ក្រោយ​មាន​ពាក្យ [​កូន​ក្មេង​មាន​អំនួត​] នាយ​ចឺម​និយាយ​ថា…………..

 

រាជធានីភ្នំពេញ៖សំឡេងនៃការរិះគន់បានស្រោចមកលើអតីតតារាកំប្លែងដែលកំពុងតែវិវឌ្ឍខ្លួនក្លាយទៅជាតារាចម្រៀងគឺនាយចឺម ក្រោយពីបានបង្ហាញជំហរឈរតំណែងកំពូលតារាចម្រៀងជំនួសកំពូលតារាចំរៀងប្រចាំនៅផលិតកម្មសាន់ដេ គឺលោកខេមរៈ សិរីមន្ត ដោយត្រឹមតែរយៈពេលមួយឆ្នាំឬពីរឆ្នាំខាងមុខតែប៉ុណ្ណឹង ។

តារាចម្រៀងនាយចឺម ត្រូវគេមើលឃើញថា មានសន្ទុះខ្លាំងក្នុងអាជីពចម្រៀងរបស់លោកត្រឹមប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីលោកខេមរៈ សិរីមន្ត ចាកចេញពីសាន់ដេទៅផលិតកម្មហង្សមាស ។ជាមួយទឹកដមសំឡេងនិងបទចម្រៀងចាក់ដោតចំបេះដូងយុវវ័យផងនោះបានធ្វើឲ្យតារាចម្រៀងវ័យក្មេងនាយចឺមមានសន្ទុះខ្លាំងក្នុងទីផ្សារចម្រៀង ។ សន្ទុះនៃការគាំទ្រនេះហើយ ទើបនាយចឹម បានសម្រេចដើរចេញពីក្រុមកំប្លែងនាយពែកមី ងាកទៅចាប់អាជីពចម្រៀងឲ្យពេញដៃ និងលេចលឺថា នាយ អាចនឹងឈរជំនួសតំណែងតារាចម្រៀងលោកខេមរៈ សិរីមន្ត ត្រឹមតែរយៈពេល១ ឬ២ឆ្នាំទៀតប៉ុណ្ណោះ ។
ការលេចលឺពីការប្រកាសជំហររបស់នាយចឺម បែបនេះហើយ ធ្វើឲ្យមហាជនជាច្រើន រិះគន់នាយ ដោយចាត់ទុកថា«ជាអំនួតរបស់កូនក្មេងម្នាក់» ។

មហាជនមួយចំនួនបានលើកឡើងថា ទើបតែចាប់អាជីពចម្រៀងប៉ុន្មានឆ្នាំប៉ុណ្ណោះ តែមានសម្តីអួតអាងចង់វាយបំពាក់តារាចម្រៀងជើងចាស់ដែលបានប្រឡូកក្នុងអាជីពនេះជាច្រើនឆ្នាំ និងទទួលបានការគាំទ្រពីទស្សនិកជនពេញផ្ទៃប្រទេស ។ ជាងនេះទៅទៀតក៏មានទស្សនិកជនមួយចំនួនទៀតក៏បានរិះគន់ ចំៗលើនាយចឺមថា ជាតារាម្នាក់ដែលភ្លេចកំណើរដើម ក្នុងពេលដែលខ្លួនចាប់កំណើតក្នុងវិស័យសិល្បៈកំប្លែងនោះ តែបែរជាលើកតម្កើងខ្លួនខ្លាំងពេលក្លាយជាតារាចម្រៀងដែលមានឈ្មោះបោះសំឡេងបានបន្តិច។

f80_large-1024x682

ជុំវិញការរិះគន់នោះនាយចឺម បានចេញមុខបដិសេធចោលទាំងស្រុងអ្វីដែលបានលើកឡើងនោះ ហើយនាយចាត់ទុកការយល់ឃើញរបស់ទស្សនិកជននេះគឺជាការភាន់ច្រឡំ។

តាមរយៈវីដេអូឃ្លីបដែលបង្ហោះតាមហ្វេសប៊ុកកាលពីពេល ថ្មីៗកន្លងមក នាយចឺម បានបញ្ជាក់ថា «ចាប់តាំងពីខ្ញុំបានងាកមកចាប់អាជីពចម្រៀងនេះ ខ្ញុំមិនដែលបាននិយាយពីការចង់ឈរតំណែងពីរៀមច្បង ចាស់ៗនោះដែរ ។ ខ្ញុំមិនដែលមានចិត្តចង់ប្រកួតប្រជែង ឬប្រឡងប្រណាំងតារាដែលជាសិស្សច្បងរបស់ខ្ញុំឡើយ ព្រោះសម្រាប់ខ្ញុំដែលជាតារាវ័យក្មេងមួយរូបបើសមត្ថភាព និងភាពល្បីល្បាញបានប៉ុនណា គឺយកប៉ុណ្នឹង ហើយក៏គ្មានបំណងចង់ឈរតំណែងតារាចម្រៀងដែលធ្លាប់ជាIdol របស់ខ្ញុំដែរ» ។

1-3-e1513133255160

នាយចឺម បានស្នើសុំឲ្យទស្សនិកជនកុំភាន់ច្រឡំចំពោះរឿង ខណៈពេលដែលនាយត្រឹមតែជាតារាចម្រៀងក្មេងខ្ចីមួយរូបប៉ុណ្ណោះ ។ អត្ថបទ៖ កោះសន្តិភាព៕

3-1-1024x728

Add a Comment

Your email address will not be published. Required fields are marked *