងស្នេហ៍ជាមួយលោកយ៉ែម សំអូន ផងដែរ។ យ៉ាងណា នៅពេលជួបផ្ទាល់ នៅក្នុងពិធីមង្គលការរបស់សុគន្ធ និសា កាលថ្មីៗនេះ សូ ដានីតា បានអះអាងថា រហូតមកទល់ពេលនេះ បេះដូងរបស់នាងនៅទំនេរ ដោយមិនទាន់មានដៃគូស្នេហាថ្មី ដូចការលេចឮនោះទេ ពោលគឺនាងចាត់ទុកដំណឹងថា មានបុរស៣នាក់ តាមស្នេហ៍នោះ គ្រាន់តែជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ។

ដានីតា បន្ថែមថា ចំពោះព័ត៌មានពាក់ព័ន្ធជាមួយលោកយ៉ែម សំអូន នាងសុំប្រកាសដាច់អហង្ការថា អត់មានចំណងមនោសញ្ចោតនាស្នេហាជាមួយគ្នាដូចការលេចឮនោះទេ ពោលគឺនាងរាប់អានលោកសំអូន ដូចជាបងប្អូនទៅហើយ ដែលមិនអាចក្លាយជាស្នេហាបានទេ។
23795841_2427890510769620_1639272618780864035_n

 

24991521_2437391513152853_2387098585786315536_n
ដានីតា បន្ថែមថា ក្នុងដំណាក់កាលនេះ នាងមិនទាន់អាចកំណត់ពីគម្រោងចូលរោងការបានទេ បើទោះបីវ័យកាន់តែច្រើនក្តី ត្បិតអីអំឡុងពេលនេះ នាងមិនទាន់មានដៃគូពិសោធន៍ស្នេហ៍នៅឡើយ។

សូ ដានីតា ដែលល្បីថា ជាតារាសម្បូរប្រុសចោមស្នេហ៍នោះ ពេលនេះបែរជាត្អូញថា អត់សង្សារទៅវិញ ខណៈដែលអ្នកខ្លះមិនជឿថា បេះដូងនាងនៅទំនេរទេ គ្រាន់តែនាងមិនទាន់លាតត្រដាង ព្រោះកំពុងស្ថិតក្នុងដំណាក់កាលពិសោធន៍ចិត្តគ្នា។
24174364_2429545403937464_5877163038360231294_n-1

24796466_2433584973533507_6125003340600536487_n

24991611_2437391503152854_4409962120800368760_n
សូ ដានីតា បញ្ជាក់ថា បើនាងជួបស្នេហាពិតប្រាកដមែន នាងនឹងលាតត្រដាងជាចំហ តែបច្ចុប្បន្នពិតជាអត់មែន ហើយសម្រាប់នាងមិនប្រកាន់ថា ជាបុរសក្នុងឬក្រៅស្រុកទេ បើជួបបុរសល្អដែលអាចផ្តល់សុភមង្គលឱ្យនាងបាន នាងនឹងពិចារណាចូលរោងការតាមគន្លងប្រពៃណីតែម្តង។

សូ ដានីតា ដែលល្បីថា ជាអតីតសង្សាររបស់លោកងួន វ៉ារី និងជាអតីតសង្សារឌីជេ ឡាយអិន រូបនេះ បញ្ជាក់ថា បើទោះបីនាងធ្លាប់បរាជ័យស្នេហ៍ឆ្លងដែន ប៉ុន្តែនាងពុំបានរាងចាលស្នេហ៍បុរសក្រៅស្រុកទេ ដែលនាងគិតថា បុរសក្រៅស្រុកសុទ្ធតែពុំមែនមានចិត្តគំនិតដូចគ្នាទាំងអស់នោះទេ ពោលគឺនាងនៅតែបើកបេះដូងសម្រាប់បុរសក្រៅស្រុក។
25289411_2436844889874182_9138897708024461800_n

IMG_8321-768x512
368_2
តារាដែលនៅតែមានមន្តស្នេហ៍ទាក់ទាញរូបនេះ មិនចង់រំលឹកពីរឿងអតីតកាលនោះទេ ខណៈដែលពេលនេះ នាងកំពុងប្រឹងពង្រឹងអាជីពសិល្បៈ ជួយផ្តត់ផ្គងគ្រួសាររបស់នាងបន្ថែមទៀត ព្រោះនាងស្រឡាញ់មនុស្សក្នុងក្រុមគ្រួសារនាង ដើម្បីបានភាពសមរម្យនឹងគេ។

នាពេលចុងក្រោយនេះ មានការកត់សម្គាល់ថា ជីវភាពរបស់សូ ដានីតា កាន់តែហ៊ឺហា ដោយក្រៅពីមានទ្រនំវីឡាដ៏ស្តុកស្តម្ភ តម្លៃមិនក្រោម២០ម៉ឺនដុល្លារ នាងក៏ជិះរថយន្តទំនើបម៉ាក Land Cruiser តម្លៃជិត១០ម៉ឺនដុល្លារផងដែរ រហូតមានការសង្ស័យថា នាងមានអ្នកពិសេសនៅពីក្រោយខ្នងទៀតផង។ ប៉ុន្តែយ៉ាងណា ដានីតា អះអាងថា អ្វីដែលនាងមានពេលនេះ ជាកម្លាំងញើសឈាមរបស់នាងទាំងស្រុង។

BVSm1gA
300e0a82060a47d9987a529ebe7037429a5a1b4f
សូ ដានីតា បន្ថែមថា បច្ចុប្បន្ននេះ អាជីពសិល្បៈរបស់នាងនៅតែមានសន្ទុះទៅមុខ ដែលអាចរកបានចំណូលច្រើនគួរសម ដូច្នេះនាងមិនចាំបាច់ទទួលការជ្រោមជ្រែងពីបុរសណាទេ។

តាមដំណឹងថា មានបុរសៗទ្រព្យស្តុកជាច្រើនដែលចង់ថ្នាក់ថ្នមប្រឡោមស្នេហ៍សូ ដានីតា ថែមទាំងមានអ្នកចង់ចិញ្ចឹមជ្រោមជ្រែងនាងទៀតផង តែនាងមិនអើពើ ប៉ុន្តែសូ ដានីតា នៅតែអះអាងថា នាងមិនទាន់ជួបស្នេហាថ្មីនៅឡើយទេ។ ម៉្យាងអំឡុងពេលនេះ នាងចង់ផ្តោតលើអាជីពសិល្បៈច្រើនជាងរឿងស្នេហា។

nita_large
586c95e88659cde80414bda0b32089e7c40b43d2
ទស្សនិកជនរង់ចាំមើលថា តើសូ ដានីតា នឹងបង្ហាញមុខម្ចាស់ស្នេហ៍ថ្មីនៅពេលណា ហើយជាបុរសក្នុងឬក្រៅស្រុក? ខណៈដែលនាងនៅតែមិនរាងចាលចំពោះស្នេហាឆ្លងដែន៕

អត្ថបទនេះរក្សាសិទ្ធដោយ៖ នគរធំ

Add a Comment

Your email address will not be published. Required fields are marked *